ដេ​ន​នី ក្វាន់ រៀបរាប់​ពី​ដំណើរ​ស្រឡាញ់​គ្នា​ដំបូង​ ចុងក្រោយ​ឈាន​ដល់​ការ​បែក​គ្នា

ភ្នំពេញ ​៖​ តារា​សម្ដែង ដែល​សកម្ម​នឹង​ការងារ​មនុស្សធម៌ កញ្ញា​ដេ​ន​នី ក្វាន់ នៅ​ប៉ុន្មាន​ម៉ោង​មុននេះ បាន​រៀបរាប់​ពី​ដំណើរ​នៃ​ការស្រឡាញ់គ្នា​ដំបូង រហូត​វិវត្ត​ទៅ​រក​ការ​បែកបាក់​គ្នា នៅ​គ្រា​ចុងក្រោយ។ ប៉ុន្តែ គេ​មិនដឹងថា នាង​ចង់​សំដៅ​លើ​មនុស្ស​ទូទៅ ឬ​ចំពោះ​ខ្លួន​នាង​ផ្ទាល់​នោះឡើយ។

តារា​សម្ដែង​រាង​តូច​ច្រឡឹង និង​ជា​អ្នកលក់​ផលិតផល​តាម​អន​ឡាញ​ដ៏​ល្បី​រូប​នេះ បាន​សរសេរ​រៀបរាប់​លើ​ហ្វេ​ស​ប៊ុ​ក​របស់​ខ្លួន​ថា «​ដំបូង​ស្រលាញ់គ្នា​ឃើញ​អ្វី​ក៏​ល្អ នៅ​ជាមួយគ្នា​យូរ​ទៅ​ក៏​ស្រលាញ់គ្នា​ខ្លាំង ស្រលាញ់គ្នា​ខ្លាំងពេក​ក៏​ចេះ​ប្រចណ្ឌ ប្រចណ្ឌ​ច្រើនពេក​ក៏​ឈ្លោះ​គ្នា ឈ្លោះ​គ្នាច្រើន​ក៏​អស់ចិត្ត​រៀងខ្លួន ចុងក្រោយ​ក៏​បែក​គ្នា!»។

តាមរយៈ​ន័យ​នេះ គេ​មិនដឹងថា នាង​ចង់​សំដៅ​ទៅលើ​ស្នេហា​របស់​នាង​ជាមួយ​លោក​មករា ដែល​ផ្អែមល្ហែម​តែ​ដំបូង ចុងក្រោយ​ឈាន​ដល់​ការ​បែក​គ្នា ឬ​ចង់​សំដៅលើ​ស្នេហា​របស់​មនុស្ស​ទូទៅ ​ដែល​មាន​លំនាំ​បែប​នេះ​ឡើយ។

ទោះយ៉ាងណា តាម​ការ​សង្កេតមើល​នៅក្នុង​ហ្វេ​ស​ប៊ុ​ក​របស់​តារា​ស្រី​រូបនេះ ជា​រឿយៗ​ បាន​បង្ហាញ​ពី​ការ​លំបាក​ចិត្ត ស្នេហា​ឈាន​ដល់​ការ​ប្រះ​ឆា​ជាដើម ប៉ុន្តែ​បើ​មើល​ទៅលើ​ភាព​ជាក់ស្ដែង គឺ​ស្នេហា​របស់​នាង និង​លោក មករា ពុំមាន​អ្វី​កើត​ឡើយ ឈានដល់​ការ​រង្គោះរង្គើ​នោះ​ឡើយ៕

Related posts