ទីបំផុត ​វីរនារី ​ក្លាហាន​​​ប្រចាំ​ស្រុក​មេសាង​ ខេត្តព្រៃវែង​ ត្រូវ​សមត្ថកិច្ច​ចាប់ខ្លួន

ភ្នំពេញ ​៖ យុវតី​ជើង​ខ្លាំង​ដែល​ត្រូវបាន​គេ​ដាក់​ងារ​ឲ្យ​ជា​វីរនារី​ក្លាហាន​ប្រចាំ​ស្រុក​មេសាង​ខេត្តព្រៃវែង​ឈ្មោះ ចាន់​រី ពេលនេះ ​ត្រូវបាន​សមត្ថកិច្ច​ធ្វើការ​ចាប់ខ្លួន​ហើយ​ បន្ទាប់ពី​ផ្ទុះ​ជម្លោះ​ពាក្យ​សម្តី​ជាមួយ​ក្រុម​យុវតី​ដូចគ្នា​ដល់​ថ្នាក់​ឃាត់​ម៉ូតូ​គំរាម​វាយតប​បង្ក​ភាព​អនាធិបតេយ្យ​ផ្អើល​ពេញ​ផ្លូវ​សាធារណៈ។

ការសម្រេច​ចុះ​ចាប់​ខ្លួន​របស់​សមត្ថកិច្ច​ខាងលើនេះ ​បានធ្វើ​ឡើង​បន្ទាប់​ពី​មានការ​ចែករំលែក​ឃ្លី​ប​វីដេអូ​នៃ​​ការ​ឃាត់​ម៉ូតូ​ក្មេង​ស្រី​២​ម៉ូតូ​ ដើម្បី​គំរាម​ឲ្យ​សុំទោស និង​អួត​ក្អេងក្អាង​ថា ខ្លួន​ជា​ជើង​ខ្លាំង​នៅ​ស្រុក​មេសាង​ បង្ក​ការ​ភ្ញាក់ផ្អើល ​និង​មានការ​ចែករំលែក​យ៉ាង​កក្រើក​បណ្តាញ​សង្គម។

ផ្អែក​តាម​ការ​បង្ហោះ​ភ្ជាប់​ជាមួយ​វីដេអូ​នោះ​ម្ចាស់​Account Facebook ឈ្មោះ Than TN​បាន​រៀបរាប់ថា​មេសាង​ខ្ញុំ​អើយ ហើយក៏​ស្រីៗ​កាច​ម៉្លេះ គ្រាន់តែ​គេ​មើលមុខ​សោះ​ចាំបាច់​វៃ​គេ។ គេ​មកលេង​ស្រុក​របស់​ខ្លួន​ គេ​ចង់​សប្បាយ តែ​គេ​មក ឯង​ធ្វើ​ច​រិ​ត​ចុយ​ម្រា​យ ហើយ​អួត​គេ​ថា​អ្នកណា​មិន​ស្គា​ស់​វា OK​គាត់​ខ្លាំង បើ​កាចៗ​អញ្ចឹង​ៗ​ខ្ញុំ​មិច​ហ៊ាន​ទៅលេង​ស្រុក​អ្នក​មេសាង​ទេ​។ ​ជួយ​ស៊ែ​ល​ឲ្យ​គាត់​បានឃើញ​ផង​ព្រោះ​គាត់​ខ្លាំង។

យ៉ាងណាមិញ ​បន្ទាប់ពី​មានការ​បង្ហោះ​ដូច្នេះ​យុវតី​រូប​នោះ​ ត្រូវបាន​សមត្ថកិច្ច​ចុះទៅ​ឃាត់ខ្លួន​និង​ចាប់វាយ​ខ្នោះ​ហើយ ​ខណៈ​ដែល​មាន​អ្នកលេង​បណ្ដាញ​សង្គម​គាំទ្រ​យ៉ាងខ្លាំង ពិសេស​កា​រ​បង្ក្រាប​ក្មេង​ទំនើង​តាម​ភូមិ​ស្រុក ដើម្បី​ឲ្យ​ភូមិ​ឃុំ​មាន​សុវត្ថិភាព។

សមត្ថកិច្ច​យុវតីខាង​លើ ​កំពុង​ត្រូវ​បាន​សាកសួរ​ពី​កងរាជអាវុធហត្ថ និង​នគរបាល​ស្រុក​មេសាង ដើម្បីធ្វើ​កំណត់ហេតុ និង​ឲ្យ​សុំ​ទោសទៅ​ជនរង​គ្រោះ ​ ហើយ​នៅ​ថ្ងៃ​ទី​ទី១៤ ខែមករា នឹង​មាន​ការរៀបចំវេទិការសាធារណៈ​មួយ​​នៅវិទ្យាល័យ​មេសាង ដោយ​​មាន​ការអញ្ជើញ​ចូ​ល​រួម​ពីអភិបាល​ស្រុក​ លោក​អធិការស្រុក​ និងលោក​គ្រូ-អ្នក​គ្រូ ព្រមទាំងសិស្សានុសិស្ស​ ​ដោយ​តម្រូវ​ឱ្យយុវតីខាងលើ​​ សុំ​ទោសជាសាធារណៈ នៅ​ក្នុងវេទិការសាធារណៈនេះ​តែម្តង៕


Related posts