ថ​មមី ​ចាក់​សាក់​លើ​ដើម​ទ្រូង ​​​​​រឹង​ចំណង​ស្នេហ៍​ជាមួយ​ភរិយា

ភ្នំពេញ ​៖ ​ទើបតែ​រៀបការ​មិន​ទាន់​ បាន​មួយ​សប្ដាហ៍​ផង​ ក៏​ស្រាប់តែ​តារា​សម្ដែង​លោក ថ​មមី បាន​បញ្ចេញ​រូបភាព​នៃ​ការ​រឹតចំណង​ស្នេហ៍​រវាង​លោក​និង​ភរិយា​អ្នកនាង សួស វី​ហ្សា​ បង្ហាញ​មហាជន​យ៉ាង​ភ្ញាក់ផ្អើល ខណៈដែល​រូបភាព​នោះ​កន្លងមក​ពុំ​ធ្លាប់​ត្រូវបាន​ទម្លាយ​ឲ្យ​នរណា​បានឃើញ​នោះឡើយ។

រូបភាព​នៃ​ការ​រឹតចំណង​ស្នេហ៍​របស់​តារា​ប្រុស​លោក ថ​មមី ទៅលើ​ភរិយា​អ្នកនាង សួស វី​ហ្សា នោះ​គឺជា​រូបភាព​ដែល​លោក​បាន​ចាក់​សាក់​នៅ​លើ​ដើមទ្រូង​ បង្ហាញ​ពី​ស្នាមញញឹម​របស់​អ្នកនាង សួស វី​ហ្សា មើល​ឃើញ​យ៉ាង​ច្បាស់​ក្រឡែត។

ការ​បង្ហោះ​នេះ​បានធ្វើ​ឲ្យ​ទស្សនិកជន​លានមាត់​ថា ថ​មមី ពិតជា​ស្រលាញ់​និង​ហ៊ាន​លះបង់​គ្រប់យ៉ាង​ដើម្បី​បំពេញចិត្ត​ភរិយា​ខ្លាំងណាស់។

ថ​មមី បានបញ្ជាក់​ភ្ជាប់​ជាមួយ​រូបភាព​នោះ​ថា​ ស្រលាញ់​អូន​ដល់​កាន់​ឈើ​ច្រ​ត់ ស្នាម​សាក់​នៅលើ​ទ្រូង​ប្តី​នេះ​គឺ​បញ្ជាក់​ថា​អូន​នៅក្បែរ​បង​គ្រប់​វេលា​ប្រពន្ធ​សំឡាញ់​រាត្រី​សួស្តី។ ដំណើរ​កម្សាន្ត​លក្ខណៈ​សប្បាយៗ ជាមួយ​ភរិយា នៅ​មាត់សមុទ្រ​កម្ពុជា​យើង​( ក្រុងព្រះសីហនុ)។

ជាមួយគ្នានេះ​មាន​ទស្សនិកជន​និង​អ្នកគាំទ្រ​បាន​ជូនពរ​ចំណងស្នេហា​ពួកគេ​ស្រលាញ់គ្នា​រហូត​ចាស់​កោង​ខ្នង​ផងដែរ​។ ដើម្បី​ជ្រាប​ច្បាស់​សូម​បង្វែរ​អារម្មណ៍​ប្រិយមិត្ត​ទស្សនា​រូបភាព​នៃ​ស្នាម​សាក់​រឹតចំណង​ស្នេហា​របស់លោក ថ​មមី ជូន​ចំពោះ​ភរិយា​អ្នកនាង សួស វី​ហ្សា ដូចខាងក្រោម​នេះ៕

 

Related posts