ទ្រាំ​យូរហើយ! ពេជ្រ សូលី​កា នឹង​បកស្រាយ​រឿង​គ្រប់យ៉ាង​នៅ​យប់​នេះ ដើម្បី​យក​ភាព​ស្អាតស្អំ​នាង​មកវិញ

ភ្នំពេញ ៖ ទីបំផុត កញ្ញា​ពេជ្រ សូលី​កា ដែល​ទ្រាំ​យូរហើយ ចំពោះ​រឿង​ចោទ​ប្រកាន់​ហែកហួរ ពី​សំណាក់​កញ្ញា ថៃ នារី​សុជាតា និង​កញ្ញា​ប៊េ​នី​យុំា​ង បាន​​ប្រកាស​សុំ​ធ្វើការ​បកស្រាយ​ជុំវិញ​រឿងនេះ ដើម្បី​ទាញ​យក​ភាព​ស្អាតស្អំ​របស់​ខ្លួន​មកវិញ។

កញ្ញា ពេជ្រ សូលី​កា បាន​ទំនាក់ទំនង​ទៅកាន់ អង្គភាព TVFB សុំ​ធ្វើការ​បកស្រាយ​រាល់​មន្ទិល​របស់​មហាជន ជុំវិញ​រឿងរ៉ាវ​ខាងលើ ជាមួយនឹង​លោក សុវណ្ណ រិទ្ធី នៅវេលា​ម៉ោង​៧​និង​៣០​នាទី​យប់​នេះ ដើម្បី​ទាមទារ​ភាព​ស្អាតស្អំ​របស់​ខ្លួន ត្រឡប់មកវិញ។

ការប្រកាស​សុំ​​​បកស្រាយ​រឿងរ៉ាវ​ខាងលើនេះ ធ្វើឡើង ក្រោយពី​មានការ​ទម្លាយ​លិខិត​កោះហៅ របស់​នាយដ្ឋាន​ប្រឆាំង​បទល្មើស​បច្ចេកវិទ្យា ដោយបាន​អញ្ជើញ កញ្ញា ហ្វី​យ៉ា​តា និង​កញ្ញា ប៊េ​នី​យាំង ឲ្យ​ចូលខ្លួន​បំភ្លឺ​នៅ​ថ្ងៃទី​១៤ ខែវិច្ឆិកា ខាងមុខនេះ នៅ​នាយកដ្ឋាន​ប្រឆាំង​បទល្មើស​បច្ចេកវិទ្យា។ តាមរយៈ​លិខិត​នេះ ត្រូវបាន​អង្គភាព​សារព័ត៌មាន​TVFB យកទៅ​សរសេរ​ជា​ព័ត៌មាន​ចុះផ្សាយ ធ្វើ​ឲ្យ​ផ្ទុះ​ប្រតិកម្ម​ពី​កញ្ញា​ប៊េ​នី យុំា​ង និង​កញ្ញា​ថៃ នារី​សុជាតា។

ក្នុងការ​ឡាយ​វីដេអូ​ប្រតិកម្ម​ទៅនឹង​ការចុះផ្សាយ​របស់​TVFB​កាលពី​យប់មិញ កញ្ញា​ប៊េ​នី យុំា​ង បាន​និយាយ​រួចហើយ​ថា ខ្លួន​មិន​ខ្លាច​នោះ​ទេ បើ​ខ្លួន​ខ្លាច ខ្លួន​មិន​ធ្វើ​រឿង​នេះ​ឡើង​នោះ​ឡើយ ហើយ​រាល់ថ្ងៃ​លើកឡើង​របស់​ខ្លួន សុទ្ធ​តែ​មាន​ភស្តុតាង និង​សាក្សី​គ្រប់គ្រាន់។ ចំណែក​កញ្ញា​ថៃ នារី​សុជាតា ក៏បាន​ប្រតិកម្ម​ផង​ដែរ​ថា ខ្លួន​នៅ​ឯ​ប្រទេស​វៀតណាម មិនទាន់​ទាំង​បាន​ទទួល​លិខិត​នេះ​ផង តើ​អង្គភាព​មួយ​នោះ ទទួល​វា​បាន​ដោយ​រៀប​ណា​? ហើយ​នាង​បាន​ឲ្យ​មហាជន​ជួយ​ពិចារណា​រឿង​នេះ​ផងដែរ៕
 

Posted by BenneYang on Friday, November 8, 2019

ផ្សាយផ្ទាល់៖ ឆ្លើយតបបន្តិចចុះ ! ជុំវិញករណី កញ្ញាថៃ នារីសុជាតា និងកញ្ញា ប៊េនីយ៉ាំង ត្រូវបាននាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា កោះហៅខ្លួនឲ្យចូលបំភ្លឺ តាមពាក្យបណ្តឹងរបស់កញ្ញា ពេជ្រ សូលីកា !!!

Posted by Sovann Rithy on Friday, November 8, 2019

Related posts