ពិធី​មង្គលការ​បងប្អូន​សិល្បៈ​ជាប់ៗ​គ្នា​ពេក នី រតនា ក៏​ពោល​ពាក្យ​ចាក់ដោត​មួយ​ភ្លាម

ភ្នំពេញ ៖ ក្នុង​រយៈពេល​ប៉ុន្មាន​ថ្ងៃ​មកនេះ ពិធី​មង្គលការ​អ្នក​សិល្បៈ បាន​រៀបចំ​ធ្វើឡើង​ជាប់ៗ​គ្នា​តែម្ដង រហូត​ធ្វើ​ឲ្យ​តារា​ចម្រៀង​វ័យក្មេង​ជ្រក​ក្រោម​ផលិតកម្ម​ហង្ស​មាស លោក នី រតនា រអ៊ូ រឿង​រកលុយ សង​ចំណងដៃ​មិន​ចង់​ទាន់។

ការ​ត្អូញត្អែរ​របស់​តារា​ចម្រៀង​សំឡេង​ស្រទន់​រូប​នេះ ធ្វើឡើង​តាមរយៈ​ការ​សរសេរ​សារ​បង្ហោះ​ភ្ជាប់​ជាមួយ​រូបភាព​១​សន្លឹក​លើ​ផេ​ក​ផ្លូវការ​របស់ខ្លួន កាលពី​ល្ងាច​ថ្ងៃទី​៣០ ខែវិច្ឆិកា ឆ្នាំ​២០១៩ មុន​ឡើង​ច្រៀង ក្នុង​កម្មវិធី​មង្គលការ​ភ្ញៀវកិត្តិយស នៅ​ខេត្តកំពង់ឆ្នាំង។

ម្ចាស់​ពាន​រង្វាន់​កម្មវិធី​លំដាប់ថ្នាក់​ពិភពលោក Cambodian Idol​រដូវ​កាល​ទី​១ រូប​នេះ បាន​សរសេរ​សារ​បែបនេះ​ថា «​ប៉ុន្មាន​ថ្ងៃនេះ​និយាយ​ពី​ថា «​កម្មវិធី​មង្គលការ​បងប្អូន​សិល្បៈ​ជាប់ៗ គ្នា​តែម្ដង សង​ចំណងដៃ​ឡើង​វិលមុខ​ហើយ​ខ្ញុំ 😂🤣 ឥឡូវ​សុំ​ចេញ​រកស៊ី​ម្ដង​ហើយ​ថ្ងៃនេះ បើ​មិន​អញ្ចឹង​ទេ​រកលុយ​សង​ចំណងដៃ​មិនទាន់​ទេ​ខ្ញុំ 🤣🤣 ជួប​ខ្ញុំបាទ​យប់​នេះ ក្នុង​កម្មវិធី​មង្គលការ​ភ្ញៀវកិត្តិយស នៅ​ខេត្តកំពង់ឆ្នាំង សូម​អរគុណ»៕

 

Related posts