បេក្ខភាព​តំណាង​កម្ពុជា ពឹង ច័ន្ទ​បរ​មី បេក្ខភាព​តំណាង​កម្ពុជា​ឈ្នះ​ជ័យលាភី​លេខ​១​បុរសឯក​អន្តរជាតិ

​ភ្នំពេញ ​៖ លោក ពឹង ច័ន្ទ​បរ​មី ដែលជា​បេក្ខភាព​តំណាង​ឲ្យ​ប្រទេស​កម្ពុជា​ក្នុងការ​ចេញទៅ​ប្រកួត​កម្មវិធី បុរសឯក​អន្តរជាតិ ឬ «Mister United Continent»​ទីបំផុត​គឺ បានទទួល​ជ័យលាភី​លេខ​១​ក្លាយជា​ម្ចាស់​គ្រង​មកុដ​របស់​កម្មវិធី​ប្រកួត​នៅ​ប្រទេស​ហ្វីលីពីន​ដែលមាន​២៥​ប្រទេស​មកពី​ជុំវិញ​ពិភពលោក ចូលរួម​ប្រកួតប្រជែង។

លោក ពឹង ច័ន្ទ​បរ​មី ប្រាប់​អ្នកសារព័ត៌មាន​ក្នុង​ដំណើរ​មកដល់​ប្រទេស​កម្ពុជា​កាលពី​ថ្ងៃទី​១៦ ខែធ្នូ​ថា​លោក​ត្រូវបាន​គណកម្មកា​រការ​ប្រកួត និង​ជនជាតិ​ហ្វីលីពីន​ទាំងមូល​បោះឆ្នោត​ឲ្យ​ទើប​លោក​ទទួលបាន​មកុដ​បន្ត​ពី​ជនជាតិ​ស៊ូដង់ ដោយ​ខាង​អ្នករៀបចំ​ការប្រកួត បានប្រគល់​អោយ​កាលពី​ថ្ងៃទី​១០​ខែធ្នូ ឆ្នាំ​២០១៩ នៅក្នុង​ប្រទេស​ហ្វីលីពីន។

តាមរយៈ​ការទទួល​មកុដ​នោះ​លោក​ត្រូវបាន​គណកម្មការ​ប្រគល់​សាច់ប្រាក់​ប្រមាណ​២​ពាន់​ដុល្លារ ព្រមជាមួយ​លក្ខ​ណ្ឌ​ការងារ​ក្រៅប្រទេស​មួយចំនួន ក្នុង​រយៈពេល​៦​ខែ​។​លោ​កថា​ក្រោយពេល​បុរសឯក​ជនជាតិ​ស៊ូដង់ ត្រូវបាន​ដកតំណែង បេក្ខភាព​រង​ចំណាត់ថ្នាក់​លេខ​២ ជា​ជនជាតិ​ថៃ មិនត្រូវ​បាន​គេ​កំណត់អោយ​ទទួល​មកុដ​ជំនួស​នោះទេ ដោយ​គេ​តម្រូវអោយមាន​ការបោះឆ្នោត​រវាង​លេខ​២ និង​លេខ​៣ នៅក្នុង​ប្រទេស​ហ្វីលីពីន។

យ៉ាងណាមិញ​គេ​ក៏​តម្រូវ​មិនអោយ​លោក​ចេញ​ប្រកួត​ក្នុង​កម្មវិធី​ណាមួយ​នៅក្នុង​អំឡុងពេល​កុងត្រា​ផងដែរ ដើម្បី​កុំអោយ​ប​ហរ​ឈម​នឹង​ដកតំណែង ដូច​ជនជាតិ​ស៊ូដង់​។​លោក​ពិតជា​សប្បាយចិត្ត ដែល​លោក​បាន​តំណាងអោយ​ប្រទេស​កម្ពុជា ហើយ​ទទួលបាន​កិត្តិយស​មួយ​នេះ លើ​ឆាក​អន្តរជាតិ៕

Related posts