បាន មុន្នី​ល័​ក្ខ បញ្ចប់​ការងារ​ទាំង​ពាក់កណ្ដាល​ទី ហើយ​ចូល​មន្ទីរពេទ្យ​ភ្លាមៗ

ភ្នំពេញ ​៖ ​ដោយមាន​ភាព​ទទួលខុស​ត្រូវ​ខ្ពស់ តារា​ចម្រៀង​បាន មុន្នី​ល័​ក្ខ បាន​ខំ​តស៊ូ​ទៅ​ច្រៀង​នៅ​ក្នុង​កម្មវិធី​ ទាំង​ខ្លួន​កំពុង​ឈឺ ធ្វើ​ឲ្យ​ការងារ​របស់​នាង ត្រូវ​បញ្ចប់​ទាំង​ពាក់កណ្ដាល​ទី ហើយ​ចូល​មន្ទីរពេទ្យ​ភ្លាមៗ ព្រោះតែ​ជំងឺ​ធ្វើទុក្ខ។

អតីត​បេក្ខនារី The Voice Cambodia រូប​នេះ បាន​បង្ហោះ​សារ​នៅ​លើ​ហ្វេ​ស​ប៊ុ​ក​ផេ​ក​របស់​ខ្លួន​ភ្ជាប់​ជាមួយ​រូបភាព​សម្រាក​​មន្ទីរពេទ្យ នា​រសៀល​នេះ​ថា «​មិន​នឹក​ស្មានថា​ខ្ញុំ​ត្រូវ​មក​ឈឺ​ភ្លាមៗ​បែបនេះ​សោះ … សុំទោស​ដល់​ក្រុមការងារ​ផង ដែល​ត្រូវ​បញ្ចប់​ការងារ​ពាក់កណ្ដាល​ទី កាលពី​យប់មិញ​ ​អរគុណ​ដល់​ក្រុមគ្រូពេទ្យ ដែល​ជួយ​ព្យាបាល​យ៉ាង​យកចិត្តទុកដាក់»។

ជាមួយ​គ្នា​នេះ លោក​យ៉ែម សំ​អូន ប្រធាន​ដឹកនាំ​ក្រុមការងារ Daraentertainment និង តន្ត្រី​សម័យ​យ៉ែម​សំ​អូន ក៏បាន​លើកសរសើរ​ចំពោះ​ភាព​ទទួលខុសត្រូវ​រប​ស់​នាង​ផងដែរ​ថា «ក្នុង​ខ្ញុំ​ជា ប្រធាន​ដឹង​នាំ​ក្រុមការងារ Daraentertainment និង តន្ត្រី​សម័យ​យ៉ែម​សំ​អូន ពិត​ជាស​សើ​ដោយ​ស្មោះ​ នូវ​ភាព​ទទួលខុស​ត្រូវការ​ងារ​របស់​ប្អូន បាន មុន្នី​លក្ខណ៍ ណាស់ ដែល​យប់​​មិញ​នេះ គាត់​ត្រូវ​ទទួល​មក​ធ្វើ​ការ​ឲ្យ ក្រុម​តន្ត្រី​របស់ខ្ញុំ ទាំង​ឈឺ ហើយ​គាត់​អត់​បាន​ប្រាប់ ក្រុង​ការងារ​យើងខ្ញុំ​ទេ ខ្លាច​ខូច​កម្មវិធី​ពួក​ខ្ញុំ ក៏​សុខ​មក​ទាំង​ឈឺ រហូត​ធ្វើ​ការ​ដល់​ពាក់កណ្ដាល​ទី គាត់​ក៏​ធ្វើ​ទុក្ខ​ទ្រាំ​មិនបាន គាត់​ក៏​ចេញមក​មុន​ចូល មន្ទីរពេទ្យ​ភ្លាមៗ​ផង​ដែរ។

ប្រធាន​ដឹកនាំ​ក្រុមការងារ Daraentertainmentរូប​នេះ បន្ត​ថា «​នេះ​ហើយ​ដែល​ខ្ញុំ​ថា គាត់​ជា​គំរូ​មួយ​ដែល​ល្អ​បំផុត​គិត​ពី​ប្រយោជន៍​រួម ដែល​អ្នក​សិល្បៈ​យើង​គួរ​តែ​យក​គំរូ​តាម។ បង​និង​ក្រុម​ការងារ​ទាំងអស់ ជូន​ពរ​ឲ្យ​ប្អូន​ឆាប់​ជាណា​ប្អូន ព្រោះ​នៅ​មាន​ការងារ​ច្រើន​ណាស់​រង់ចាំ​ប្អូន យើង​ជួប​គ្នា​ស្អែក​ជាមួយគ្នា ណា»៕

Related posts