តារា​ពហុ​ជំនាញ ខាត់ សុ​ឃីម ប្រកូក​ប្រកាស​ឲ្យ​មហាជន​គាំទ្រ​សិល្បៈ​ផ្នែក​ឆៃយ៉ាំ

ភ្នំពេញ ​៖​ តារា​ស្រី​ពហុ​ជំនាញ​អ្នកនាង ខាត់ សុ​ឃីម ស្រប​ពេលដែល​វិស័យ​សិល្បៈ​ផ្នែក​ឆៃយ៉ាំ​ មិន​ត្រូវ​បាន​ទទួល​ការ​គាំទ្រ ​និង​គ្មាន​ទីផ្សារ​ហូត​ស្ទើរ​បាត់បង់​នោះ​ នាង​ក៏បាន​ប្រកាស​អំពាវនាវ​ឲ្យ​ទស្សនិកជន​ចូលរួម​គាំទ្រ ​និង​អភិរក្ស​វិស័យ​មួយ​នេះ។ ខណៈដែល​នាង​បញ្ជាក់ថា​ ខ្លួន​ពិតជា​ស្រលាញ់​វិស័យ​មួយ​នេះ​ណាស់។

អ្នកនាង ខាត់ សុ​ឃីម បាន​រៀបរាប់​ដូច្នេះ​ថា ​ខ្ញុំ​ពិតជា​ស្រឡាញ់​ឆៃយ៉ាំ​ណាស់ ចេញពី​ចិត្ត​សូម​ចិត្ត​បងប្អូន​ជួយ​ឆៃយ៉ាំ​ផង​។ សព្វថ្ងៃ​អ្នកចេះ​ឆៃយ៉ាំ គឺ​ទីផ្សារ មួយឆ្នាំ​មានតែ​២៩​ថ្ងៃ​ប៉ុន​ហ្នឹង បើ​នៅ​ស្រុកស្រែ ចង់​ដាច់​ពូជ​​​ហើយ​។ ប្រហែលជា​មិនសូវមាន​ទីផ្សារ ទើប​អ្នកលេង​គិតថា​ខ្លួន​អត់​តម្លៃ ហើយ​ដើម្បី​លេង​ទាល់តែ​អស់​មួយ​លីត្រ​ឡើងទៅ។

តារា​ស្រី​កូន​មួយ​រូបនេះ​បាន​បន្ថែមទៀតថា​ តាមពិត​ឆៃយ៉ាំ​គឺ​ត្រូវតែ​មានតម្លៃ ក្រៅពី​ដង្ហែ​គ្រឿង​សក្ការ​គឺ ដង្ហែ​បុណ្យ ម្តេចក៏​ដូច​ច្នេះ​? តើក​ន្ទ្រឹ​ម​និង​ឆៃយ៉ាំ ខុសគ្នា​ប៉ុនណា​? ម្តេចក៏​ក​ន្ទ្រឹ​ម​លេចមុខ​មាត់​កើត​?។​ ជាមួយ​ការលើកឡើង​របស់​តារា​ស្រី​ពហុ​ជំនាញ​អ្នកនាង ខាត់ សុ​ឃីម ខាងលើនេះ​ បានធ្វើ​ឲ្យ​មហាជន​យល់ឃើញថា​នេះ​ជាការ​ពិត​ណាស់ ដូច្នេះ​សូម​បងប្អូន​ មេត្តា​ចូលរួម​គាំទ្រ និង​ឲ្យ​តម្លៃផង៕​

Related posts