នាយ កុយ ហួសចិត្ត​ចំពោះ​បុរស ដែល​ឆក់​យក​ប្រពន្ធ​នាយ​ក្រិន ក៏​ពោល​ពាក្យ​ថា…

ភ្នំពេញ ៖ តារា​កំប្លែង​ជើងចាស់​លោក​ជួង​ជី ហៅ​នាយ​កុយ បាន​សម្ដែង​ការ​ហួសចិត្ត​ជាខ្លាំង ចំពោះ​បុរស ដែល​មាន​ចិត្ត​អប្រិយ​ឆក់​យក​ប្រពន្ធ​របស់​នា​យ​ក្រិន ដែល​ឱប​នៅ​នឹង​ទ្រូង ទុក​ឲ្យ​នាយ​​កណ្ដោចកណ្ដែង​ជាមួយនឹង​កូន​៣​នាក់។

តារា​កំប្លែង​ជើងចាស់ នាយ​កុយ ដែល​ត្រូវជា​ឪពុកធម៌​របស់​នាយ​ក្រិន​ផង​នោះ បានផ្ដល់​បទសម្ភាសន៍​មួយ​ជាមួយ​គេហទំព័រ​ក្នុងស្រុក​មួយ ដោយ​លោក​បាន​បន្ទោស​ទៅលើ​បុរស ដែល​ដឹង​ថា​ជា​ប្រពន្ធ​នាយ​ក្រិន​ហើយ​ នៅ​មក​ដណ្ដើម​ទៀត ហើយ​លោក​ក៏​មិន​មានបំណង​អី​ទៅ​ផ្សារផ្សោ​រឿងនេះ​ដែរ ព្រោះ​ជា​រឿង​គ្រួសារ​របស់គេ។

តារា​កំប្លែង​ជើងចាស់​នាយ​នាយ​កុយ បានបញ្ជាក់​ដូច្នេះ​ថា «​ចុះ​អ្នកណា​ទៅ វា​មិនដឹងថា​នារី​ហ្នឹង​ជា​ប្រពន្ធ​នាយ​ក្រិន ទេ​អី មក​យកប្រពន្ធ​គ្នា​អីចឹង​?​ខ្ញុំ​គ្មាន​បំណង​ទៅ​ផ្សះផ្សា​ឲ្យ​នាយ​ក្រិន និង​ប្រពន្ធ​គេ​ត្រូវរ៉ូវ​គ្នា​វិញ​ទេ ព្រោះ​ជា​រឿង​ផ្ទៃក្នុង​គ្រូ​សារ​របស់គេ ប៉ុន្តែ​ខ្ញុំ​ហួសចិត្ត​ណាស់​ដែលមាន​ប្រុស​ទៅ​ឆក់យក​ប្រពន្ធ​ពី​នាយ​ក្រិន ហ្នឹង​”​។

គួរ​បញ្ជាក់ថា កាលពីពេល​ថ្មីៗ​នេះ នាយ​ក្រិន បាន​ទម្លាយ​នូវ​រឿងរ៉ាវ​ប្រពន្ធ​របស់ខ្លួន​មាន​ប្រុស​ថ្មី តាម​បណ្ដាញ​សង្គម​ហ្វេ​ស​ប៊ុ​ក ធ្វើ​ឲ្យ​មហាជន​មានការ​ភ្ញាក់ផ្អើល​ជាង​ខ្លាំង និង​សម្ដែង​ការហួសចិត្ត​ចំពោះ​ប្រពន្ធ​នាយ​ក្រិន ដែល​ដាច់ចិត្ត​ធ្វើ​រឿង​នេះ​ទៅរួច។ ជាមួយ​គ្នានេះ មហាជន​ក៏បាន​សម្ដែង​ក្ដី​អាណិតអាសូរ​ចំពោះ​នាយ​ក្រិន​ផង​ដែរ ចំពោះ​ការ​ជួប​រឿង​អាក្រក់ៗ​បែបនេះ​ជា​ហូរហែ​នោះ៕

Related posts