ទីបំផុត​កូនស្រី​ច្បង​លោក សា​វិ​ន ហ្វី​លី​ព អាច​ស្នង​តំណែង​ពី​ឪពុកម្តាយ

​ភ្នំពេញ ៖ ទីបំផុត​តារា​សម្តែង​ល្បីឈ្មោះ​ក្នុង​រឿង “Jailbreak: ការពារ​ឧក្រិដ្ឋជន​” លោក សា​វិ​ន ហ្វី​លី​ព បានប្រកាសថា​ខ្លួន​អាច​រកឃើញ​អ្នក​ស្នង​តំណែង​សិល្បៈ​ហើយ​ពោលគឺ​កូនស្រី​ច្បង​វ័យ​១៧​ឆ្នាំ​របស់លោក​តែម្តង​ ខណៈពេល​នេះ​កូនស្រី​លោក​ក៏មាន​ឱកាស​សម្តែង​ភាពយន្ត​ខ្នាត​ធំ​លើកដំបូង​ផង​នោះ។

ជាមួយគ្នា​នៃ​ការប្រកាស​បែបនេះ​ តារាភាពយន្ត​មាន​ប្រជាប្រិយភាព​លោក សា​វិ​ន ហ្វី​លី​ព ក៏បាន​បង្ហាញ​ពី​អារម្មណ៍​រំភើប​ខ្លាំង​ក្រោយ​ពេលដែល​កូនស្រី​ច្បង​ឈ្មោះ យោធិន វី​រី​យ៉ា អាចមាន​ទេពកោសល្យ​ដើម្បី​ស្នង​តំណែង​ពី​លោក​និង​ទទួលបាន​ឱកាស​សម្តែង​ជា​តួអង្គ​ធំ​ម្នាក់​ជា​លើកដំបូង​ក្នុង​សាច់រឿង​ខ្នាត​ធំ​របស់​ខ្មែរ “ ផ្ទះជួល Move Out” ដែល​ត្រៀម​នឹង​ចាក់​បញ្ចាំង​នាពេល​ឆាប់ៗ​ខាងមុខនេះ​។​

លោក សា​វិ​ន ហ្វី​លី​ព បាន​និយាយថា​ ពេលនេះ​លោក​រកឃើញ​អ្នក​ស្នង​តំណែង​សិល្បៈ​ហើយ​គឺ​កូនស្រី​ច្បា យោធិន វី​រី​យ៉ា ដែល​កូនស្រី​លោក​បាន​ក្លាយជា​តារា​សម្តែង​លើកដំបូង​និង​ច្បាម​បាន​ឱកាស​ពិសេស​ក្លាយជា​តួឯក​ទាំង​នឹកស្មាន​មិន​ដល់។ លោក​ថា យោធិន វី​រី​យ៉ា បាន​ក្លាយជា​តារា​សម្ដែង​ដោយ​ចៃដន្យ​ប៉ុណ្ណោះ​ក្នុងពេល​ខាង​ផលិតកម្ម​កំពុង​ស្វែងរក​តារា​ស្រី​ថ្មី​ម្នាក់​ដែលមាន​មុខ​Cute តែមាន​រូបរាង​ធាត់​បំផុត។

តារា​សម្តែង​លោក សា​វិ​ន ហ្វី​លី​ព បានលើកឡើង​ថា​ លោក​ពិតជា​អរគុណ​ចំពោះ​បងប្អូន​មិត្តភក្តិ​ទាំងអស់​ដែល​បាន​ចូលរួម​គាំទ្រ​លើកទឹកចិត្ត​កូនស្រី យោធិន វី​រី​យ៉ា ក្នុងការ​ចូលរួម​សម្ដែង​ភាពយន្ត​ខ្នាត​ធំ​ខាងលើ​ដែល​ក្នុង​សាច់រឿង​នេះ​មាន​ឈុត​ឆាក​៖ កំសត់ រន្ធត់ កំប្លែង អាថ៌កំបាំង​។​មិនតែប៉ុណ្ណោះ​លោក​សង្ឃឹមថា​ទស្សនិកជន​ទាំងអស់​នឹង​គាំទ្រ​ការសម្តែង​របស់​កូនស្រី​ខ្លួន​ខណៈដែល​ការសម្តែង​ក្នុង​សាច់រឿង​ដំបូង​នេះ យោធិន វី​រី​យ៉ា គឺ​ធ្វើ​ការ​ល្អ​លើក​ពី​ការរំពឹង៕

Related posts