ធី សុវណ្ណ​ថា យល់ព្រម​ជួប នាង​ចរិយា និង​លោក​ហេង ឡុង ដោយ​នាង​មាន​ពាក្យ​ចុងក្រោយ​ចង់​និយាយ

ភ្នំពេញ ​៖ ​ក្រោយពី​កញ្ញា​ ចរិយា ​ធ្វើការ​សុំទោស​ជា​សាធារណៈ និង​ស្នើសុំ​ជួប​អ្នកនាង ធី សុវណ្ណ​ថា និង​ស្វាមី នោះ ទីបំផុត អ្នកនាង ធី សុវណ្ណ​ថា បាន​យល់ព្រម​តាម​សំណើ​នេះ​ហើយ​ ដោយ​នាង​មាន​ពាក្យ​ចុងក្រោយ​ចង់​និយាយ​ចំពោះ​មុខ​អ្នក​ទាំង​២។

លោក​ហេង ឡុង ​កាលពី​ប៉ុន្មាន​ម៉ោង​មុន​នេះ បាន​បង្ហោះ​សារ​ពី​ការ​ស្នើសុំ​របស់​កញ្ញា​ចរិយា​ថា «​ខ្ញុំ​អើយ​ខ្ញុំ រវល់​ដាច់​បាយ ដាច់​ទឹក​មួយអាទិត្យ​ហើយ​ កញ្ញា​ចរិយា ស្នើសុំ​ជួប​ អ្នកនាង ធី សុវណ្ណ​ថា និង​ស្វាមី​ដើម្បី​សុំទោស​ដោយផ្ទាល់ សុំ​ក្តីមេត្តា និង​សុំ​ការអនុគ្រោះ»។

ជាការ​ឆ្លើយតប​នឹង​សំណើ​​នេះ អ្នកនាង ធី សុវណ្ណ​ថា បាន​បង្ហោះ​សារ​​លើ​ផេ​ក​របស់​ខ្លួន​ថា ល្ងាច​នេះ ខ្ញុំ​យល់ព្រម​ជួប នាង​ចរិយា និង​លោក​ហេង ឡុង ខ្ញុំ​មាន​ពាក្យ​ចុងក្រោយ ចង់​និយាយ​ចំពោះ​មុខ​អ្នក​ទាំង​២។

ក្រោយពី​មាន​ការ​យល់ព្រម​ពី​អ្នកនាង ធី សុវណ្ណ​ថា ហើយ​នោះ លោក​ហេង ឡុង នៅមុននេះ​បន្តិច បាន​ប្រកាស​​​ថា ល្ងាច​នេះ ម៉ោង​៧:២០​នាទី Live ជំនួប​លើក​ទី​១ រវាង អ្នកនាង ធី សុវណ្ណ​ថា និង​ស្វាមី​ ព្រមទាំង​កញ្ញា​ចរិយា និង​ខ្ញុំបាទ ហេង ឡុង​។​ សង្ឃឹមថា នឹង​បាន​ទទួល​លទ្ធផល​ល្អ​ទាំងសងខាង​ដើម្បី​យក​ពេល​មក​គិតគូរ​បញ្ហា​ផ្ទាល់ខ្លួន​ម្ដង បើ​មិន​អញ្ចឹង​អាច​ចន​ច័ន្ទ លេង​បោះ​ឈូង៕

Related posts