ក្រោយ​ពលករ​ខ្មែរ​មួយ​ក្រុម​ដៀល​ពូជ​សាសន៍​ឯង ​លោក​ពេជ្រ ​ស្រស់ ​មួយ​ក្ដាំង​ទៅ​វិញ ក្អួតឈាម

ភ្នំពេញ ៖ ក្រោយពី​ពលករ​ខ្មែរ​នៅ​ប្រទេស​កូរ៉េ បាន​ធ្វើការ​ដៀល​ក្រុម​តារា​ខ្មែរ ដែលជា​ជាតិ​សសន៍​ដូចគ្នា​កប់ៗ​មាត់ ពី​សកម្មភាព​ចាក់​ចម្រៀង​រាំ​នៅ​ព្រលាន​យន្តហោះ​ម៉ាឡេស៊ី​នោះ លោក​ពេជ្រ ស្រស់ ប្រធាន​គណបក្ស​យុវជន​កម្ពុជា ទ្រាំលែងបាន ក៏​ពន្លះ​ទៅវិញ​យ៉ាង​ចាស់ដៃ ដែល​ពាក្យពេចន៍​របស់​លោក​អាចធ្វើ​ឲ្យ​អ្នក​ដៀល​ជាតិ​សាសន៍​ឯង​នោះ​ក្អួត​ឈាម​បាន។

លោកពេជ្រ ស្រស់ ​បាន​ឆ្លើយ​តប​នឹង​ការ​ដៀល​ពូជសាសន៍​ឯង​ពី​សំណាក់​ពលករ​មួយ​ក្រុម​នោះ​ថា «ហេតុអ្វី​ខ្មែរ​មួយ​ចំនួន ចេះតែ​ដៀល​ពូជសាសន៍​ខ្លួនឯង​ដូច្នេះ ម្យ៉ាង​វិញ​ទៀត​អ្នក​ដៀល​នឹង​គឺ​មិនមែន​ជាតិ​សាសន៍​ដទៃ​ឯណា ខ្លួន​ដៀល​គេ​ថា​មិន​ថ្លៃ តែ​ត្រង់​អា​ខ្លួនឯង​នឹង​ថត​គេ​បណ្តើរ​ដៀល​គេ​បណ្តើរ​នេះ​មិនដឹង​ថា​ថ្លៃ​ត្រង់ណា​ទេ ពោលគឺ​ថោក​រក​លេខ​ដាក់​គ្មាន​តែម្តង អាច​និយាយ​បាន​ថា​៖​កូន​កើត​ពី​ផ្ទៃ​ម្តាយ​តែមួយ​ ប៉ុន្តែ​ដៀល​សមាជិក​រួម​ផ្ទៃ​ថា​៖ ​ពូជ​នេះ​មិន​ថ្លៃថ្នូរ​សោះ​ទាំង​ខ្លួនឯង​នឹង​ក៏​ជា​អ្នក​រួម​ផ្ទៃ​ជាមួយ​គេ​ដែរ។ នេះ​បាន​គេ​ហៅថា ហែកសំពត់​ឲ្យ​អ្នក​ក្រៅ​មើលងាយ​មាយា​ទ។ ពេជ្រ ស្រស់​
12/09/2019»។

គួរ​បញ្ជាក់​ថា ការ​ប្រតិកម្ម​ឆ្លើយតប​របស់​លោក​ពេជ្រ ស្រស់ ធ្វើឡើង​ក្រោយពី​ម្ចាស់​គណនី​ហ្វេ​ស​ប៊ុ​ក​មួយ ដែល​មាន​ឈ្មោះ Bun Hoeun Sanh បាន​ធ្វើការ​លើកឡើង​ភ្ជាប់​ជាមួយ​វីដេអូ​​​ថា ៖”​ព្រឹក​មិញ នៅ​ព្រលានយន្តហោះ​ប្រទេស​កូរ៉េ តារា​និង​ឧកញ៉ា​មួយក្រុម បាន​មក​រករឿង​យើង ហើយ​លោក​ឧកញ៉ា​ម្នាក់​នេះ លោត​មក​វាយ​យើង។ បន្តិចទៀត ខ្ញុំ​នឹង​បញ្ចេញ​វីដេអូ​នេះ​”​។

ដូច​ការសន្យា ម្ចាស់​អា​ខោ​ន​នេះ ក៏បាន​ទម្លាយ​វីដេអូ​មួយ​ផ្សេង​ទៀត ​ពី​សកម្មភាព​លោក​ហេង ឡុង និង​អ្នកនាង ច​ន ច័ន្ទ​លក្ខិណា បានធ្វើការ​សម្របសម្រួល​គ្នា​ជាមួយ​ពួកគេ​ រហូតដល់​មានការ​ប្រតិកម្ម​ពី​លោក​ឧកញ៉ា ឡេង ណា​វ៉ា​ត្រា ស្ទុះ​ទៅរក​វាយ​​ពួកគេ​នោះ​ទៀត​ផង។ ករណី​នេះ​លោក ហេង ឡុង ក៏បាន​ប្រកាស​ពី​ការ​ដាក់​ពាក្យបណ្ដឹង​​លើ​ក្រុម​ ដែល​ធ្វើការ​ប្រមាថ​លើ​ជាតិសាសន៍​ឯង​នេះ​ផង​ដែរ៕

(ពីព្រលានយន្តហោះកូរ៉េ ពេលព្រឹក)តាមជើងយន្តហោះជាមួយគ្នា ខ្ញុំ និងក្រុមការងារបានចេញដំណើរពីព្រលានយន្តហោះភ្នំពេញ ទៅប្រលានយន្តម៉ាឡេស៊ី (កូឡាឡាំពួ) រួចបន្តដំណើរតាមជើងយន្តហោះម៉ាឡេស៊ី ទៅកាន់ប្រទេសកូរ៉េ ដូចទៅនឹងក្រុមតារាមួយក្រុម រួមទាំងឧកញ្ញាម្នាក់ផងដែរដែលនៅក្នុងក្រុមជាមួយតារានោះ។ មកដល់ព្រលានយន្តហោះម៉ាឡេ ខ្ញុំនឹងក្រុមការងារ ដើរយ៉ាងស្ងៀមស្ងាត់ និងមានរបៀបរបប ចំណែកក្រុមតារា និងឧកញ្ញានោះ ដើរបណ្តើរ ចាក់បាស់រាំបណ្តើរ មិនថាក្រៅជណ្តើរយន្ត លើជណ្តើរយន្ត ក្នុងព្រលានយន្តម៉ាឡេស៊ី ចាក់បាស់តម្លង់ និងរាំមិនចេះខ្មាស់គេ មិនគោរពដល់ភ្ញៀវដទៃទៀត។ វីដេអូដែលខ្ញុំថតបាន រួចបានបង្ហោះកាលពីយប់មិញ គឺក្រុមតារានោះ ចាក់បាស់រាំច្រៀង នៅកន្លែងផ្លូវដើរ និងជាកន្លែងដែលគេសម្រាក រង់ចាំស្តាប់ដំណឹងពីការប្រកាសរបស់មន្ត្រីធ្វើការក្នុងព្រលាន។ សកម្មភាពរាំច្រៀង តួយ៉ាងនៅកន្លែងព្រលានយន្តហោះ ជាសកម្មភាពអសីលធម៌ មិនចេះខ្លាចចិត្តអ្នកដទៃដែលគេចង់សម្រាកបន្ទាប់ពីហត់នឿយក្រោយចុះពីយន្តហោះ ម្យ៉ាងទៀតវាបានទាញតម្លៃជនជាតិខ្មែរឱ្យធ្លាក់ចុះ តាមរយៈសកម្មភាពអសីលធម៌របស់តារាទាំងនោះ រួមទាំងលោកឧកញ្ញានោះផងដែលរាំប្រកាច់ប្រកិនពេញផ្លូវដើរ។វីដេអូខាងក្រោមនេះ ខ្ញុំមិនបកស្រាយទៀតទេ ចុចមើលទៅ តែខ្ញុំគ្រាន់តែចង់ប្រាប់ថា ពួកគេដូចជាដាក់ម៉ូគ្នាអញ្ចឹង ឡេង ណាវ៉ាត់ត្រា ចូលមករកវាយខ្ញុំ គ្នាវានៅក្បែរខ្ញុំចាប់កញ្ឆក់ទូរសព្ទដៃរបស់ខ្ញុំបិទចោល ក្នុងបំណងមិនចង់ឱ្យខ្ញុំថតជាប់សកម្មភាព វាលោតមកវាយខ្ញុំ។ ក្នុងវីដេនេះ ខ្ញុំបានកាត់តដូរប្លង់ពីCameraសមាជិកខ្ញុំ ត្រង់កន្លែងឡេង ណាវ៉ាត់ត្រាវាលោតមកវាយ ហើយគ្នាវាកញ្ឆក់ទូរសព្ទខ្ញុំបិទចោល។

Posted by Bun Hoeun Sanh on Wednesday, September 11, 2019

Related posts

Leave a Comment