ធ្ងន់.ក​ហើយ! ​ធ្លាប់​តែ​ពន្លះ​តួ​ប្រុស ​ឥឡូវ​មាន​អី​ គេ​ទ្រាំ​លែង​បាន​ ដាក់​មួយ​ឈុត​ទៅ​វិញ​ភ្លឺ​ភ្នែក

ភ្នំពេញ​ ៖​ ស្រប​ពេល​ ដែល​តារា​ស្រី​កញ្ញា អាណា​រ៉ូ​ស បាន​ប្រកាស​ប្តឹង​លើ​តួ​សម្តែង​លោក យុទ្ធ ឋានៈ ថា​បាន​លួច​ថត​ ហើយ​ទម្លាយ​ឃ្លី​ប​វីដេអូ​ឱបថើប​ស្រើបស្រាល​បង្ក​ការ​ភ្ញាក់ផ្អើល​ និង​ផ្ទុះ​ការរិះគន់​កក្រើក​ពេញ​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក​រ​ហូត​មានការ​ជេរ​ប្រមាណ​យ៉ាង​ធ្ងន់ៗ​ចំពោះ​នាង​នោះ ​ពេលនេះ​តារា​សម្តែង​ប្រុស​លោក យុទ្ធ ឋានៈ ​ទ្រាំ​លែង​បាន ​ចេញ​មុខ​បក​ស្រាយ​​ទម្លាយ​ការពិត។

យោង​តាម​ការរៀបរាប់​របស់​តារា​ប្រុស​លោក យុទ្ធ ឋានៈ ឲ្យ​ដឹង​តាមរយៈ​ផេ​ក​សិល្បករ​កម្ពុជា​ថា​ចំពោះ​វីដេអូ​នៃ​ឈុត​ឱបថើប​ស្រើបស្រាល​លូក​ច្របាច់​នេះ​គឺ​លោក​ទទួលស្គាល់ថា​ ខ្លួន​ពិតជា​ពឹង​ឲ្យ​គេ​ជួយ​ថត​ឲ្យ​មែន​អំឡុង​ពេល​កំពុង​សម្តែង​ចូល​តួ​ក្នុង​ឈុត​នោះ។ ​ចំណែក​ឯ​តារា​ស្រី​កញ្ញា អាណា​រ៉ូ​ស ក៏បាន​ឲ្យ​ក្រុមការងារ​របស់គាត់​ថត​ទុក​ដូចគ្នា​ដើម្បី​យកទៅ​បង្ហោះ​ក្នុង​ឆែ​ល​នែ​ល​យូ​ធូប​របស់គាត់​ដែរ​។ ​ម្យ៉ាងទៀត​ក៏​ពុំមែន​ថត​តែ​លោក​ម្នាក់​នោះទេ​គឺមាន​គេ​ថត​ច្រើន​ព្រោះ​វា​ជា​កន្លែង​ទីសាធារណៈ​នៅ​ចំ​ណុច​យានដ្ឋាន​ន​ជួសជុល​រថយន្ត។

លោក យុទ្ធ ឋានៈ បញ្ជាក់ថា ​ខ្លួន​លោក​ផ្ទាល់​ក៏​មិនដឹងថា​វីដេអូ​ទី​១​នោះ​(​ថត​ឱបថើប បឺត​មាត់​នៅ​កា​រ៉ា​ស់​ឡាន​)​បែកធ្លាយ​ចាប់តាំង​ពី​ពេលណា​នោះ​ដែរ​ តែ​អ្វីដែល​លោក​បាន​បង្ហោះ​នោះ ​គឺជា​ការ​ស៊ែរ​ចេញពី​ឆានែល​យូធូប​របស់​ផលិតកម្ម​P production​តែប៉ុណ្ណោះ​ ពោលគឺ​លោក​ពុំបាន​បង្ហោះ​ដោយ​ខ្លួនឯង​នោះ​ឡើយ។ ចំណែកឯ​វីដេអូ​ទី​២​ ដែល​ថត​ឈុត​រោលរាល​នៅក្នុង​បន្ទប់​សណ្ឋាគារ​ក៏​លោក​ទទួលស្គាល់ថា​ពិតជា​ឲ្យ​គេ​ថត​ទុកជា​ឯកសារ​មែន​ តែ​អំឡុង​ពេលនោះ​ក៏​​មាន​គេ​ម្នា​ក់បាន​Live​វីដេអូ​ពេល​កំពុង​សម្តែង​ផងដែរ។

តារា​ប្រុស​ដែល​កំពុង​រង​ការចោទប្រកាន់​និង​ការព្រមាន​ប្តឹង​ពី​តារា​ស្រី​កញ្ញា អាណា​រ៉ូ​ស និយាយទៀតថា ​សកម្មភាព​ដែល​កើតឡើង​នោះ​ ពុំមែន​ជា​ចេតនា​របស់លោក​ក្នុងការ​ទម្លាយ​ឬ​លួច​ថត​នោះទេ​ ពោលគឺ​រាល់​ឈុត​ឆាក​សម្តែង​ឱប​ថើប​ស្រើបស្រាល​នេះ ​ធ្វើឡើង​ដោយ​ការយល់ព្រម​ទាំងសងខាង​និង​តាម​ការ​ប្រាប់​របស់​អ្នកដឹកនាំ​សម្តែង​ប៉ុណ្ណោះ​។ ​ជាមួយគ្នានេះ​លោក​ក៏បាន​ឆ្លើយ​បដិសេធថា​តាមរយៈ​វីដេអូ​ទាំងពីរ​ដែល​បែកធ្លាយ​នេះ​ លោក​ពុំបាន​បង្ហោះ​ឬមួយ​មាន​ចេតនា​ចង់​ល្បី​ឡើយ៕

 

Related posts