តារា​ពហុ​ជំនាញ ខាត់ សុ​ឃីម ​ថា​ មនុស្ស​កាន់តែ​ដាក់ខ្លួន ​ធ្វើ​ឲ្យ​ជីវិត​កាន់តែ​ថ្លៃថ្នូរ

ភ្នំពេញ ​ ៖​ តារា​ស្រី​ពហុ​ជំនាញ​អ្នកនាង ខាត់ សុ​ឃីម ថ្វីត្បិតតែ​ពេលនេះ ​នាង​មាន​វ័យ​ជ្រេ​បន្តិច​ហើយក៏​ពិតមែន តែ​ទីផ្សារ​សិល្បៈ​របស់​តារា​ស្រី​រូប​នេះ​នៅតែ​រក្សាបាន​ការ​គាំទ្រ​ និង​មាន​ប្រជាប្រិយភាព​ខ្ពស់​ ខណៈ​មុខ​ជំនួញ​របស់​តារា​ស្រី​រូប​នេះ​ ក៏​កំពុងតែ​ក្រសោប​បាន​ពេញដៃ​ផង​នោះ។

ទន្ទឹមគ្នា​នៃ​ទីផ្សារ​សិល្បៈ​នៅតែ​រក្សា​បាន​ និង​មានឱកាស​ច្រើន​ក្នុង​ការ​កើប​លុយ​នេះដែរ ​អ្នកនាង ខាត់ សុ​ឃីម ក៏​ត្រូវ​បាន​ទស្សនិកជន​លើកសរសើរ​មិន​ដាច់​ពី​មាត់​ផងដែរ ​នូវ​ចំណង​ស្នេហា​ដ៏​ផ្អែមល្ហែម ​និង​រឹងមាំ​ជាមួយ​ម្ចាស់​ចិត្ត​ ដែល​ជា​ស្វាមី​វ័យក្មេង​គឺ​លោក ផា​ណូ។ លើសពីនេះ​រាល់ពេល​ចេញទៅ​ណា​មក​ណា​អ្នកនាង ខាត់ សុ​ឃីម និង​ប្តី​ក្មេង​រូបនោះ ​តែងតែ​ដឹក​ដៃ​គ្នា​ប្រៀប​ដូច​គូស្នេហ៍​ថ្មោងថ្មី​ទៀត​ផង។

យ៉ាង​មិញ​មុននេះ​បន្តិច ​ក៏​ស្រាប់តែ​តារា​ពហុ​ជំនាញ​អ្នកនាង ខាត់ សុ​ឃីម បាន​បញ្ចេញេ​ប្រយោគ​ហាក់​មាន​ចេតនា​បំផុស​ និង​ដាស់​ស្មារតី​ទស្សនិកជន​មួយ​ប្រយោគ​បង្កប់​អត្ថន័យ​ដូច្នេះ​ថា​ «កាន់តែ​ដាក់ខ្លួន​ជីវិត​អ្នក​កាន់តែ​ថ្លៃថ្នូរ កាន់តែ​ធ្វើ​ល្ងង់​ជីវិត​អ្នក​ក៏​កាន់តែ​អាច​រៀង​សូត្រ​បាន​ច្រើន»។

តាមរយៈ​ប្រយោគ​មួយ​ឃ្លា​របស់​ខាងលើនេះ ​បានធ្វើ​ឲ្យ​ទស្សនិកជន​ជាច្រើន​គាំទ្រ​និង​យល់ឃើញថា​ពិត​ជាមាន​អត្ថន័យ​ដាស់​ស្មារតី​មនុស្ស​មួយចំនួន​ពិតមែន៕

Related posts