ដេ​ន​នី​ក្វាន់ បញ្ចេញ​ប្រយោគ​ប៉ុន្មាន​ឃ្លា​នេះ ធ្វើឲ្យអ្នកគាំទ្រស្រលាំងកាំងតែម្ដង

ភ្នំពេញ​ ៖ ​តារា​សម្ដែង​វិវឌ្ឍ​ខ្លួន​ទៅជា​អ្នកលក់​ផលិតផល​តាម​អន​ឡាញ​ដ៏​ល្បី​កញ្ញា ដេ​ន​នី​ក្វាន់ បាន​បញ្ចេញ​ប្រយោគ​ប៉ុន្មាន​ឃ្លា​នៅ​លើ​គណនី​ហ្វេ​ស​ប៊ុ​ក​របស់ខ្លួន បង្ក​ការចាប់អារម្មណ៍ និង​ធ្វើ​ឲ្យ​អ្នកគាំទ្រ​នាង​ពេញចិត្ត​ស្ដូក ជាមួយ​នឹង​ប្រយោគ​ចាក់​ដោត​ទាំងនេះ។

តារា​សម្ដែង ដែល​ជាប់​ងា​ជា​រាជិនី​ចិត្តធម៌​ម្នាក់​នេះ បាន​លើក​ឡើង​ដូច្នេះ​ថា «​កន្លែង​ខ្លះ​យើង​គ្រាន់តែ​ស្នាក់នៅ​ប៉ុន្មាន​ថ្ងៃ ហើយក៏​ចាកចេញ​ទៅវិញ តែ​កន្លែង​ខ្លះ​ទៀត​ទោះជា​យើង​ចាកចេញ​ទៅដល់​ទីណា យើង​ក៏​ត្រូវតែ​ត្រលប់​មកវិញ​។ មនុស្ស​ខ្លះ​យើង​គ្រាន់តែ​ជួប ញញឹម​ដាក់គ្នា សន្ទនា​ប៉ុន្មាន​ម៉ាត់​ហើយក៏​ដើរ​ហួស​ទៅ តែ​មនុស្ស​ខ្លះ​ទៀត ទោះជា​ចាកចេញ​ទៅដល់​ទីណា​ក៏​នៅតែ​ចាំ​យើង​។ អ៊ីចឹង​រឿង​ខ្លះ ត្រូវ​ចេះ​ទម្លាក់ចោល ហើយ​ឱកាស​ខ្លះទៀត​ត្រូវ​ចេះ​ចាប់យក បើ​ចង់​ដើរទៅ​មុខ​លឿន ចូរ​សម្លឹងមើល​ខ្លួនឯង​ដែល​ឈរ​នៅខាងមុខ ជាជាង​ការ​ស្ពាយ​យក​រឿង​ខ្លះ​ដែល​វា​មិនអាច​ជួយ​អ្វី​យើង​បាន។

ជាមួយនឹង​ប្រយោគ​ចាក់​ដោត​ខាងលើនេះ បានធ្វើ​ឲ្យ​អ្នកគាំទ្រ​នាង​ជាច្រើន មានការ​ចាប់អារម្មណ៍ និង​សរសើរ​ថា ពិតជា​ត្រូវ​ខ្លាំង​ណាស់​ទៅ​នឹង​សង្គម​មនុស្ស​បច្ចុប្បន្ន។ ចំណែក​អ្នក​ខ្លះទៀត ក៏​កើតជា​ចម្ងល់​ថា​ហេតុអ្វី​សុខៗ​នាង​ផុស​ប្រយោគ​ទាំងនេះ​ឡើង ព្រោះ​មុននឹង​បង្ហោះ​ប្រយោគ​នេះ​​ នាង​បាន​បង្ហោះ​សារ​យ៉ាង​ខ្លី​ថា ក្ដៅចិត្ត​ទាំង​យប់។ ទោះ​មាន​អ្នកគាំទ្រ​សួរនាំ​ថា ​តើ​នាង​កើត​អី យ៉ាងណាក៏ដោយ នាង​ពុំបាន​ឆ្លើយ​ទៅ​នឹង​សំណួរ​ដើម្បី​ស្រាយ​ចម្ងល់​របស់​អ្នកគាំទ្រ​នាង​នោះ​ឡើយ៕

Related posts