គាំទ្រ​ផង​បងប្អូន! កូន​ខ្មែរ​មួយក្រុម​អាច​ផលិត​ប្រេងកូឡា​ស្នាដៃ​កូន​ខ្មែរ​ពិតៗ

ភ្នំពេញ ​៖ ​ពិតជា​រឿង​ដ៏​គួរ​ឲ្យ​អស្ចារ្យ​និង​កោតសរសើរ​ណាស់​ ខណៈដែល​កូន​ខ្មែរ​មួយក្រុម​អាច រក​រូបមន្ត​ផលិត​បាន​ប្រេងកូឡា​ ដែល​ផលិតផល​នេះ​ក៏ត្រូវ​បានប្រកាសថា​នឹង​ត្រៀម​វាយលុក​លើ​ទីផ្សារ​នាពេល​ឆាប់ៗ​ខាង​មុននេះ ​ដើម្បី​ប្រកួតប្រជែង​ជាមួយ​ទីផ្សារ​របស់​បរទេស​ដែល​ចរាចរណ៍​ក្នុងស្រុក​ដោយ​មិនមែន​គ្រាន់តែ​ផលិត​អោយចេញ​រូបរាង​ហើយ​ទុកចោល​ទេ។

ជា​តារា​សម្តែង​និង​អ្នកឯកទេស​មួយរូប​ក្នុងចំណោម​អ្នកស្រាវជ្រាវ​៣​រូបលោក​ស្រេង ឈាង​ឡេង បាន​ឲ្យ​អ្នកសារព័ត៌មាន​ដឹងថា​រឿង​ដែល​លំបាក​នោះ​គឺ​ទម្រាំ​សម្រេច​រូបមន្ត​គឺ ត​ផល​នេះ​បាន​ប្រើពេល​រហូតដល់​៣​ឆ្នាំ​នឹង​ចំណាយ​ទុន​រួមគ្នា​ច្រើន​ទើប​ការតស៊ូ​រួមគ្នា​នេះ​អាច​ឈានដល់​ការសម្រេច​សមិទ្ធ​ផ​។​លោ​កថា​មុនពេល​ចូល​សិល្បៈ​លោក​គឺជា​អតីត​និស្សិត​ផ្នែក​ឱសថ​សាស្ត្រ និង​ជំនាញ​កុមារ​ទើប​លោក​និង​មិត្ត​រួម​ជំនាន់​សម្រេច​ស្រាវជ្រាវ​ប ង្កើ​ត​ជា​ឱសថ ហើយ​ស្រាវជ្រាវ​ឃើញ​រូបមន្ត​ក្នុងការ​បង្កើត​ផលិតផល​ក្នុងស្រុក​ជាច្រើន​មុខ។

លោក ស្រេង ឈាង​ឡេង បន្តថា​ក្រុម​របស់លោក​បាន​តស៊ូ​លើ​ជំនាញ​មួយ​នេះ​ពិបាក​ច្រើន​ដំណាក់កាល ជាពិសេស​បញ្ហា​កង្វះ​ដើមទុន ដោយ​រយៈពេល​៣​ឆ្នាំ​កន្លងមកនេះ ក្រុម​ទាំងមូល​ចំណាយ​រួមគ្នា​មិន​ក្រោម​១០​ម៉ឺន​ដុល្លារ​ទេ​ដោយ​ក្នុងនោះ​ក៏មាន​ការបែងចែក​ជា​សាច់​ប្រេងកូឡា​សម្រាប់​តម្រូវ​ស្បែក​មនុស្ស​ចាស់ និង​កូនក្មេង ដោយឡែក​ពីគ្នា​ផងដែរ។

លោក​បន្ថែមថា​ពេលនេះ​ក្រុម​របស់លោក​បាន​ត្រៀម​សុំច្បាប់​រត់ការ​ដើម្បី​ចរាចរណ៍​ផលិតផល​មួយ​នេះ នៅលើ​ទីផ្សារ​រួចហើយ ដោយ​ក្រោយ​ក្រសួង​អនុញ្ញាត​ច្បាប់ ប្រសិនបើ​មានការ​គាំទ្រ​ខ្លាំង​គឺ​ស្វែងរក​ដៃគូ​បង្កើតជា​រោងចក្រ ដែល​តាម​ការ​ប៉ាន់ស្មាន គឺ​ប្រើ​ដើមទុន​ជាង​១​លាន​ដុល្លារ គឺ​គ្រប់គ្រាន់៕

​ ​ ​ ​​ ​ ​ ​​ ​

Related posts