គួរ​ឲ្យ​ច្រណែន​ណាស់!​ ទោះបី​រៀបការ​ជិត​១​ឆ្នាំ ​ភរិយា នី រតនា នៅតែជា​ព្រះ​នាង​ក្នុង​កែវភ្នែក​ប្តី

ភ្នំពេញ ​៖ ​គិត​មកទល់ពេលនេះ ​មាន​រយៈពេល​ជិត​១​ឆ្នាំ​ហើយ ​ដែល​តារាចម្រៀង​លោក នី រតនា និង​ភរិយា​វ័យក្មេង​ស្រស់ស្អាត​បានសម្រេច​កាន់​ដៃ​គ្នា​ចូល​រោងការ​សាង​សុភមង្គល​គ្រួសារ​ស្ថិតនៅក្រោម​ដំបូលផ្ទះ​រួមគ្នា​រហូត​ឈានដល់​ពេលនេះ ​ពួកគេ​ក៏​ទទួលបាន​ចំណងដៃ​កូន​ក្នុង​ផ្ទៃ​ដែល​រួម​ដំណក់ឈាម​តែមួយ។

តាម​ការកត់សម្គាល់​ចំណងស្នេហា​របស់ នី រតនា និង​ភរិយា​រូបនេះ ​ទោះបីជា​ពេល​មិនទាន់​រៀបការ​និង​ពេល​រៀបការ​ហើយ​ពិតមែន​ តែ​ចំណងស្នេហា​រវាង​ពួកគេ​ទាំងពីរ​នៅតែរ​ក្សា​បាន​ភាពរឹងមាំ​ផ្អែមល្ហែម​គ្មាន​ប្រួល​ប្រែ​នោះឡើយ​។​ ចំណុច​នេះ​ទើប​ធ្វើ​ឲ្យ​ទស្សនិកជន​ជាច្រើន​តែង​បង្ហាញ​ការគាំទ្រ ​និង​កោតសរសើរ​ពី​ជីវិត​ស្នេហា​របស់លោក នី រតនា និង​ភរិយា។

ជាមួយគ្នា​ដែល​ចំណង​ស្នេហ៍​ពួកគេ​កាន់តែ​រឹង​មាំ​នោះ ​ពេលនេះ​ក៏​ស្រាប់តែ​ភរិយា នី រតនា បាន​ថ្លែង​សារ​រំភើប​និង​និយាយថា ​នាង​នៅតែ​ជា​ព្រះ​នាង​ក្នុង​កែវភ្នែក​ប្តី។

អ្នកនាង Tessa បាន​រៀបរាប់ថា ​ជា​ព្រះ​នាង ឬ ទាសី​គឺ​អាស្រ័យ​ទៅលើ​ការសម្រេចចិត្ត​ជ្រើសរើស​ដៃគូ​ជីវិត​របស់​យើង​។​ អរគុណ​បង​ដែល​ធ្វើ​ឲ្យ​អូន​មាន​អារម្មណ៍​ថា​ជា​ព្រះ​នាង​មិនមែន​តែ​ថ្ងៃ​រៀបការ តែមួយ​ជីវិត​ពេលវេលា​ដែល​បំភ្លេច​មិនបាន​១៨​ខែមករា​ឆ្នាំ​២០១៩។

ដោយសារ​ការលើកឡើង​បែបនេះហើយ ​បានធ្វើ​ឲ្យ​ទស្សនិកជន​និង​អ្នកគាំទ្រ​លើក​សរសើរ​ពី​ចំណង​ស្នេហា នី រតនា និង​ភរិយា​ដែល​ស្រលាញ់​គ្នា​ហើយ​គំរូ​ល្អ​សម្រាប់​តារា​ប្រុស​-​ស្រី​ឯទៀត​។​ តើ​ប្រិយមិត្ត​យល់ឃើញ​យ៉ាង​ណា​ដែរ​ចំពោះ​ការ​លើកឡើង​នេះ?៕

Related posts