ប្រពៃ​ណាស់! ខេ​ម បំផុស​កុំ​ឲ្យ​មានការ​រើសអើង​ជនពិការ​

​ភ្នំពេញ ​៖ ​តារាចម្រៀង​សំឡេង​ស្អក​ម្ចាស់​បទ ទឹក​ក្មេង​ពាល លោក ខេ​ម បាន​ចេញមុខ​អំពាវនាវ​ដោយ​ស្នើ​ឲ្យ​មហាជន​ខ្មែរ​គ្រប់​ស្រទាប់​វ័យ​ត្រូវ​បង្ហាញ​ការចូលរួម​លើកទឹកចិត្ត​ចំពោះ​បងប្អូន​ជនពិការ​ដោយ​ពុំមាន​ការរើសអើង​ឬ​មិន​ផ្តល់​តម្លៃ​ឲ្យ​ពួកគាត់​តាម​រូបភាព​ណាមួយ​នោះឡើយ។

​ការអំពាវនាវ​របស់​តារាចម្រៀង​លោក​ខេ​ម នេះ​បាន​ធ្វើឡើង​ស្របពេល​ដែល​លោក​បាន​ចូលរួម​អបអរ​ក្នុង​ពិធី​លើកទឹកចិត្ត​ជនពិការ​ជាង​៥​ពាន់​នាក់ ក្នុង​ទិវា​ជន​មាន​ពិការភាព​កម្ពុជា​លើក​ទី​២១ និង​អន្តរជាតិ​ទៅ​៣៧ ក្នុង​ប្រធានបទ «​លុបបំបាត់​ឧបសគ្គ​រារាំង​ជន​មាន​ពិការភាព ដើម្បី​សង្គម​មួយ​ប្រកបដោយ​បរិ​យ​បន្ន​» ក្រោម​វត្តមាន​សម្ដេច​ក្រឡាហោម ស ខេង តំណាង​ដ៏​ខ្ពង់ខ្ពស់​សម្ដេច​តេ​ជោ ហ៊ុនសែន ។​

តារាចម្រៀង​ផលិតកម្ម​ថោ​ន​លោក ខេ​ម បាន​លើកឡើងថា​ព្រឹក​នេះ​ខ្ញុំ​បានមក​ចូលរួម​សន្និបាទ ដើម្បី​លើកកម្ពស់​បងប្អូន​ប្រជាជន​ខ្មែរ​ដែលមាន​ពិការភាព ខ្ញុំ​ពេញចិត្ត​ណាស់​ក្មួយប្រុស​មាន​ពិការភាព​តាំងពី​កំណើត សូមកុំ​រើសអើង​បងប្អូន​មាន​ពិការភាព​អី​។​តាមរយៈ​នេះ​បានធ្វើ​ឲ្យ​ទស្សនិកជន​និង​អ្នកលេង​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក​មួយចំនួន​បាន​លើកសរសើរ​ទឹកចិត្ត​តារាចម្រៀង ខេ​ម។

ជាការ​កត់សម្គាល់​នៅ​ព្រឹក​ថ្ងៃទី​០៣ ខែធ្នូ​ឆ្នាំ​២០១៩​នេះ​ក៏មាន​សិល្បករ​-​សិល្បការិនី​ប្រុស ស្រី​ល្បីៗ​ជាច្រើន​បានបង្ហាញ​វត្តមាន​ចូលរួម​នៅក្នុង​ទិវា​ជន​មាន​ពិការភាព​កម្ពុជា​លើក​ទី​២១ និង​អន្តរជាតិ​ទៅ​៣៧​ផងដែរ៕

 

Related posts