ទេព រិ​ន​ដា​រ៉ូ ធ្លាប់តែ​ឮឈ្មោះ ​ពេល​ទៅដល់​បឹង​កន្សែង ​ស្រាប់តែ​លាន់មាត់​ថា…

ភ្នំពេញ​ ៖​ តារា​សម្តែង​វ័យ​ជ្រេ​លោក ទេព រិ​ន​ដា​រ៉ូ ថ្មីៗ​នេះ​ បានធ្វើ​ដំណើរ​ផ្សងព្រេង​ទៅកាន់​ខេត្ត​រតនគិរី​រៀបចំ​ដោយ​ក្រុមហ៊ុន​ស្រា​បៀ​មួយ ​ដែល​កម្មវិធី​នោះ​ មាន​ឈ្មោះថា​“​បងធំ ប្អូនប្រុស​”​បង្ក​ការ​សប្បាយរីករាយ ​និង​ភ័យ​ផង ​ដែល​នាំ​ឲ្យ​តារា​សម្តែង​ជើងចាស់​រូបនេះ ​ពោល​ពាក្យ​ថា​ នេះ​ជា​លើក​ទី​១​សម្រាប់​ជីវិត​លោក​ដែល​ទៅដល់​ទីនោះ។

លោក ទេព រិ​ន​ដា​រ៉ូ​ បាន​រៀបរាប់​ភ្ជាប់​ជាមួយ​វីដេអូ​មក​ថា «​ខ្ញុំ​មិនដឹងថា​កាន់តែ​ពិបាក​ចឹ​ង​សោះ ទាំង​ការរៀន​បង្ហោះ Drone ឬ​រៀន​ត្បាញ​សម្លៀកបំពាក់​សម្រាប់​ខ្លួន​ខ្ញុំ​។ ប៉ុន្តែ​សម្រាប់​ខ្ញុំ និង​ប្អូនប្រុស វិសាល នេះ​ពិតជា​ពិសេស​ណាស់​ដែល​បាន​យល់ដឹង​ពី​វប្បធម៌​ខ្មែរ​ដ៏​សម្បូរបែប​នៃ​ជនជាតិដើម​ភាគតិច ព្នង ទំពួន និង គ្រឹ​ង»។

តារា​ប្រុស​រូបនេះ​បន្តថា «​ពិតជា​ស្ញប់ស្ញែង​ចំពោះ​ពួកគាត់​ជាខ្លាំង ហើយ​យើង​គួរតែ​នាំគ្នា​ថែរក្សា​ប្រពៃណី​ទាំងនេះ​ឲ្យ​នៅ​គង់វង្ស ព្រោះ​កេរដំណែល​សំខាន់​ណាស់​សម្រាប់​ភាព​រីកចម្រើន​របស់​យើង​ដែរ​។ សូម​ទស្សនា​ដំណើរ​ផ្សងព្រេង​របស់​យើង​នៅ​ខេត្តរតនគិរី​ក្នុង​កម្មវិធី “​បងធំ ប្អូនប្រុស​” ។​លោក​និយាយថា​នេះ​ជា​លើក​ទី​សម្រាប់​លោក​ដែល​បានមក​ដល់​និង​ឃើញ​បឹង កន្សែង ព្រោះ​កន្លងមក​ធ្លាប់​ឮ​តែ​ឈ្មោះ​ប៉ុណ្ណោះ»។

លោក ទេព រិ​ន​ដា​រ៉ូ បានលើកឡើង​ទៀតថា​ «ពេល​នេះ​ ខ្ញុំ​បាន​មក​ដល់​បឹង​កន្សែង​ហើយ​បន្ទាប់ពី​ឆ្លងកាត់​ការ​ឆ្លង​ព្រេង​រួចមក​ពិតជា​ស្រស់​ស្អាត​ណាស់។ មិនតែប៉ុណ្ណោះ​ ខ្ញុំ​និង វិសាល បាន​ទៅដល់ បឹង​យក្ស​ឡោម ហើយ​ខាង​កម្មវិធី​ក៏​តម្រូវ​ឲ្យ​លោក​បង្ហោះ Drone​ក្នុង​ដំណើរ​ឆ្លងកាត់​បឹង។ នេះ​ជា​បទពិសោធន៍​ថ្មី​មួយទៀត​(​ខ្ញុំ​មិនដែល​ទេ​សូម្បីតែ Drone​មិនដែល​ប៉ះ​ផង ហើយ​ធ្លាប់​គេ​មិត្ត​បង្ហោះ​គឺ​មាន​អ្នក​ធ្លាក់​ចូល​ទឹក​២​ឬ​៣​ដង​រួចមក​ហើយ​)​ ដែល​គេ​ឲ្យ​សាក​ពេលនោះ​បេះដូង​ភ័យ​ណាស់​ខ្លាច​ធ្លាក់​ចូល​ទឹក​សង​គេ​។ ​សូម​ទស្សនា​វីដេអូ​ខាងក្រោម​នេះ​ទាំងអស់គ្នា៖៕

Related posts