ភ្នំពេញ ៖ បន្ទាប់មានការបែកធ្លាយ និងចុះផ្សាយករណីបន្ទប់ទឹករបស់តារាចម្រៀង ចឺម បានធ្វើឡើងពីមាសក្រហមឆ្អិនឆ្អៅទាំងការ៉ូនៅក្នុងបន្ទប់ និងបង្គន់នោះ ក៏ស្រាប់តែផ្ទុះការរិះគន់បាញ់ចាក់ស្រោចជាច្រើនពីសំណាក់មហាជនរួមទាំងអ្នកលេងបណ្តាសង្គមហ្វេសប៊ុកទៅលើតារាចម្រៀងរូបនេះថាអួតខ្លាំង តិចពេលធ្លាក់ខ្លួនឈឺប្រកាសសុំជំនួយទៀតទៅ។
ជាការបកស្រាយ និងឆ្លើយតបការរិះគន់នាយ ចឺម បានរៀបរាប់ភ្ជាប់ជាមួយឃ្លីបវីដេអូមកថា រឿងមួយទៀតហើយខ្ញុំ!ប្អូនជួយស៊ែVDOមួយនេះផងណាបាទ ហើយបងៗមួយចំនួនតូចដែលតែងតែcomment ជេរខ្ញុំ និងជ្រេញខ្ញុំ ស្តាប់ម្ចាស់ខ្លួនគេនិយាយសិនបានទេ កុំចេះតែថាៗ ហើយអត់មើលសោះ បើគ្រាន់តែថាខ្ញុំក៏ចេះថាដែរបង សូមទោសបងប្អូននិយាយមែនស្រលាញ់បងប្អូនណាស់។
នាយ ចឺម បាននិយាយបន្ថែមថា ជុំវិញរឿងរ៉ាវចាន់បង្គន់មាសនេះគឺកើតឡើងស្របពេលដែលលោកK01បានធ្វើការថតវីដេអូ រួចយកទៅបង្ហោះចែករំលែកនៅលើបណ្តាញសង្គម ហើយនិយាយថាបន្ទប់ទឹកនាយ ចឺម សុទ្ធតែមាស…..។ចំពោះករណីនេះខ្ញុំសូមបកស្រាយវិញថា កុំមានការយល់ច្រឡំបងប្អូន ហើយក៏មិនខឹងឬបន្ទោសលោក K01ដែរ ព្រោះពេលខ្លះគាត់និយាយមិនអស់ពាក្យរឿងបន្ទប់ទឹកពណ៌មាសនេះ។
អតីតតារាកំប្លែងនាយ ចឺម បានបញ្ជាក់ថាបន្ទប់ទឹករបស់ខ្លួនពិតជារៀបចំតុបតែងឡើងមានពណ៌មាសមែន ប៉ុន្តែពុំមែនធ្វើឡើងពីមាសនោះទេ ហេតុនេះសូមបញ្ឈប់ការយល់ច្រឡំទៀតទៅមហាជន។ ម្យ៉ាងទៀតមុននឹងផ្ញើសារចូលជេរប្រមាថរិះគន់លើលោកនោះ សូមទស្សនិកជនត្រូវពិចារណាឬស្តាប់ការបកស្រាយសិនពុំមែនឲ្យតែឃើញគេចុះផ្សាយអ្វីជេរយកៗដូច្នេះទេ។
គេហទំព័រKh Starsសូមមិនធ្វើការអត្ថាធិប្បាយអ្វីឲ្យលម្អិតច្រើនជាងនេះទៀតទេ ដូច្នេះមានតែបង្វែងអារម្មណ៍ទស្សនិកជនទៅចូលរួមទស្សនាវីដេអូនៃការបកស្រាយរបស់តារាវ័យក្មេងនាយ ចឺម ដូចខាងក្រោមនេះតែម្តង៖៕
https://www.facebook.com/556795231461736/videos/541606303325370/