ឌួង ហ្សូ​រី​ម៉ា ធ្វើ​រឿង ​ដែល​គួរ​ឲ្យ​សរសើរ​នៅ​ថ្ងៃ​ភ្ជុំ​ធំ

ភ្នំពេញ ៖ តារា​សម្ដែង​ឌួង ហ្សូ​រី​ម៉ា ដែលជា​កូនពៅ​ក្នុង​គ្រួសារ​ផង​នោះ នៅ​ថ្ងៃ​ភ្ជុំ​ធំ​នេះ បាន​ធ្វើ​រឿង​មួយ ដែល​ទី​ជា​កោតសរសើរ​សម្រាប់​មនុស្ស​ទូទៅ ដោយ​នាង​បាន​ក្រាប​សំពះ​អ្នក​ម្ដាយ​របស់​ខ្លួន​ហើយ​ថត​វីដេអូ និង​រូបភាព​​បង្ហោះ​លើ​ហ្វេ​ស​ប៊ុ​ក​របស់ខ្លួន។ សកម្មភាព​របស់​នាង ត្រូវបាន​មិត្តភក្ដិ​ក្នុង​ហ្វេ​ស​ប៊ុ​ក​មួយ​ចំនួន​និយាយ​បែប​លេងសើច​ថា កូនពៅ​ចង់​បោក​ម៉ាក់ៗ​ទៀតហើយ។

តារា​សម្ដែង​ឌួង ហ្សូ​រី​ម៉ា បាន​បង្ហោះ​រូបភាព ក្រាប​សំពះ​អ្នកមានគុណ ភ្ជាប់​ជាមួយនឹង​សារ​ថា «​ព្រះ​រស់នៅ​ផ្ទះ កើតមក​ជាតិ​នេះ​ចូលចិត្ត​ធ្វើបុណ្យ​ដាក់​ទៀន​តាំងពី​​នៅ​ក្មេង​ហើយក៏​សូម​ជូន​បុណ្យ​ដល់​ពុក ម៉ែ បងប្អូន​អោយ​ជួបតែ​ក្តី​សុខ​សុភមង្គល​គ្រប់​ក្រុមគ្រួសារ​ផង»។

ស្របពេល​ដែល​បច្ចុប្បន្ន គេ​កំពុង​បាញ់​កូនពៅ​រឿង​សកម្មភាព​ប្លែកៗ​ពី​គេ​ផង​នោះ កញ្ញា​ឌួង ហ្សូ​រី​ម៉ា ដែលជា​កូនពៅ​​ ក៏​ត្រូវ​បាន​មិត្តភក្ដិ​ក្នុង​ហ្វេ​ស​ប៊ុ​ក និង​មិត្តភក្ដិ​រួម​អាជីព ក្នុង​នោះ​មាន​បង​របស់​នាង​​​កញ្ញា​ឌួង ហ្សូ​រី​ដា និយាយ​បែប​លេងសើច​ផង​ដែរ​ថា កូនពៅ ហើយក៏​បាន​ចែករំលែក​នូវ​រូបភាព និង​សារ​នេះ ដោយ​សរសេរ​ថា ទោះ​ឆ្នាសតិច តែ​នៅតែ​ជា​កូនពៅ​ដ៏​ល្អ​សម្រាប់​អ្នកផ្ទះ៕

Posted by Pinky Nith on Friday, September 27, 2019

Related posts