ទោះ​សុំ​ទោស​ហើយ​ក៏​ដោយ ​តែ​លោក​ហេង ឡុង ​និង​កញ្ញា​ចរិយា ​មិន​រួច​ខ្លួន​ទេ​ ដោយសារ​ហេតុផល​មួយ​នេះ

ភ្នំពេញ​ ៖​ ក្នុងអំឡុងពេល​កញ្ញា​ច​រិ​យា បាន​ធ្វើការ​សុំទោស​នៅ​ចំពោះ​មុខ​អ្នកស្រី ធី សុវណ្ណ​ថា និង​លោក ផែ សុវណ្ណ​រិ​ទ្ធ ចំពោះ​ការ​ប្រឌិត​រឿង​របស់​ខ្លួន​ផ្ទុយ​ពី​ការពិត​នោះ កញ្ញា​ធី សុវណ្ណ​ថា បាន​ហៅ ការ​សុំ​ទោស​នេះ ថា​ជា​ការ​សុំទោស​បែប​ពិសពុល​​​បំផុត។

ក្រោយពី​មិន​ទទួលយក​ការ​សុំ​ទោស​នេះ ដោយសារ​គិត​ថា មិន​ចេញពី​ចិត្ត​នោះ អ្នកស្រី​ធី សុវណ្ណ​ថា តាមរយៈ​ផេ​ក​របស់ខ្លួន នៅមុននេះ​បន្តិច បានប្រកាស​ពី​ពេលវេលា​ក្នុងការ​សម្រេច​ចិត្ត​លើ​ចំណាត់​ការ​ផ្លូវច្បាប់​ដូច្នេះ​ថា «​ស្អែក​ព្រឹក ម៉ោង​៩ ខ្ញុំ​Live​បង្ហាញ​ពី​ការសម្រេចចិត្ត ចំណាត់ការ​ផ្លូវច្បាប់​លើ​លោក ហេង ឡុង និង​នាង ចរិយា»។

ក្នុង​ការ​ចេញមុខ​សុំទោស​ចំពោះ​មុខ​អ្នកស្រី ធី សុវណ្ណ​ថា និង​ស្វាមី ពី​សំណាក់​កញ្ញា​ចរិយា ដោយ​រៀបរាប់​ពី​មូលហេតុ ដែល​នាង បង្កើត​រឿងប្រឌិត​ឡើង ហើយ​មានការ​ពាក់ព័ន្ធ​នឹង​រឿង​នយោបាយ​នោះ, អ្នកស្រី​ធី សុវណ្ណ​ថា កាន់តែ​មិន​អាច​រំសាយ​កំហឹង​របស់​ខ្លួន​បាន ក៏បាន​និយាយ​តប​វិញ ព្រមទាំង​ហៅ​ការ​សុំ​ទោស​នេះ ជា​ការ​សុំទោស​បែប​ពិសពុល​បំផុត។

ងាក​មក​លោក​ហេង ឡុង ឯណោះ​វិញ ក្រោយពី​អ្នកស្រី ធី សុវណ្ណ​ថា មិន​ទទួលយក​ការ​សុំទោស​បែបនេះ លោក​ក៏បាន​បង្ហោះ​សារ​បង្ហាញ​ពី​អារម្មណ៍​ពិបាកចិត្ត​របស់​កញ្ញា ចរិយា ដូច្នេះ​ថា «​ប្អូនស្រី ចរិយា កំពុងតែ​ពិបាកចិត្ត​ខ្លាំង​នៅពេលដែល​ប្អូនស្រី ធី សុវណ្ណ​ថា​មិន​ព្រម​ទទួល​ការ​សុំទោស»៕

   

ការបកស្រាយរបស់កញ្ញា ចរិយា និងអ្នកនាង ធី សុវណ្ណថា និងលោក ផែ សុវណ្ណារិទ្ធ

Posted by Heng Loong on Friday, November 8, 2019

Related posts