ក្រោយ​ព្រមាន​ផ្លូវច្បាប់ ​យុវជន​ម្នាក់​ ដែល​គំរាមកំហែង​ប្រមាថ​អាយុជីវិត​ម៉ៃ សុគន្ធ ចេញ​វីដេអូ​សូមទោស​ជា​សាធារណៈ

ភ្នំពេញ ​៖​ តារា​ចម្រៀង​លោក ម៉ៃ សុគន្ធ ក្រោយពេល​ដែលមាន​យុវជន​ម្នាក់​បាន​បញ្ចេញ​សារ​ភ្ជាប់​មួយ​រូប​កាំភ្លើងខ្លី​ដោយ​ធ្វើការ​គំរាមកំហែង​ប្រមាថ​ដល់​អាយុជីវិត​របស់​ខ្លួន​នោះ​ ភ្លាមៗ​នោះ ​ដោយ​បារម្ភ​ចំពោះ​សុវត្ថិភាព​ផ្ទាល់ខ្លួន ​បាន​ប្រកាស​វិធានការ​តាម​ផ្លូវ​ច្បាប់​លើ​បុគ្គល​រូបនេះ​បង្ក​ការចាប់អារម្មណ៍​ខ្លាំង។

ការ​ប្រកាស​របស់​តារា​ចម្រៀង​ប្រុស​លោក ម៉ៃ សុគន្ធ ខាង​លើ​នេះ​ បាន​ធ្វើឡើង​ ខណៈ​ដែល​ថ្មីៗ​នេះ​មាន​ម្ចាស់​Account Facebook មួយ​ បាន​បង្ហោះ​ភ្ជាប់​ជាមួយ​រូបភាព​កាំភ្លើង​ ដោយ​លើកឡើងថា ​បាញ់ ម៉ៃ សុគន្ធ ចោល។ ប៉ុន្តែ​ក្រោយពេល​មានការ​ព្រមាន​ប្តឹង​ពី​លោក ម៉ៃ សុគន្ធ ក៏​ស្រាប់តែ​បុគ្គល​រូប​នោះ​ បានចេញ​មុខ​សូមទោស​ជា​សាធារណៈ​លុបលាង​កំហុស​ខ្លួន។

បើតាម​ការ​ឲ្យ​ដឹង​ពី​លោក ម៉ៃ សុគន្ធ បាន​ប្រាប់​គេហទំព័រ Kh Stars​នៅ​ព្រឹក​ថ្ងៃទី​០៧ ខែវិច្ឆិកា នេះ​ថា​បន្ទាប់ពី​មានការ​ប្រកាស​សារ​ព្រមាន​ចំពោះ​បុគ្គល​រូបនោះ ​គេ​ក៏បាន​ដឹង​កំហុស​និង​ចេញមុខ​ធ្វើ​វីដេអូ​សូមទោស​លោក​ជា​សាធារណៈ​ផងដែរ​ តែ​វីដេអូ​នេះ​ខ្លួន​មិនទាន់​បង្ហោះ​នៅឡើយ​ទេ ​ព្រោះ​កំពុងមាន​ធុរៈ​ជាប់រវល់។

គួរ​រម្លឹកថា​ នៅលើ​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​កលោក ម៉ៃ សុគន្ធ បាន​ពី​ម្សិលមិញ​បាន​ផ្ទុះ​ប្រតិកម្ម​ដោយ​ព្រមាន​ថា ​ជួបគ្នា​ឆាប់ៗ​ពីបទ​គំរាមកំហែង​និង​ប៉ុនប៉ង​មនុស្សឃាត​។​ ប្អូន ថេ​ន សុ​ណា​រី​ន រៀន នៅ​វិទ្យាល័យ​ព្រែក​ឯង​ នេះ​ជា​សារ​ព្រមាន​កុំ​ចេះតែ​ហ៊ាន​Tage អោយ​ខ្ញុំ​ទៀត៕

អ្នកណាក៏ធ្លាប់ខុស បុន្តែខុសហើយចេះ កែ 😊ប្រសើរណាស់ 👍បងយល់ពីអារម្មណ័មួយនេះ បងនឹងបញ្ចប់គ្រប់រឿង👌សារមួយនេះ ក៏សូមដាស់តឿនដល់យុវវ័យមួយចំនួនកុំភ្លើតភ្លើន ល្បែងGame និង តាំងខ្លួនជា Gang លេងជ្រុល ហួសដែនកំនត់ នេះចំបងស្លូតហើយ សូមកុំព្យាយាមលេងសើចនិងអាវុធជាតិផ្ទុះតទៅទៀត ជាពិសេស ត្រូវចេះស្តាប់ឪពុកស្តាប់និងខំរៀនឡើង💙💙😈

Posted by ម៉ៃ សុគន្ធ on Wednesday, November 6, 2019

Related posts