ធី សុវណ្ណ​ថា ស្រក់​ទឹកភ្នែក​ក្នុង​ពេល​Live ស្រាប់តែ​សម្ដេច​តេ​ជោ ​ចូល​មើល ហើយ​មាន​ប្រសាសន៍ថា

ភ្នំពេញ ៖ ស្របពេល​អ្នកស្រី ធី សុណ្ណ​ថា កំពុង​ធ្វើការ​ឡាយ​វីដេអូ​ និយាយ​ជុំវិញ​ការសម្រេចចិត្ត​ដាក់ពាក្យ​បណ្ដឹង​លើ​កញ្ញា​ចរិយា នោះ ស្រាប់តែ​សម្ដេច​តេ​ជោ ហ៊ុន សែន ចូល​មើល​ការ​ឡាយ​នេះ ហើយ​បាន​មាន​ប្រសាសន៍​ប្រាប់​ឲ្យ​នាង​កុំ​ខ្វល់​សម្ដី​អ្នកដទៃ។

នៅ​លើ​ចំណងជើង​នៃ វីដេអូ​ឡាយ​របស់ខ្លួន ​អ្នកស្រី​ធី សុវណ្ណ​ថា បាន​បញ្ជាក់​ថា ​« ខ្ញុំ​សម្រេច​បន្ត​ពាក្យ​បណ្តឹង លើ​នាង​ចរិយា ចំពោះ​លោក ហេង ឡុង ទុក​ឲ្យ​មហាជន​អ្នក​វាយតម្លៃ​»​។ ជាមួយគ្នា​នោះ នៅ​ក្នុង​វីដេអូ​ នាង​ក៏បាន​​ធ្វើការ​ពន្យល់​ពី​ការ​សុំ​ទោស​បែប​ពិសពុល​របស់​នាង ចរិយា និង​ការ​ចេញមុខ​ខុស​របៀប​របស់​លោក​ហេង ឡុង​ឲ្យ​មហាជន​បានដឹង​ជា​សាធារណៈ​។​

អ្វីដែល​ជាការ​កត់សម្គាល់ ក្នុងអំឡុងពេល​ឡាយ​និយាយ​ពី​នាង ចរិយា ដែល​មួលបង្កាច់​នាង ហើយ​ពេល​សុំទោស​លើក​ហេតុផល ខឹង​នាង ភ្ជាប់​នឹង​រឿង​នយោបាយ​នោះ ធ្វើ​ឲ្យ​នាង​ទប់ទឹក​ភ្នែក​ពុំបាន​ឡើយ។

ស្របពេល​ទឹកភ្នែក​នាង​កំពុង​ស្រក់​ហូរ​នោះ សម្ដេច​តេ​ជោ ហ៊ុន សែន ក៏​ចូល​មើល​ការ​ឡាយ​វីដេអូ​នេះ ហើយ​បាន​មានប្រសាសន៍​តាម​ខម​មិន​ថា ​« តា​ជូនពរ​ចៅ​ដែល​បាន​រៀបការ​កន្លងមក​។ តា​យាយ​មិនបាន​ទៅ​ចូលរួម​ដោយ​ជាប់រវល់​។​ចៅ​កុំ​ខ្វល់​ពែ​ក​ពី​សំដី​អ្នកដទៃ»៕

 

ខ្ញុំសម្រេចបន្តពាក្យបណ្តឹង លើនាងចរិយា ចំពោះលោក ហេង ឡុង ទុកឲ្យមហាជនអ្នកវាយតម្លៃ

Posted by Sovantha Thy on Friday, November 8, 2019

Related posts