ខេ​ម ថត​បែរខ្នង​ជាមួយ​គូស្នេហ៍ ខណៈ​អ្នកគាំទ្រ​ ចង់​ឃើញ​មុខ​ម្ចាស់​ចិត្ត​លោក

ភ្នំពេញ ​៖​ ក្នុង​ដំណើរ​កម្សាន្ត​ជាមួយ​នារី​ម្នាក់ ដែល​ជា​គូស្នេហ៍​របស់​ខ្លួន​, តារា​ចម្រៀង​សំឡេង​ស្អក មកពី​ផលិតកម្ម​ថោ​ន លោក​ខេ​ម បាន​ថត​បែរខ្នង​បង្ហាញ​ភាព​ផ្អែមល្ហែម ខណៈ​អ្នកគាំទ្រ​ចង់​ឃើញ​មុខ​គូស្នេហ៍​របស់​លោក​នោះ។

បង្ហោះ​រូបថត​បែរខ្នង​ជាមួយ​គូស្នេហ៍​ក្នុង​ដំណើរ​កម្សាន្ត​នៅ​ប្រទេស​ស្វី​ត តារា​ចម្រៀង​មាឌ​ល្អិត​រូបនេះ បាន​សរសេរ​សារ​យ៉ាង​ខ្លី​ថា «​ពីរ​នាក់​លើ​ភ្នំ​ទឹកកក​នៃ​ប្រទេស​ស្វី​ស»។

តាមរយៈ​សារ​នេះ បានធ្វើ​ឲ្យ​អ្នកគាំទ្រ​មួយ​ចំនួន​មាន​ការ​ភ្ញាក់ផ្អើល និង​ បាន​ធ្វើការ​ជូនពរ​ពួកគេ​ឲ្យ​ស្រឡាញ់​គ្នា​រហូត ខណៈ​មួយចំនួនទៀត​ចង់ឃើញ​មុខ​គូស្នេហ៍​របស់លោក​ផងដែរ​។ ក្នុងនោះ​ក៏មាន​អ្នកខ្លះ បាន​និយាយ​បែបនេះ​លេងសើច​ថា «​ខាង​ស្រី​ត្រ​ជាត់​ពេក​យកដៃ​លូក​គូទ​បង​ខេ​ម ​ទើប​បាត់​ត្រ​ជាក់​»៕

Related posts