ជុំ លី​ណូ រំភើប​ខ្លាំង ​ក្រោយពេល​លោកជុំទាវ ហ៊ុន ចាន់ថុល​ ផ្តល់​កិត្តិយស​ពិសា​អាហារ​រួម​តុ

ភ្នំពេញ ​៖​ តារាចម្រៀង​លោក ជុំ លី​ណូ បាន​ថ្លែង​សារ​បង្ហាញ​ពី​អារម្មណ៍​រំភើប​និង​ត្រេកអរ​ខ្លាំង​ក្រោយ​ពេលដែល​លោកជុំទាវ ហ៊ុន ចាន់ថុល បានផ្តល់​កិត្តិយស​ឲ្យ​លោក​និង​អ​នា​គត​ភរិយា​ចូលរួម​ពិសា​អាហារ​សាមគ្គី​រួម​តុ​នៅឯ​គេហដ្ឋាន​របស់លោក​ជំទាវ​និង​ថែមទាំង​ផ្តល់​ដំបូន្មាន​ល្អៗ​ផង​នោះ។

តាម​ការ​បង្ហោះ​សារ​របស់លោក ជុំ លី​ណូ បាន​រៀប​រាប់ទាំង​អារម្មណ៍​រំភើប​ថា ​ខ្ញុំបាទ​សូម​គោរព​ដល់​លោកជុំទាវ​បង ហ៊ុន ចាន់ថុល ដែល​បានផ្តល់​កិត្តិយស​ដល់​ខ្ញុំបាទ​និង​គូ​ដណ្តឹង​រួម​មួយជា​បង ៗ​សិល្បៈ​រៀមច្បង​បាន​ចូលរួម​ពិសា​របាយ​ជាមួយគ្នា​នៅ​គេហដ្ឋាន លោកជុំទាវ​បង​ផ្ទាល់ និង​បានផ្តល់​ពាក្យ​ពេជ្រ​ទូន្មាន​ល្អៗ​ដើម្បី​ទទួលបាន​ភាពជោគជ័យ។

លោក ជុំ លី​ណូ បាន​បន្ថែមទៀតថា ​ដូច្នេះ​ខ្ញុំបាទ​សូម​គោរព​ជូនពរ​លោក​ជំទាវ និង​ក្រុមគ្រួសារ សូមអោយ​មាន​ក្តី​សុខ​និង​មាន​សុ​ភម​ង្គ​ល​ជា​រៀងរហូត​តទៅ។

សូមជម្រាបថា ​តារាចម្រៀង​ចូលចិត្ត​ស្តាយ​ក្រមិចក្រមើម​លោក ជុំ លី​ណូ ទោះបីជា​បច្ចុប្បន្ន​លោក​ជា​តារាចម្រៀង​ឯករាជ្យ​មិន​ស្ថិតនៅក្រោម​ដំបូល​ផលិតកម្ម​ណាមួយ​ពិតមែន តែ​ទីផ្សារ​គាំទ្រ ​និង​ប្រជាប្រិយភាព​របស់​តារា​រូបនេះ ​នៅតែ​រក្សា​បាន​មិន​ចាញ់​តារា​រួម​ជំនាន់​នោះ​ឡើយ៕

Related posts