គូស្នេហ៍ គង់ ច័ន្ទ​ស្រីមុំ ឆ្លៀតពេល​ទំនេរ​ពី​ការងារ​ចែករំលែក​ទឹកចិត្ត​ស្រលាញ់​ជូន​អ្នក​ខ្វះខាត​៥​គ្រួសារ​

ភ្នំពេញ ​៖ ​គូស្នេហ៍​កូន​មួយ​របស់​អ្នកនាង គង់ ច័ន្ទ​ស្រីមុំ និង​លោក គឹម សីហា កាន់តែ​ធ្វើ​ឲ្យ​មហាជន​និង​អ្នកលេង​បណ្ដាញ​សង្គម​ហ្វេ​ស​ប៊ុ​ក​លើក​សរសើរ​ ហើយ​គាំទ្រ​ខ្លាំង​លើ​សកម្មភាព​មនុស្សធម៌​ចែករំលែក​ក្ដី​ស្រលាញ់​ជូន​ដល់​ប្រជាពលរដ្ឋ​ខ្វះខាត​នៅ​តាម​ទី​រួម​ខេត្ត​ និង​សហគមន៍​មួយ​ចំនួន​ដោយ​មិន​ខ្លាច​ការនឿយហត់​ឬ​ខាត​ពេលវេលា​រកស៊ី។

ជាក់ស្តែង​ កាល​ទី​២៤ ​ខែ​វិច្ឆិកា ​ឆ្នាំ​២០១៩​ តារា​ស្រី​ និង​ជា​ថៅកែ​ហាង​វ័យក្មេង​សម្ផស្ស​ស្រស់​សោភា​អ្នកនាង គង់ ច័ន្ទ​ស្រីមុំ និង​ស្វាមី ​បាន​នាំ​យក​យក​អំណោយ​ជា​គ្រឿង​ឧបភោគ ​និង​បរិភោគ​មួយ​ចំនួន​មាន​ដូច​ជា ​៖​ អង្ករ មី ទឹកត្រី ទឹកស៊ីអ៊ីវ ព្រមទាំង​ថវិកា​មួយ​ចំនួន​ទៅ​ចែក​ជូន​ដល់​ប្រជាពលរដ្ឋ​ចំនួន​៥​គ្រួសារ​ស្ថិតនៅ​ស្រុក​កោះ​អណ្តែត​ទឹក​ដឹក​ដី​តាកែវ។

បើតាម​ការ​ឲ្យ​ដឹង​អ្នកនាង គង់ ច័ន្ទ​ស្រីមុំ លើក​ឡើង​ថា ​​នាងខ្ញុំ ​និង​ក្រុម​គ្រួសារ​ យក​ពេលទំនេរ​មក​ចូលរួម​ចែក​អំណោយ​ជាមួយ​លោក​បង ថុង រី រស់​ដោយ​ធម៌​នៅ​ភូមិ​កែវ​កាំភ្លើង និង​ភូមិ​ទួល​កណ្តាល ស្រុក​កោះអណ្តែត ខេត្តតាកែវ​បាន​ចំនួន​៥​គ្រួសារ មាន​អង្ករ គ្រឿង​ទេស​ និង​បច្ច័យ​។​ ខ្ញុំ​នាង​ក៏​សូម​អរគុណ​ដល់​សប្បុរសជន​ដែល​បាន​ចូលរួម​ជា​ថវិកា​តាមរយៈ​ខ្លួន​ដើម្បី​ជាការ​ចែករំលែក​ក្តី​ស្រលាញ់​ក្នុងនាម​ខ្មែរ​ជួយ​ខ្មែរ​ដូចគ្នា។

នេះ​មិនមែនជា​សកម្មភាព​លើកទីមួយ​ទេស​ម្រាប់ ​អ្នកនាង គង់ ច័ន្ទ​ស្រីមុំ គឺ​កន្លងមក​ត្រូវបាន​គេ​កត់សម្គាល់​ឃើញថា គង់ ច័ន្ទ​ស្រីមុំ និង​ស្វាមី​លោក គឹម សីហា តែងតែ​ឆ្លៀត​ពេលទំនេរ​ផ្ទាល់ខ្លួន​ដើម្បី​ធ្វើ​កម្ម​ភាព​ចែករំលែក​ក្តី​ស្រលាញ់​តាមរយៈ​សកម្មភាព​មនុ​ស្ស​ធម៌​។​តាមរយៈ​សកម្មភាព​ពិតជា​គំ​រូបល្អ​សម្រាប់​អ្នកសិល្បៈ​និង​សង្គម​ក្នុងការ​ចែករំលែក​ក្តី​ស្រលាញ់​សម្រាប់​ប្រជាពលរដ្ឋ​ក្រីក្រ​ជួប​ការខ្វះខាត៕

Related posts