ពិសេស​ណាស់! ថ​មមី ប្រកាស​គម្រោង​នាំ​ភរិយា សួស វី​ហ្សា ទៅ​ក្រេបទឹក​ឃ្មុំ​រហូត​ជិត​៨​ប្រទេស​នៃ​តំបន់​អឺរ៉ុប

ភ្នំពេញ ​៖​ តារាចម្រៀង​ប្រុស​-​ស្រី​អ្នកនាង សួស វី​ហ្សា និង​លោក ថ​មមី កាលពី​ថ្ងៃទី​២៩ ខែវិច្ឆិកា ម្សិលមិញ ​បានរៀបចំ​ពិធី​មង្គលការ​យ៉ាង​អធិកអធម​ ដោយ​បាន​អញ្ជើញ​ភ្ញៀវ​ចូលរួម​យ៉ាង​ច្រើន​​​​​​ក្នុងនោះ​ មាន​ទាំង​តារា​សិល្បៈ​ល្បីៗ​មួយ​ចំនួនធំ​បង្ហាញ​វត្តមាន​ផងដែរ។

ទន្ទឹមគ្នា​ដែល​មង្គល​ការបស់​ពួកគេ​ទាំងពីរ​ ទើបត្រូវ​បានបញ្ចប់​រួចរាល់​នោះ ​ក៏​មានការ​បង្ហើប​ថា​សាមីខ្លួន​អ្នកនាង សួស វី​ហ្សា និង​លោក ថ​មមី បានរៀបចំ​គម្រោង​រួចជាស្រេច​ដើម្បី​ចេញទៅ​កម្សាន្ត​នឹង​ក្រេប​ទឹកឃ្មុំ​រហូតដល់​ប្រមាណ​៨​ប្រទេស​ឯណោះ​ ស្ថិត​នៅក្នុង​តំបន់​អឺរ៉ុប។

ប្រភព​ពី​អ្នកសិល្បៈ​ជិតស្និទ្ធ​បាន​ឲ្យ​ដឹង​ដែរ​ថា​ ចំពោះ​ប្រទេស​ដែល​គូស្នេហ៍​អ្នក​ទាំងពីរ​ត្រៀម​ចេញទៅ​ក្រេប​ទឹកឃ្មុំ​ក្នុងពេល​ឆាប់​នោះ​រួមមាន​ ៖ ​ប្រទេស​បារាំង ស្វីស ហូ​ឡង់ អេ​ស្ប៉ា​ញ អាល្លឺម៉ង់ និង​ប្រទេស​ច្រើន​ទៀត ក្នុង​តំបន់​អឺរ៉ុប​ប្រហែល​៨​ប្រទេស​។ ​ប៉ុន្តែ​គេ​នៅ​មិនទាន់​ដឹង​នៅឡើយ​ទេ​ថា​ដំណើរ​កម្សាន្ត​ក្រេបទឹក​ឃ្មុំ​នៅក្រៅ​ប្រទេស​នេះ​ ត្រូវ​ចំណាយ​អស់​ប៉ុន្មាន​នៅឡើយ​ទេ?

មង្គលការ​របស់​អ្នក​នាង សួស វី​ហ្សា និង​លោក ថ​មមី កាលពី​ថ្ងៃទី​២៩ ខែវិច្ឆិកា ឆ្នាំ​២០១៩​នេះ បាន​រៀប​ធ្វើឡើង​នៅ​មជ្ឈមណ្ឌល​ឌី​ព្រេ​មៀ​សែន​សុខ ដោយ​ក្នុង​នោះ​ មាន​វត្តមាន​អ្នក​សិល្បៈ​ប្រុស​-​ស្រី​ល្បីៗ​ជាច្រើន​ បាន​ចូលរួម​អបអរ​ថ្ងៃ​សិរី​មង្គល​របស់​អ្នក​ទាំងពីរ​ ដោយ​ស្នាម​ញញឹម​គ្រប់ៗ​គ្នា​។​មង្គលការ​របស់​អ្នក​ទាំងពីរ​ក៏មាន​ការអញ្ជើញ​ភ្ញៀវ​ចូលរួម​ប្រហែលជា​១២០​តុ ដែល​ភាគច្រើន​ជា​មិត្តភក្តិ​សិល្បៈ​រួម​អាជីព៕

Related posts