ភ្នំពេញ ៖ កំពូលតារាចម្រៀងប្រុសរបស់ផលិតកម្មហង្សមាសលោក ខេមរៈ សិរីមន្ត ពេលនេះ បានធ្វើឲ្យទស្សនិកជនជាច្រើនបង្ហាញការគាំទ្រ និងលើកសរសើរពីទឹកចិត្តជាថ្មីក្រោយពេលដែលឃើញវត្តមានតារាប្រុសរូបនេះ បានប្រកាសលក់ផលិតផលរបស់ខ្លួនដោយគិតតម្លៃជាប្រាក់រៀលខ្មែរ។
ការប្រកាសលក់ផលិតផលដោយគិតលើកប្រាក់រៀលពីសំណាក់តារាប្រុសលោក ខេមរៈ សិរីមន្តពេលនេះ បានធ្វើឲ្យមហាជនយល់ថា ជាការផ្តល់តម្លៃនិងលើកតម្លើងប្រាក់រៀលជាតិខ្លួនដែលមានខ្លះទៀតក៏ស្នើឲ្យមានការចូលរួមលើតម្កើងចំពោះប្រាក់រៀលខ្មែរជាងការឲ្យតម្លៃលើលុយបរទេសផងដែរ។
តារាចម្រៀងប្រុសមានការគាំទ្រ និងប្រជាប្រិយភាពលោក ខេមរៈ សិរីមន្ត បានលើកឡើងថា មួយដបនេះយ៉ាងណាដែរតម្លៃ៣២០០០រៀលគឺសមរម្យនឹងតម្លៃ កុម្ម៉ង់ឥឡូវនេះដើម្បីទទួលបានរបស់ដែលមានគុណភាពល្អ។ ប្រញាប់ឡើងសល់មិនច្រើនទៀតទេ។ តើប្រិយមិត្តយល់ឃើញយ៉ាងណាដែរចំពោះការឲ្យតម្លៃប្រាក់រៀលខ្មែរពីកំពូលតារាចម្រៀង ខេមរៈ សិរីមន្ត ដូច្នេះ៖៕