នាយ ពែ​កមី ជោគជ័យ​អាជីព​កំប្លែង​ ​សម្រេច​បោះ​ទុន​ជាង​១០​ម៉ឺន​ដុល្លារ​បើកមុខ​របរ​បន្ថែម​

ភ្នំពេញ ៖ តារា​កំប្លែង​នាយ ពែ​កមី បន្ទាប់ពី​ជោគជ័យ​លើ​អាជីព​សិល្បៈ​និង​មាន​លុយ​ពេញដៃ​ចាយ​យ៉ាង​សប្បាយចិត្ត​នោះ​ ពេលនេះ​បានសម្រេច​បោះទុន​ខ្ទង់សែន​ដុល្លារ​ដើម្បី​បន្ថែម​មុខរបរ​ថ្មី​គឺ​នាំយក​ផ្តាច់មុខ​ស្រា​បៀត​ឈ្មោះ​ថ្មី​យីហោ Iceberg​ចែកចាយ​លើទឹក​ដី​ខេត្តស្វាយរៀង​ទាំង​មួល​ដែល​ជាទី​កំណើត​។

ពិធី​ជួបជុំ​ជាមួយ​ការបង្ហាញ​ជំនឿ​ចិត្ត​របស់​នាយ ពែ​កមី ដែល​ដាក់​ទុង​ជាង​១០​ម៉ឺន​ដុល្លារ​លើ​មុខ​ជំនួញ​ថ្មី​នេះ​បានធ្វើ​ឡើង​កាលពី​រាត្រី​ថ្ងៃទី ១៦​ខែកុម្ភៈ ឆ្នាំ​២០២០​នៅ​សណ្ឋាគារ​សូ​ហ្វី​តែ​ល ពោលគឺ​ក្រោយ​ថ្ងៃ​នៃ​ក្តី​ស្រឡាញ់​តែ​ចំនួន​ពីរ​ថ្ងៃ​តែ​វា​ក៏​ជា​រាត្រី​ដ៏​ពិសេស​មួយ​ដែល​បង្ហាញ​ចេញពី​អ្នក​ជំ​នួន​រាប់រយ​នាក់​ជួបជុំគ្នា​រួម​នឹង​វត្តមាន​តារា​កំប្លែង​ល្បីឈ្មោះ​នាយ ពែ​កមី ដែល​កំពុង​ឡើង​យ៉ី​អ៊ុក​ខ្ពស់​ក្លាយជា​អ្នកជំនួញ​ម្នាក់​ហ៊ាន​ចាយ​ទុន​ជាង​១០​ម៉ឺន​ដុល្លារ​លើ​ជំនួញ​ផងដែរ​។​

រំលេច​ចេញពី​ហ្វូង​អ្នកជំនួញ​ប្រាក់​លាន​ដុល្លារ ក្នុង​ពិធី​ជួបជុំ​សំណេះសំណាល​តំណាង​ចែកចាយ​ស្រា​បៀរ Iceberg ទូទាំងប្រទេស​គេ​ក៏​ឃើញ​រូបភាព​តារា​កំប្លែង​ល្បី នាយ ពែ​កមី ក្លាយជា​អ្នកតំណាង​សំខាន់​លើ​ការផ្សព្វផ្សាយ​ផលិតផល​ថ្មី​នាំចូល​ពី​ប្រទេស​សឹង្ហ​បូរី​ផងដែរ​។ អ្នកកំប្លែង​មាន​ដើមកំណើត​ពី​ទឹកដី​ខេត្តស្វាយរៀង​រូបនេះ​បាន​និយាយថា​ពី​វត្តមាន​ស្រា​បៀរ Iceberg ខ្ញុំ​មិន​មែនមាន​វត្តមាន​ត្រឹមតែ​រូបភាព​ផ្សព្វផ្សាយ​ឲ្យ Iceberg នេះ​ទេ ។​ខ្ញុំ​ក៏បាន​ចំណាយ​ទុន​យ៉ាងច្រើន​នាំ​ស្រា​បៀរ​នេះ​ទៅ​លក់​ផ្តាចមុខ​នៅ​ខេត្តស្វាយរៀង​។

នាយ ពែ​កមី និយាយ​បន្តទៀតថា​ការងារ​សិល្បៈ​ខ្លួន​មិន​បោះបង់​ដាច់ខាត​ព្រោះ​ធ្វើ​ឲ្យ​ខ្ញុំ​មាន​ថ្ងៃនេះ​ក៏​ដោយសារ​សិល្បៈ​តែ​ការងា​កមក​ធ្វើ​ជំនួញ​ស្រា​បៀរ​ផ្តាច់មុខ​នៅ​ខេត្តស្វាយរៀង​ក៏​ជា​រឿង​សំខាន់​ណាស់ ។ ខ្ញុំ​ចំណាយលុយ​ជា​១០​ម៉ឺន​ដុល្លារ​បើក​ជំនួញ​គឺ​ចង់​ពង្រីក​ចំណូល​គ្រួសារ ហើយក៏​ឲ្យ​បងប្អូន​មានការ​ងារ​ធ្វើ​កាន់តែច្រើន និង​បាន​ចំណូល​ចូល​ចិញ្ចឹម​គ្រួសារ​គេ​ផង ដែល​បាន​ពី​ធ្វើ​ឲ្យ​ការងារ​លក់​ស្រា​បៀរ Iceberg នៅ​ពេញ​ខេត្តស្វាយរៀង​។​

ចំណែក​គូស្នេហ៍​កញ្ញា ម៉ាក់​សែន សូ​នី​តា ឬ​តូ​តា គឺ​លោក បូ វិ​បុស បាន​បញ្ជាក់ថា​Iceberg ត្បិត​ចាប់កំណើត​លើទឹក​ដី​ព្រះរាជាណាចក្រ​កម្ពុ​ជាមាន​អាយុកាល​មួយឆ្នាំ​តែ​ថ្ងៃទី​១៦​ខែកុម្ភៈ​នេះ ជា​ថ្ងៃ​បើក​បង្ហាញ​ពី​ការរីកចំរើន​ទីផ្សារ​ប្រកួតប្រជែង ក្រោម​វត្តមាន​អ្នកតំណាង​ចែកចាយ​ទូទាំងប្រទេស​។​កាន់តែ​ទាញ​ចំណាប់អារម្មណ៍​ទាំង​អ្នក​និយម​ទទួលទាន រួមទាំង​អ្នកជំនួញ​ជា​ដៃគូ​ឈ្មោះថា តំណាង​ចែកចាយ​តាម​ខេត្ត​ស្រុក​ខណ្ឌ​ថា Iceberg មួយ​កេស​តម្លៃ​លើ​១០​ដុល្លារ​តិច Iceberg ក៏មាន​ភ្ជាប់​រង្វាន​លួង​ចិត្ត​បងប្អូន អ្នកគាំទ្រ​ផងដែរ​៕​

Related posts