ក្រោយ ​ធី សុវណ្ណ​ថា សម្រេច​ដាក់ពាក្យ​បណ្ដឹង, លោក​ហេង ឡុង ទម្លាយ​ពី​មូលហេតុ ដែល​នាង​ចរិយា មិន​ចូលរួម​សន្និសីទ

ភ្នំពេញ​ ៖​ បន្ទាប់ពី​អ្នកនាង ធី សុវណ្ណ​ថា និង​ស្វាមី សម្រេច​ដាក់ពាក្យ​បណ្ដឹង​ទៅលើ​ឈ្មោះ អេង ចរិយា នោះ លោក​ហេង ឡុង ក៏បាន​ទម្លាយ​ពី​មូលហេតុ ដែល​កញ្ញា​ចរិយា មិន​ចូលរួម​ក្នុង​សន្និសីទ​សារព័ត៌មាន កាលពី​ល្ងាច​ម្សិលមិញ។

អ្នកនាង​ធី សុវណ្ណ​ថា កាលពី​ព្រឹក​មិញ​នេះ បានប្រកាស​ទុកពេល​ឲ្យ​ឈ្មោះ​អេង ចរិយា ចេញ​មកជួប​ខ្លួន​ត្រឹម​ល្ងាច​នេះ​ប៉ុណ្ណោះ បើ​មិន​ដូច្នេះ​ទេ នឹងមាន​ចំណាត់ការ​តាមផ្លូវ​ច្បាប់​។ ដូចដែល​បានប្រកាស​នេះ ក្រោយពី​កញ្ញា​អេង ចរិយា មិន​បាន​ មក​តាម​ការ​ព្រមាន​នេះ អ្នកនាង ធី​សុវណ្ណ​ថា ក៏បាន​ប្រកាស​ពី​ការសម្រេច​ដាក់ពាក្យ​បណ្ដឹង​ទៅលើ​ឈ្មោះ​អេង ចរិយា ពីបទ បរិហាកេរ្ដិ៍​ជា​សាធារណៈ និង​កំហែង​ហែក​កេរ្ដិ៍ ដោយ​នាង​បាន​ស្នើ​សុំ​ឲ្យ​ព្រះ​រាជ្យ​អាជ្ញា​ឃុំខ្លួន និង​ផ្ដន្ទាទោស​តាមច្បាប់ និង​ទាមទារ​ជំងឺចិត្ត ២០​ម៉ឺន​ដុល្លារ។

ក្រោយពី​អ្នកនាង ធី សុវណ្ណ​ថា និង​ស្វាមី បានសម្រេច​ដាក់ពាក្យ​បណ្ដឹង​លើ​ឈ្មោះ​ចរិយា​រួចមក នៅ​យប់​ថ្ងៃ​ទី​៧ ខែ​វិច្ឆិកា នេះ លោក​ហេង ឡុង បាន​ធ្វើការ​ឡាយ​វីដេអូ​ធ្វើការ​បកស្រាយ និង​ទម្លាយ​ពី​មូលហេតុ ដែល​ឈ្មោះ​អេង ចរិយា មិនបាន​ចូលរួម​ក្នុង​សន្និសីទ​សារព័ត៌មាន​កាលពី​ល្ងាចម្សិល​មិញ​នេះ​ផងដែរ​។ សូម​ទស្សនា​វីដេអូ នៃ​ការ​ឡាយ​វីដេអូ​របស់​លោក​ហេង ឡុង​ ដែល​មាន​រហូត​ទៅដល់​៣​ឃ្លី​ប​ផ្សេងគ្នា​ដូចខាងក្រោម​នេះ​៕


មូលហេតុដែលកញ្ញាចរិយាមិនបានចូលរួមសន្និសីទកាសែតវគ្គ៣

Posted by Heng Loong on Thursday, November 7, 2019

មូលហេតុដែលកញ្ញាចរិយាមិនបានចូលរួមសន្និសីទកាសែតវគ្គ២

Posted by Heng Loong on Thursday, November 7, 2019

មូលហេតុដែលកញ្ញាចរិយាមិនបានចូលរួមសន្និសីទកាសែត

Posted by Heng Loong on Thursday, November 7, 2019

Related posts