បុរស​កម្សត់​លក់​ពោត​ស្ងោ​ ទទួល​​​​ប្រាក់​ឧបត្ថម្ភ​​​ពី​សប្បុរសជន​ ទាំង​ញ័រ​ដៃ ​និយាយ​សឹង​មិន​ចេញ

ភ្នំពេញ​ ៖ ​ក្រោយពី​ឃើញ​ទង្វើ​​​របស់​សន្តិសុខ​ម្នាក់ ​ប្រចាំការ​នៅ​មជ្ឈមណ្ឌល​កម្សាន្ត​កោះ​ពេជ្រ​ ​ ​ប្រើ​សកម្មភាព​បន្ទោស​ជេរ​ស្តី​ប្រមាថ​ចំពោះ​អ្នក​រកស៊ី​លក់​ពោត​ស្ងោ​តាម​កង់​ម្នាក់​រហូត​ឈានដល់​ការ​ចាប់យក​ពោត​របស់​គាត់​ជិះ​ម៉ូតូ​ទៅ​បាត់​នោះ ​បាន​ធ្វើ​ឲ្យ​មហាជន​ជា​ច្រើន​ខឹងសម្បា​ ​ហើយ​ធ្វើការ​ថ្កោលទោស​ចំពោះ​សន្តិសុខ​ចិត្ត​ខ្មៅ​នោះ។

ជាមួយ​នឹង​ការ​ថ្កោល​ទោស​នេះ ​មហាជន​ក៏​បាន​សម្ដែង​ក្ដី​អាណិត​អាសូរ​ចំពោះ​បុរស​កម្សត់​ ដែល​លក់​ពោត​គ្រាន់​ចិញ្ចឹម​គ្រួសារ​នោះ​ផង​ដែរ ហើយ​ក៏​បាន​ធ្វើ​ការ​ជួយ​ឧបត្ថម្ភ​ជា​បន្តបន្ទាប់ ​តាមរយៈ​ការចុះទៅជួបផ្ទាល់ ក៏ដូចតាមរយៈក្រុម​ការងារ​របស់​សារព័ត៌មាន​TVFB។ ចំណែក​បុរស​កម្សត់​ខាងលើ ​និង​ភរិយា ​ក៏​បាន​មក​ទទួល​លុយ​នេះ នៅ​ទីស្នាក់ការ​TVFB ​ដោយ​ទទួល​ទាំង​ញ័រ​ដៃ និយាយ​អ្វី​សឹង​មិន​ចេញ​​តែម្ដង។

ជាក់ស្ដែង​បើ​យោង​តាម​គណនី​ហ្វេសប៊ុក​ឈ្មោះ ​Sovann Rith Kin ​ដែល​ជា​ក្រុមការងារ​របស់​TVFB​ផង​នោះ ​បាន​ធ្វើ​ការ​បញ្ជាក់​ថា បើ​អ្នកមាន​ចិត្តអធ្យាស្រ័យ​ឲ្យ​គ្នា​បញ្ហា​ក៏​មិន​មាន​កើតឡើង​ដែរ​ អ្នក​អត់​ទើប​យល់​អារម្មណ៍ នេះ​អ្នកក្រ​គ្នា​រស់​មួយថ្ងៃ​គិត​មួយថ្ងៃ ពេលនេះ​បងប្រុស​លក់​ពោត​ដ៏​កម្សត់​ម្នាក់ ដែល​ត្រូវ​បាន​សន្តិសុខ​កោះ​ពេជ្រ​ចាប់​រឹបអូស​យក​ពោត​ស្ងោរ​អស់​កាលពី​យប់​ថ្ងៃ​ទី​២២ ខែ​តុលា ឆ្នាំ​២០១៩ ព្រោះ​មិន​ស្ដាប់​តាម​ការណែនាំ​របស់​សន្តិ​សុខ​គេ​ហាម​មិន​អោយ​លក់​កន្លែង​របស់​គេ​នោះ មាន​បងប្អូន​អាណិត​គាត់​ច្រើន ក៏​ផ្ញើ​​ថវិកា​ តាមរយៈ​ខ្ញុំបាទ។

លោក​បញ្ជាក់ទៀត​ថា គ្រាន់តែ​គាត់​បាន​ទទួល​នូវ​ថវិកា​ ដែល​បងប្អូន​ជួយ​គាត់​ច្រើន​នេះ​គាត់​ទទួល​ឡើង​ញ័រ​ដៃ​និយាយ​អ្វី​សឹងតែ​មិន​ចេញ ​ឯកឧត្តម ហ៊ុន​ជា 40 ម៉ឺន​រៀល​, ប្អូនស្រី Srey Noy Cheam 10 ដុល្លារ​, ប្អូនស្រី Nãm Nãm Fãã Fãã 20 ដុល្លារ​, ប្អូនស្រី Bee Ging 15 ដុល្លារ​, បងប្រុស Xihu Xihu 22 ម៉ឺ​ន​រៀល​, ប្អូនស្រី Love Terassa 25 ដុល្លារ​, លោក​ប្អូន Morno Morano II និង ឌី​ម៉ី 20 ដុល្លារ, ប្អូនស្រី So Lita 20 ដុល្លារ​, បងប្រុស​ប៉ូលិស​ចរាចរណ៍​ ជាន ជីវ​ន្ត័ 50 ដុល្លារ​, ប្អូនស្រី Vi Ta 15 ដុល្លារ, ប្អូនប្រុស Virak TopBoy 10 ដុល្លារ​, សំឡាញ់ Thel Vanneng 10 ដុល្លារ​, ប្អូនប្រុស Leng Kim Leang 22 ម៉ឺ​ន​រៀល​, ប្អូនស្រី Norng Savady 10 ដុល្លារ។ សុំទោស​ផង នៅមាន​ប្រាក់​ដែល​ខ្ញុំ​ដក​មិន​ទាន់​បាន។

ជាមួយ​គ្នា​នេះ ​លោក​​​បាន​បញ្ជាក់​បន្ថែម​ជា​ចុងក្រោយ​ថា​ បង ប្រុស​មានឈ្មោះ ជាប ទូច ប្រពន្ធ ឈ្មោះ ឈាង គ​ន្ធា មានកូន ២ នាក់ មាន​ស្រុក​​កំណើត​នៅ​ស្រុក​ព្រះស្ដេច ខេត្ត ព្រៃវែង បាន​មក​ជួល​បន្ទប់​គេ​ស្នាក់នៅ​រក​ស៊ីស្ងោរ​ពោតដើរ​លក់​ដើម្បី​ផ្គត់ផ្គង់​ជីវភាព​គ្រួសារ​របស់​គាត់៕

Related posts