គាំទ្រ! យុវជន​ម្នាក់​ ប្រកាស​ទិញ​ធាង​ដូង ​និង​ធាងត្នោត​ផលិត​ជា​អំបោស​យក​ទៅ​លក់​នៅ​ក្រៅ​ប្រទេស

ភ្នំពេញ​​ ៖​ ដោយ​​សម្លឹង​ឃើញ​ពី​អត្ថប្រយោជន៍​ជាច្រើន​ និង​មាន​សារៈសំខាន់​សម្រាប់​ការ​ប្រើប្រាស់​កែច្នៃ​តាម​ជំនាញ​នោះ ​ពេលនេះ​រុក្ខជាតិ​ចំនួន​២​គឺ​ដើម​ត្នោត​និង​ដើម​ដូង​ ត្រូវ​បាន​គេ​ឲ្យ​តម្លៃ​ខ្ពស់​ហើយក៏​មានការ​ប្រកា​ស​ទិញ​ធាង​ដូង​ និង​ធាងត្នោត​ដើម្បី​យក​ទៅ​ផលិត​ជា​អំបោស​យក​ទៅលក់​នៅ​ក្រៅ​ប្រទេស។

ជាក់ស្តែង​កាលពីពេល​ថ្មីៗ​នេះ​ មាន​ម្ចាស់​Account Facebook​មួយ​មាន​ឈ្មោះថា Sonimeth Tan បានប្រកាស​សាធារណៈ​ក្នុងការ​ស្វែងរក​ទិញ​ធាងដូង និង​ធាងត្នោត​ជាច្រើន​តោន​មួយ​គីឡូក្រាម​ស្មើនឹង​ង​ចំនួន​៥​ពាន់​រៀល ដើម្បី​ដឹកចេញទៅ​កាន់​ប្រទេស​ជប៉ុន។

ផ្អែក​តាម​សំណេរ​របស់​ម្ចាស់​Account Facebook នោះ​ បាន​បញ្ជាក់​ថា ​មាន​ធាង​ដូង ឬ​ត្នោត​ដូច​រូប​នេះ​ទេ ? ខ្ញុំ​អោយ ១​គីឡូ ៥,០០០​រៀល ប៉ុន្មាន​តោន​ក៏បាន​ដែរ ទិញ​ទាំងអស់ ដើម្បី​នាំចេញ​ទៅ​ប្រទេស ជប៉ុន លេខ​ទូរស័ព្ទ​ទំនាក់ទំនង​ ៖​ ០១១ ៣៣៣ ២៧៨/ 011 333 278”​។​គោលបំណង​ដែល ប្រមូល​ទិញ​ធាងដូង និង​ធាងត្នោត គឺ​ដើម្បី​យក​ទៅ​ផលិត អំបោស សម្រាប់​ដឹកនាំ​ចេញទៅ​កាន់​ប្រទេស ជប៉ុន ដោយផ្ទាល់​តែម្ដង៕

Related posts