ដល់​ម្ល៉ឹង​ផង! ប្តី ខ្ញុង ពូកែ​ប្រចណ្ឌ​ពេក ​ធ្វើ​ឲ្យ​នាយ ពែ​កមី ស្ទើរ​លែង​ហ៊ាន​ថត​ជិត​ ឬ​លេង​កំប្លែង​ស្និទ្ធស្នាល​ដូច​មុន

ភ្នំពេញ​ ៖​ មហាជន​មួយ​ចំនួន​ស្ទើរតែ​នឹកស្មាន​មិន​ដល់​ឡើយ ​ក្រោយពេល​ដឹងថា​ នាយ កៃ​ដ ស្វាមី​របស់​អ្នកនាង ស្រេង សុ​កាន់​ដា ហៅ ខ្ញុង ហាក់​មានការ​ប្រចណ្ឌ​ខ្លាំង​រហូត​ធ្វើ​ឲ្យ​ដៃគូ​កំប្លែង​រួម​ក្រុម​នាយ ពែ​មមី បាន​ប្រកាស​ឲ្យ​ដឹង​ថា ​សូម្បីតែ​ការ​ថត​ឬ​លេង​កំប្លែង​នាយ​ស្ទើរតែ​មិន​ហ៊ាន​នៅ​ជិត​ឬ​ស្និទ្ធស្នាល​ដូច​មុន​ឡើយ។

តារា​កំប្លែង​លោក ចែម ចាន់​ដា​រ៉ា ហៅ​នាយ ពែ​កមី បានបញ្ជាក់​ភ្ជាប់​នឹង​រូបភាព​ចំនួន​២​សន្លឹក​ថា​នាយ​បាន​ត្រឹម​លួច​ថត ដៃគូ​​កាត់សក់​ជាមួយគ្នា លែង​ហ៊ាន​ថត​ជាមួយគ្នា​ហើយ ប្តី​គេ​ប្រចណ្ឌ ហួសចិត្ត​។​ តាមរយៈ​ការទម្លាយ​សារ​របស់​នាយ ពែ​កមី នេះ​ បានធ្វើ​ឲ្យ​ទស្សនិកជន​មួយចំនួន​កើត​មន្ទិល​និង​ចោទ​សំនួ​រថា​តើ​ជាការ​ពិត​ឬ​អត់​?​។​

ជាមួយគ្នានេះ​អ្នកនាង ខ្ញុង បាន​រៀបរាប់ថា ​ប្ដី​នាង​ប្រចណ្ឌ​ព្រោះ​គាត់​ស្រឡាញ់​ ហើយ​អរគុណ​ទស្សនិកជន​ដែល​បាន​ផ្ញើ​សារ​សួរនាំ ​តែ​ចំពោះ​អ្នក​ដែល​ផ្ញើ​សារ​ប្រើ​ពាក្យ​មិន​គួរសម​សូមមេត្តា​ពិចារណា​ឡើងវិញ។ ឲ្យ​ដឹង​ពាក្យសម្តី​លេងសើច​ឬ​មែន​ផង អ្នកខ្លះ​ចូលមក​ជេរប្រមាថ​សូម​ពិចារណា​មនុស្ស​ដែល​ចេះ​អក្សរ​មាន​ក្រមសីលធម៌​ក្នុង​ខ្លួន​គេ​មិន​ប្រើពាក្យ​ទាំងនោះ​ឡើយ​។​

អ្នកនាង ខ្ញុង ក៏បាន​ទទួលស្គាល់​ការពិត​ទៀតថា​ស្វាមី​នាង​នាយ កៃ​ដ ពិតជា​ប្រចណ្ឌ​ខ្លួន​មែន​ប៉ុន្តែ​ប្រចណ្ឌ​ក្នុង​ហេតុផល​មួយ​ដែល​សមស្រប​មិនមែន​ចេះតែ​ងាក​ប្រចណ្ឌ​បិទ​សិទ្ធិ​គ្រប់​រឿង​នោះទេ​។​តើ​ប្រិយមិត្ត​យល់ឃើញ​យ៉ាងណាដែរ​?៕​

Related posts