តារា​ល្បី​ស្រុក​ខ្មែរ​អួត​គ្នា​តែ​រឿង​ទ្រព្យសម្បត្តិ ​រឿង​ធ្វើបុណ្យ​ពិបាក​ជាង​ទៅ​សុំ​ភ្លើង​យក្ស​ទៀត

ភ្នំពេញ ​៖​ លោក អ៊ឹម ជីវ៉ា កាលពី​ម្សិលមិញ​ បាន​ថ្លែង​សារ​ពីរ​ភ្ជាប់​គ្នា​ដោយ​ករណី​ទី​១​បាន​លើក​និយាយ​សរសើរ​ពី​ទឹកចិត្ត​របស់​តារា​ចម្រៀង​ស្រី ឈិ​ត សុវណ្ណ​បញ្ញា ដែល​បាន​បរិច្ចាគ​ថវិកា​ផ្ទាល់ខ្លួន​ចំនួន​១០០​ដុល្លារ​ជួយ​ដល់​វីរសិល្បករ​ចម្រៀង​អា​យ៉ៃ​លោកយាយ ណ​យ សំណាង នាឱកាស​រដូវ​បុណ្យ​ភ្ជុំ។ ប៉ុន្តែ​ក្នុង​សំណេរ​នោះ​ក្រៅពី​ការសរសើរ​លោក​ក៏បាន​រិះគន់​និង​ពន្លះ​ដោយ​មិន​សំចៃមាត់​លើ​តារា​មួយចំនួន​ដែល​អួត​គ្នា​តែ​លើ​រឿង​សម្ភារៈ​និយម។

តារា​សម្តែង​លោក អ៊ឹម ជីវ៉ា បាន​បញ្ចេញ​ទស្សនៈ​ចាក់​ចំ​បេះដូង​តារា​ស្រុក​ខ្មែរ​ឲ្យ​ភ្ញាក់​ពី​ដំណេក​ថាបើ​តារា​ល្បី​ចេះ​ជួយ​គ្នា​មិន​ដឹង​ជា​ល្អ​យ៉ាង​ណាទេ!។ តែ​ប្រហែលជា​គ្មានទេ បើ​រឿង​អួត​គ្នា​រឿង​លុយ​ឡាន វិឡារ​សម្ភារៈ​និយម និង​របស់​ប្រេនៗ តែបើ​អា​រឿង​យក​លុយ​មកជួយ​ដូច​តឹង​បន្តិច​ហើយ ចង់​នរណា​ងាប់ ងាប់​ទៅ​សំខាន់​អត់​ខ្វល់ ពេលខ្លះ​មិនបាន​ជួយ​ហើយ​បោះ​សម្តី​ឡើង​ឡូយ។

លោក អ៊ឹម ជីវ៉ា បាន​រិះគន់​ទៀតថា នេះ​ហើយ​ជីវិត​តារា​ស្រុក​ខ្ញុំ ពាក្យ​នេះ​ខ្ញុំ​និយាយ​តែ​បុគ្គល​មួយចំនួន​ទេ​ណា សូម​មេត្តា​កុំ​មានខ្លួន។ សូម​កោត​សរសើ​កញ្ញា ឈិ​ត សុវណ្ណ បញ្ញា តារា​គំរូ។សូមជួយ​ស៊ែ​ផង​ តារាចម្រៀង​ដ៏​ល្បី ឈិ​ត សុវណ្ណ​បញ្ញា ឧបត្ថម្ភ​ដល់​វីរ​សិល្បករ​ចម្រៀង​អា​យ៉ៃ លោកយាយ ណ​យ សំណាង ចំនួន​១០០​ដុល្លារ នេះ​បាន​ពិតជា​សិល្បការិនី​គំរូ​មែន បើ​មាន​តារា​ល្បីៗ​ដែលមាន​លុយ​មាន​ឡាន ​មាន​វិឡារ​ជួយ​ដល់​សិល្បៈ​ក្រីក្រ​ខ្វះខាត​មិនដឹង​ជា​ល្អ​យ៉ាងណាទេ។

ជាការ​ពិត​នេះ​មិនមែន​ទើប​ជា​លើកទីមួយ​នោះទេ​ដែល​តារា​ប្រុស​លោក អ៊ឹម ជីវ៉ា បាន​ថ្លែង​សា​រិះគន់​តារា​សិល្បៈ​ស្រុក​ខ្មែរ​មួយចំនួន​ដែល​សប្បាយ​និង​វង្វេង​ជាមួយ​ភាព​ហ៊ឺហា​​ឡូយឆាយ​ក្រោយពី​មានបាន​ជាមួយ​សម្ភារៈ​និយម​។ ​ខណៈ​ដែលមាន​មហាជន​ខ្មែរ​មួយចំនួន​ក៏​ធ្លាប់​រិះគន់​ដោយ​មិន​សំចៃមាត់​លើ​ករណីនេះ​ផងដែរ​។​តើ​ប្រិយមិត្ត​យល់​យ៉ាងណាដែរ៕


 

Related posts