នាយ ក្រិន​ ឆ្អែត​ចិត្ត​រឿងរ៉ាវ​ប្រពន្ធ​មាន​ប្រុស​ថ្មី​​ រហូត​ប្រកាស​ជំហរ​ថា…

ភ្នំពេញ ​៖​ ពិតជា​រឿងរ៉ាវ​ដ៏​គួរ​ឲ្យ​ហួសចិត្ត​ ហើយ​ចាប់អារម្មណ៍​ និង​ភ្ញាក់ផ្អើល​ខ្លាំង​សម្រាប់​អ្នកគាំទ្រ​រួម​ទាំង​អ្នក​សិល្បៈ​ ក្រោយពេល​ដែល​តារា​កំប្លែង​មាឌ​ល្អិត​កូន​ក្រុម​របស់​នាយ កុយ គឺ​នាយ ក្រិន ​​ទម្លាយ​រឿងរ៉ាវ​ប្រពន្ធ​ធ្លាប់​ដេក​ឱប​ដើមទ្រូង​លួច​ផិត​ក្បត់​មាន​ប្រុស​ថ្មី​ចុះ​ចោល​ខ្លួន​និង​កូនប្រុស​-​ស្រី​ចំនួន​៣​នាក់។

ជួប​សម្ភារៈ​ជាមួយ​គេហទំព័រ​Kh Stars និង​អ្នកសារព័ត៌មាន​ក្នុងស្រុក​កាលពី​រាត្រី​ថ្ងៃ​ទី​៣០ ខែ​តុលា ​នៅ​ចំណុច​ហាង​របស់​នាយ​ស្ថិត​នៅ​តាម​បណ្តោយ​ផ្លូវ​២០០៤​នាយ ក្រិន បាន​និយាយ​ទាំងអស់​ចិត្ត​និង​ទឹកមុខ​ក្រៀមក្រំ​ថា គិត​មកទល់ពេលនេះ​ នាយ​ បាន​រស់នៅ​ជា​ប្តី​ប្រពន្ធ​ជាមួយ​ភរិយា​មាន​រយៈពេល​ប្រមាណ​៨​ឬ​៩​ឆ្នាំ​មក​ហើយ ​ដោយ​ក្នុង​នោះ​បង្កើត​បាន​ចំណងដៃ​កូន​៣​នាក់​ទៀតផង។

នាយ ក្រិន បាន​បន្តថា ​នាយ​ពិតជា​ហួសចិត្ត​និង​មិន​នឹកស្មានថា​ប្រពន្ធ​របស់ខ្លួន​លួចលាក់​ផិតក្បត់​មាន​ប្រុស​ថ្មី​នោះឡើយ ​ក្រោយពេល​ទៅ​ព្យាបាល​ជំងឺ​នៅ​ឯក​ស្រុកកំណើត​ត្រឹមតែ​រយៈពេល​៣​ខែ​នោះ។ នាយ​ថា ​មុនពេល​បែកបាក់​គ្នា ​នាយ​ក៏​ធ្លាប់​តាម​ទាន់​ប្រពន្ធ​ដឹក​ដី​ប្រុស​ស្នេហ៍​ចូល​ក្នុង​បន្ទប់​គេង​ផងដែរ ​ប៉ុន្តែ​ដោយសារ​អាណិត​កូន​ ទើប​នាយ​មិន​យកទោស​អូស​ដំណើរ​និង​និយាយ​សម្រុះសម្រួល​គ្នា​អោយ​គាត់​(​អតីត​ភរិយា​)​បញ្ឈប់​ធ្វើ​ទង្វើ​​នេះ​ទៀត​ទៅ។

នាយ ក្រិន បាន​​និយាយ​ទៀត​ថា ​ជា​ម្តង​ជា​ពីរ​ដង​ប្រពន្ធ​របស់​ខ្លួន​នៅតែ​មិន​ចោល​ចរិត​រហូត​មាន​ថ្ងៃមួយ​គឺ​នាយ​ក៏​ចាប់​បាន​ម្តង​ទៀត ​ក្រោយពេល​ប្រពន្ធ​បាន​លួច​ឆាត​ទំនាក់ទំនង​ស្នេហា​ជាមួយ​ប្រុស​រហូតដល់​ទៅ​២​នាក់​ ហើយ​ប្រាប់ថា​នាង​នៅ​លីវ​គ្មាន​ប្តី​ឬ​កូន​ឡើយ​។​ ត្រង់ចំណុច​នេះ ​ទើប​នាយ​សួរនាំ​រហូត​ឈាន​ដល់​ភរិយា​រូប​នេះ​ បាន​រើ​បង្វេច​ចុះ​ចេញពីផ្ទះ​តែម្តង​ ខណៈ​កូន​ទាំង​៣​នាក់​ស្ថិតក្នុង​បន្ទុក​របស់​នា​យ។

បន្ថែម​ពីលើ​នេះ ក្រិន បាន​អះអាង​ប្រកាស​ពី​ជំហរ​របស់​ខ្លួន​ថា ​ទោះបីជា​ថ្ងៃក្រោយ​ប្រពន្ធ​មក​សុំ​ទោស​ឬ​សម្រុះសម្រួល​ចង់​ត្រូវ​គ្នា​វិញ​ គឺ​នាយ​មិន​អាច​ទទួលយក​វិញ​នោះ​ឡើយ​។ ​ម្យ៉ាងទៀត​នាយ​ក៏​ឈប់​យកប្រពន្ធ​ទៀត​ដែរ​ ព្រោះ​វ័យ​ក៏​កាន់តែ​ច្រើន​និង​ឆ្អែត​ចិត្ត​ហើយ​ចំពោះ​រឿងរ៉ាវ​ស្នេហា​ដូច្នេះ ហើយ​នាយ​សូម​យក​ពេលនេះ​រកស៊ី​​ចិញ្ចឹម​កូន​ទាំង​៣​នាក់​ដើម្បី​ផ្តល់​អនាគត​ឲ្យ​ពួកគាត់​។ ​សូម​ទស្សនា​ វីដេអូ​ នៃ​ការ​រៀបរាប់​លម្អិត​របស់​នាយ ក្រិន ដូច​ខាង​ក្រោម​នេះ​៖៕


ស្ដាប់ការរៀបរាប់លម្អិតរបស់នាយក្រិន

ស្ដាប់ការរៀបរាប់លម្អិតរបស់នាយក្រិន ជុំវិញ ប្រពន្ធផិតក្បត់

Posted by Kh Stars on Wednesday, October 30, 2019

Related posts