ហេង ឡុង ​និង ពេជ្រ ស្រស់ ​ចេញ​មុខ​តតាំង​គ្នា

ភ្នំពេញ​ ៖​ លោក ពេជ្រ ស្រស់ ​​ប្រធាន​គណបក្ស​យុវជន​កម្ពុ​ជា ថ្មីៗ​នេះ បាន​ផ្ទុះ​ ​ពាក្យសម្តី​ជាមួយ​លោក ហេង ឡុង ប្រធាន​សមាគម​មិត្ត​សិល្បៈ​ស្ម័គ្រចិត្ត​ជួយ​សង្គម​បង្ក​ការភ្ញាក់ផ្អើល​នៅលើ​បណ្តាញ​សង្គម ​បន្ទាប់ពី​លោក ហេង ឡុង បាន​បង្ហោះ​ផ្សព្វផ្សាយ​នូវ​ផលិតផល​​​​​ ខណៈ​លោក ពេជ្រ ស្រស់ បានលើកឡើង​ថា​ នេះ​គឺជា​ករណី​ជំរុញ​ឲ្យ​បង្កើន​គ្រោះ ថ្នាក់​ចរា ចរណ៍។

លោក ពេជ្រ ស្រស់ បាន​រៀបរាប់ថា លោក ហេង ឡុង ដៃ​ម្ខាង​អប់រំ ដៃ​ម្ខាង​ជំរុញ​ឲ្យ​បង្កើន​គ្រោះ ថ្នាក់​ចរាច រណ៍​កើតឡើង​បន្ថែមទៀត​។ បើទោះបីជា​ពាក់មួក​សុវត្ថិភាព​យ៉ាងណាក៏ដោយ​ នៅពេល​គ្រឿង​ ​ចូលខ្លួន​ហើយ ម៉ែ ឪ មួកសុវត្ថិភាព​ទៀត​ក៏​ជួយ​មិន​ឈ្នះ​នោះដែរ​គឺ​ផ្ទុះ​ទាំង​មួក​នឹង​ទៀត​។​តើ​ពេលណា​ទើប​កាត់បន្ថយ​នូវ​គ្រោះ ថ្នាក់​ចរាចរណ៍​នៅ​កម្ពុជា​បាន​ទៅ​…?​បើ​អ្នក​អប់រំ​អំពី​ការបង្ការ​នូវ​គ្រោះថ្នាក់​និង​អ្នក​ជំរុញ​ឲ្យ​មាន​កំណើន​នូវ​គ្រោះថ្នាក់​ចរាចរណ៍​គឺជា​មនុស្ស​តែ​០១ និង​ក្រុម​តែ​០១​យ៉ាង​ដូច្នេះ​នោះ។

មេបក្ស​យុវជន​កម្ពុជា​រូបនេះ​បាន​បន្ថែមថា​ ដើម្បី​តែ​ជីវភាព​ផ្ទាល់ខ្លួន​គឺ​មិន​ខ្វល់​ពី​សេចក្តីស្លាប់​របស់​អ្នកដទៃ គឺ ពិតជា​សង្វេគ​ខ្លាំងណាស់​។​ សុំ​បងប្អូន​កុំ​យក​គ្រឿង​ស្រវឹង​ធ្វើជា​គ្រឿងអលង្ការ ​ពាក់​លើ​ខ្លួន​អ្វី​ ពីព្រោះ​វា​មិន​ទាន់សម័យ​ដូច​ហ្វូង​តារា​កំពុង​ផ្សព្វផ្សាយ​នេះ​ទេ ​ដោយហេតុថា​គ្រឿង​​ ​គឺជា​មឈូស​សំ​សម្រាប់​ដាក់​បងប្អូន​ទៅវិញ​ទេ។

ឆ្លើយតប​និង​ការរិះគន់​របស់លោក ពេជ្រ ស្រស់ ខាងលើនេះ​លោក ហេង ឡុង បានបញ្ជាក់​វិញ​ថា​សូម​ផ្តាំ​ទៅ​លោក ពេជ្រ ស្រស់ ខ្ញុំ​មិនបាន​ផ្សព្វផ្សាយ​គ្រឿង​​​ទេ ខ្ញុំ​បង្ហាញ​ពី​ការអបអរសាទរ​ក្រុម​កីឡាករ​បាល់ទាត់​ជម្រើសជាតិ​កម្ពុជា ដែល​បានទទួល​ជ័យជំនះ​ជា​ប្រវត្តិសាស្ត្រ និង​ជូនពរ​ឲ្យ​ឈានទៅ​ទទួលបាន​មេដាយមាស​។​នេះ​គ្រាន់តែ​ជា​រូបភាព ដើម្បី​ឲ្យ​ស៊ី​ទៅនឹង​អត្ថន័យ​អបអរសាទរ និង​ជ័យជម្នះ​តែប៉ុណ្ណោះ​មិនមែនជា​រូបភាព​កំពុងតែ​អង្គុយ​​ ​​​​​ឡើយ។

ជាមួយគ្នា​ន​នៃ​សង្គ្រាមពាក្យសម្តី​រវាង​លោក ពេជ្រ ស្រស់ និង​លោក ហេង ឡុង ខាងលើនេះ​បានធ្វើ​ឲ្យ​ទស្សនិកជន​មានការ​ចាប់អារម្មណ៍​និង​គាំទ្រ​សម្តី​របស់​មេបក្ស​យុវជន​កម្ពុជា​លោក ពេជ្រ ស្រស់ ដែល​បាន​បញ្ចេញ​ទស្សនៈ​រិះគន់​ទាក់ទង​នឹង​ការផ្សព្វផ្សាយ​គ្រឿង​​​ដែល​អាច​នាំ​ឲ្យ​កើតមាន​គ្រោះថ្នាក់​ចរា ចរណ៍​នាពេល​បច្ចុប្បន្ន៕

Related posts