ឃើញ​ទើស​ភ្នែក​ពេក លោកជំទាវ ហ៊ុន ស៊ី​ណាត ចេញ​សារ​ពន្លះ​តារា​ខ្មែរ​មួយ​ប្រាវ​តែម្តង

ភ្នំពេញ ​៖​ ជាការ​កត់សម្គាល់​មួយរយៈ​ចុងក្រោយ​នេះ ​វិស័យ​សិល្បៈ​ខ្មែរ​ហាក់​មានការ​ធ្លាក់ចុះ​ខណៈដែល​តារា​សិល្បៈ​មួយចំនួន​ ដូចជា​មិនសូវ​គិត​ពី​តម្លៃ​សិល្បៈ ​ឬ​វប្បធម៌​ខ្លួន​ឡើយ​ ពោលគឺ​គិត​តែ​ពី​រឿង​ទាញ​យក​ផលប្រយោជន៍​ផ្ទាល់ខ្លួន​តាមរយៈ​ការ​បង្កើត​រឿងរ៉ាវ​អាស្រូវ​ដើម្បី​ទាក់ទាញ​ការចាប់អារម្មណ៍​ ឬ​ផលប្រយោជន៍​របស់​ខ្លួន។

តួយ៉ាង​ដូចជា​​ ​រឿង​រ៉ាវ​អាស្រូវ​ឈ្លោះប្រកែក​ហែកហួរ​គ្នា​នៅ​លើ​បណ្ដាញ​សង្គម​ហ្វេ​ស​ប៊ុ​ក​ បង្ហាញ​មហាជន​ជា​សាធារណៈ ហើយ​អស់ពី​រឿងនេះ ​ចូល​ដល់​ករណី​នៃ​ការ​ឈ្លោះ​គ្នា​ករណី​លក់​ផលិតផល​ជាដើម​។ ​ប៉ុន្តែ​អ្វី​កាន់តែ​ចាប់អារម្មណ៍​ទៀត​នោះ ​ថ្មីៗ​នេះ​ក៏មាន​ការរិះគន់​និង​ចាប់អារម្មណ៍​ខ្លាំង​ ក្រោយពេល​បែកធ្លាយ​វីដេអូ​ថត​សម្តែង​ស្រើបស្រាល​របស់​តារា​ស្រី​-​ប្រុស​ខ្មែរ​គឺ​កញ្ញា អាណា​រ៉ូ​ស និង​លោក យុទ្ធ ឋានៈ ធ្វើ​ទស្សនិកជន​ហួសចិត្ត​គ្រប់គ្នា។

​ដោយសារតែ​បញ្ហា​ទាំងអស់នេះហើយ ​ទើប​ធ្វើ​ឲ្យ​លោក​ជំទាញ ហ៊ុន ស៊ី​ណាត បញ្ចេញ​សារ​ពន្លះ​យ៉ាង​ចាស់ដៃ​លើ​តារា​ប្រុស​-​ស្រី​មួយចំនួន​ដូច​ការលើកឡើង​ខាងលើ​។​ លោកជំទាវ​បាន​មានប្រសាសន៍ថា ​មិនដឹង​ជា​ស្អីៗ​ទេ​មួយរយៈ​នេះ​ឃើញតែ​តារាៗ​ធ្វើ​រឿងអាស្រូវ មាន​ទាំង​លក់​របស់​(​ផលិតផល​)​ជេរ​គ្នា​ដាក់​ខែ និង​រឿង​ដណ្ដើម​ប្រុស​គ្នា ។​

លោកជំទាវ ហ៊ុន ស៊ី​ណាត បាន​បន្ថែមថា ​ម្យ៉ាងទៀត​ក្រសួង​ពាក់ព័ន្ធ​បែប​ដេកលក់​ក៏​មិនដឹង​បានជា​អត់​ឃើញ​ហៅ​តារាៗ​ដែរ​ជេរ​ហែកហួរ​គ្នា​ទៅ​អប់រំ​សោះ​។ តួយ៉ាង​រឿង​មួយ​នេះ​ជាដើម​បង្ហោះ​ពេញ​ពិភពលោក​មិនចេះ​អៀនខ្មាស​គេ​ទេ ។​សូមជម្រាបថា​រឿងរ៉ាវ​របស់​តារា​ស្រី​កញ្ញា អាណា​រ៉ូ​ស កំពុង​នៅតែ​ជាប្រធានបទ​ក្តៅ​ខណៈ​ខាង​ប្រុស​ប្រកែក ស្រី​ប្រកាន់៕

 

Related posts