ងួន សុបិន ពន្លះ​អ្នកចម្រៀង​មួយចំនួន​ ដែល​ប្រើ​សម្តី​ឈ្លើយ

ភ្នំពេញ ​៖ ​អ្នកនិពន្ធ​ល្បីឈ្មោះ​របស់​ផលិតកម្ម​ថោ​ន​លោក ងួន សុបិន​ បាន​បញ្ចេញ​សារ​រិះគន់​ដោយ​មិន​សំចៃ​មាត់​ចំពោះ​តារា​សិល្បៈ​មួយចំនួន​ ដែល​ប្រើ​សម្តី​មិនល្អ​ ឬក៏​តែងតែ​ភ្លេចគុណ​អ្នក​ដែល​ជួយ​ជ្រោមជ្រែង​ឲ្យ​មាន​ភាពល្បីល្បាញ។

លោក ងួន សុបិន បាន​លើកឡើងថា «​អ្នកចម្រៀង​ផលិតកម្ម​មួយចំនួន ល្អ ខ្លះទៀត ឈ្លើយ​រកពុទ្ធោ ហើយ​ក្មេង​សោះ ល្បី​ម្ល៉េះ​ប្អូន​អោនលំទោន យក​ការងារ​ធ្វើទៅ មិនល្អ​ទេ​អី ពីថ្ងៃ​នេះ​ទៅ​ខ្ញុំ​ឈប់​សរសេរ​អោយ​អ្នកចម្រៀង​ពីរ​នាក់​នៅ ទ្រនំ​រួមគ្នា ឈ្លើយ​ហួស​និស្ស័យ​ហើយ​ប្អូន មិន​ខ្វល់​ប្អូន​មក​តាម​អ្នកណា​ទេ ចាំ​មើលទៅ ខិ​ខិ»។

ជាមួយគ្នា​នៃ​ការលើកឡើង​របស់លោក ងួន សុបិន នេះដែរ​ ក៏មាន​ការបញ្ចេញមតិ​​​ថា ​មាន​ហេតុផល​បង​យើង​ធ្វើ​ល្អ​គួរតែ​មានការ​តបស្នង​ឲ្យ​សម​នឹង​តម្លៃ​របស់​យើង​ដែរ មិនគួរ​ចំណាយ​ឲ្យ​មនុស្ស​ដែល​មិន​ស្គាល់​ពី​តម្លៃ​របស់​យើង​ទេ​។ ​ខ្លះទៀត​បាន​និយាយថា​ មែនហើយ​បង​ពេល​ខ្វះ​រត់រក​ ពេល​បាន​ងើយ​…​ជាពិសេស​អា​អ្នកនិពន្ធ​ដូចគ្នា​បាន​ឡើង​តាម​ជើងខោ​តែ​ឫក​ដូច​ប្រធាន៕

Related posts