នារី​ម្នាក់​ផុស​លុយ​ខ្មែរ​ឡើង​គរ​ដូច​ភ្នំ ស្រាប់តែ​ទទួល​បាន​នូវ​មតិ​២​ផ្ទុយគ្នា

ភ្នំពេញ ​៖​ ក្រោយពី​ផេ​ក​ហ្វេ​ស​ប៊ុ​កមួយ​ បានធ្វើការ​បង្ហោះ​វីដេអូ​បង្ហាញ​ពី​លុយ​ខ្មែរ ដែល​ខ្លួន​ទទួល​ពី​អតិថិជន​ឡើងគរ​ដូច​ភ្នំ​នោះ ក៏មាន​ប្រិយមិត្ត​មួយចំនួន បានធ្វើ​ការ​សរសើរ​ចំពោះ​ការ​ទទួល​យកតែ​លុយ​ខ្មែរ ហើយ​ក៏មាន​មួយចំនួនទៀត ធ្វើការ​រិះគន់ថា​ផងដែរ។

កាលពី​ម្សិលមិញ​នេះ ផេ​ក​ហ្វេ​ប​ស៊ុ​កមួយ​មាន​ឈ្មោះថា KRT FB ដែលជា​ផេ​កបោះ​ដុំ​ទូរស័ព្ទ​ខ្នាត​ធំ​មួយ​នោះ បានធ្វើការ​បង្ហោះ​វីដេអូ​មួយ បង្ហាញ​ពី​លុយ​ខ្មែរ​របស់ខ្លួន​ដែល​រក​ទទួលបាន​ពី​អតិថិជន ក្នុង​១​ថ្ងៃ ឡើងគរ​ដូច​ភ្នំ​នោះ​។ អម​ជាមួយនឹង​វីដេអូ ផេ​កមួយ​នេះ ក៏បាន​សរសេរ​សារ​បែបនេះ​ថា ជំរាបសួ​របងៗ​ទាំងអស់គ្នា អគុណ​ដែល​គាំទ្រ​KRT​ណា​ចា៎ និង​អគុណ​ដែល​គាំទ្រ​លុយ​ខ្មែរ​ទាំងអស់គ្នា អគុណ អគុណ​មែនទែន​។​

ជាមួយ​ការ​បង្ហោះ​ដើម្បី​បង្ហាញ​ពី​ការលើកតម្កើង​ប្រាក់រៀល​នេះ ក៏មាន​មហាជន​មួយចំនួន​ធ្វើការ​សរសើរ​ពី​ការស្រឡាញ់​លុយ​ខ្មែរ​នេះ​ផងដែរ​។ ចំណែក​មួយចំនួនទៀត ក៏បាន​ធ្វើការ​រិះគន់ ដោយ​ហៅ​ការ​បង្ហោះ​នេះ ជាការ​អួតអាង​ពី​លុយ​របស់ខ្លួន​ទៅវិញ ខ្លះ​ទៀតថា​មិន​ខ្លាច​ចោរប្លន់​ទេ​អី​។ ដើម្បី​ឲ្យ​ជ្រាប​ច្បាស់​សូម​ទស្សនា​វីដេអូ​ខាងក្រោម​នេះ​ទាំងអស់គ្នា​៕​

ជំរាបសួរបង​ៗ​ទាំងអស់​គ្នា អគុណ​ដែលគាំទ្រKRTណាចា៎​ និងអគុណដែលគាំទ្រលុយខ្មែរទាំងអស់គ្នា​ អគុណ​ អគុណមែនទែន

Posted by KRT FB on Wednesday, November 20, 2019

Related posts