ដេននី ក្វាន់ ​ទ្រាំ​លែង​បាន ​ចេញ​មុខ​ពន្លាត់​ស្បែក​បុគ្គល​ម្នាក់ ​ស្ដាប់​ហើយ​បាយ​លែង​ចូល

ភ្នំពេញ ៖ តារា​សម្ដែង និង​ជា​អ្នកលក់​ផលិតផល​តាម​អន​ឡាញ​ដ៏​ល្បីឈ្មោះ​កញ្ញា​ដេ​ន​នី ក្វាន់ បានធ្វើ​ឲ្យ​អ្នកគាំទ្រ​របស់​នាង​ភ្ញាក់ផ្អើល​យ៉ាងខ្លាំង ក្រោយពេល​នាង​បាន​បញ្ចេញ​កំហឹង​តាមរយៈ​សារ​ទៅកាន់​បុគ្គល​ម្នាក់​ទំនងជា​អ្នក​ផាត់​មុខ​ឲ្យ​នាង​នោះ។

តារា​សម្ដែង ចិត្តធម៌​រូបនេះ បាន​សរសេរ​សារ​បញ្ចេញ​កំហឹង​ កាលពី​ប៉ុន្មាន​ម៉ោង​មុន​ បែបនេះ​ថា «
មួយជីវិត​នេះ​ស្អប់​ណាស់​មនុស្ស​ដែល​មិនចេះ​អោយ​តម្លៃ​លើ​ការងារ​…​ពេល​អត់លុយ​សុំ​បើក មុន​មួយខែ តែ​ពេល​បើក​ហើយ​លែង​ខ្វល់​…​ចង់​ប្រាប់ថា​ពេល​ចូលដល់​រដូវភ្លៀង គ្មាន​អ្នក​ហៅ​ផាត់មុខ កុំ​មករក​យើង​ទៀត​មី​ខ្ទើយ​នរក​!»។

ក្រោយពី​ឃើញ​ការ​បង្ហោះ​សារ​បែបនេះ មាន​អ្នកគាំទ្រ​នាង​ជាច្រើន​បាន​សម្ដែង​ការភ្ញាក់ផ្អើល និង​សួរនាំ​ចំពោះ​រឿងនេះ​។ ទោះយ៉ាងណា នាង​ពុំបាន​បញ្ជាក់ប្រាប់​នូវ​ឈ្មោះ​បុគ្គល​ ដែល​នាង​ធ្វើការ​ព្រលះ​ឥត​សំចៃ​មាត់​នោះឡើយ គ្រាន់តែ​នាង​បញ្ជាក់​ថា ជា​ខ្ទើយ​ប៉ុណ្ណោះ៕

Related posts