ពេជ្រ សូលី​កា ថា នាង​មិន​បាន ​បង្ករឿង​មុន​ទេ ហើយ​ពេល​ទាក់ទង​គូ​ដណ្ដឹង ក៏​មិន​ដឹង​ថា​ជា​អតីត​សង្សារ​មិត្តភក្ដិ​ដែរ

ភ្នំពេញ​ ៖​ ក្នុង​ការ​ឡាយ​វីដេអូ​បកស្រាយ​ជាមួយ​អង្គភាព​សារព័ត៌មាន​TVFB តារាចម្រៀង​ពេជ្រ សូលី​កា បាន​លើកយក​រឿងរ៉ាវ​ជាច្រើន​មក​ធ្វើការ​បកស្រាយ ក្នុងនោះ នាង​បាន​លើកឡើងថា នាង​មិន​បង្ករឿង​ជាមួយ​ ​ថៃ នារី​សុជាតា មុន​ទេ ហើយ​ពេល​នាង​ទាក់ទង​គូ​ដណ្ដឹង ក៏​មិនដឹងថា​ជា​អតីត​សង្សារ​មិត្តភក្ដិ​ដែរ។

ក្នុងការ​ឡាយ​វីដេអូ​រយៈពេល​ជាង​១​ម៉ោង​ជាមួយ​លោក សុវណ្ណ​រិទ្ធី តារាចម្រៀង ពេជ្រ សូលី​កា បាន​រៀបរាប់​បកស្រាយ​នូវ​រឿងរ៉ាវ​ជាច្រើន ដែល​កញ្ញា​ថៃ នារី​សុជាតា ធ្វើការ​ចោទប្រកាន់​នាង នាពេល​កន្លងមក​។ ក្នុងនោះ​នាង បាន​លើកឡើងថា ក្នុងអំឡុងពេល មាន​ទំនាក់ទំនង​ជាមួយ​គូ​ដ​ណ្ដឹ​ង នាង​ពុំ​បានដឹង​ទេ​ថា គាត់​ជា​អតីត​សង្សារ​របស់​ថៃ នារី​សុជាតា​ ហើយ​ក្នុងនាម​ជា​មិត្តភក្ដិ ថៃ នារី​សុជាតា ពេល​ដឹង​រឿងនេះ ក៏បាន​ខ​ល​មក​ប្រាប់​នាង​ដែរ ថា​បុរស​ម្នាក់នេះ​មិនល្អ​ទេ ធ្លាប់​ធ្វើបាប​នាង​ជាច្រើន។ ប៉ុន្តែ​ឆ្លងកាត់​ការទាក់ទង​គ្នា​មកនេះ នាង​បានឃើញ​​​ថា​បុរស​ម្នាក់នេះ​ល្អ ដូច្នេះ បើ​គាត់​ជា​មនុស្ស​មិនល្អ ធ្វើបាប​នាង រហូត​ឈានដល់​ការបែកបាក់​នៅ​ថ្ងៃ​ណាមួយ​នោះ នាង​សុខចិត្ត​ទទួលយក​អ្វីដែល​ខ្លួន​បានសម្រេច​ចិត្ត​នេះ​ទាំងអស់។

ងាក​មក​រឿងរ៉ាវ​ដែលថា នាង​ជា​អ្នកបង្ក​ជម្លោះ​ឌឺដង​ដាក់​គេ​មុន បានជា​គេ​ទម្លាយ​រឿងរ៉ាវ​ផ្សេងៗ ពិសេស​​តាម​ការ​ឡាយ​ក្នុង​IG ដែលមាន​អ្នកមើល​រហូតដល់​៧០​ខេ​នោះ កញ្ញា​ពេជ្រ សូលី​កា បាន​បញ្ជាក់ថា នាង​ពុំមែន​ជា​អ្នកបង្ក​រឿងរ៉ាវ​មុន​ទេ ​ហើយ​អ្វីដែល​នាង​បង្ហោះ​វីដេអូ​ក្នុង​IG​ គឺ​ជាការ​ឆ្លើយតប នឹង​ការ​បង្ហោះ​របស់​ថៃ នារី​សុជាតា ប៉ុណ្ណោះ​។ ប៉ុន្តែ​ដោយ​មិន​ចង់​មានរឿង​វែងឆ្ងាយ នាង​ក៏​ធ្វើការ​លុប​វិញ​ទៅ។

ទាក់ទង​នឹង​រឿង​មួយទៀត ដែល​គេ​ចោទ​នាង​ថា មានកូន ហើយ​មិន​ទទួលស្គាល់​ការពិត​នោះ ពេជ្រ សូលី​កា បាន​បញ្ជាក់​ថា តាម​ពិតជា​ប្អូនស្រី​របស់​នាង​ប៉ុណ្ណោះ គឺ​ម្ដាយ​តែ​មួយ​ជាមួយ​នាង តែ​ឪពុក​ទីទៃ​​ពី​គ្នា។ ឆ្លើយតប​នឹង​សំណួរ​លោក​សុវណ្ណ​រិទ្ធី ថា​តើ​នាង នឹង​ធ្វើការ​ប្ដឹងទៅ​ស្ថាប័ន​ណា​ផ្សេងទៀត​ទេ ក្រៅពី​នាយកដ្ឋាន​ប្រឆាំង​បទល្មើស​បច្ចេកវិទ្យា​នោះ កញ្ញា​ពេជ្រ សូលី​កា ថា សុំ​លាក់​សិន ទុក​ឲ្យ​មេធាវី​នាង​ជា​អ្នកធ្វើការ ហើយ​រង់ចាំ​មើល​រឿង​វិវត្ត​ទៅ​យ៉ាងណា​ទៀត​។ តោះ​សូម​ទស្សនា​វីដេអូ បកស្រាយ​របស់​តារាចម្រៀង​ពេជ្រ សូលី​កា នៅ​ខាងក្រោម​រូបភាព​នេះ​ទាំងអស់គ្នា​៕


កញ្ញា ពេជ្រ សូលីកា កំពុងធ្វើការបកស្រាយជុំវិញករណីជម្លោះបរិហាកេរ្តិ៍ របស់កញ្ញា ប៊េនីយាំង និងកញ្ញា ហ្វីយ៉ាតា ហើយពេលនេះ!!! ភ្នំពេញ៖ ( ក្តៅៗ ) នៅវេលាយប់ថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ២០១៩នេះ កញ្ញា ពេជ្រ សូលីកា បានមកដល់ស្នាក់ការព័ត៌មាន TVFB ហើយ ដើម្បីសំណូមពរធ្វើការផ្សាយផ្ទាល់ បកស្រាយរាល់មន្ទិលរបស់មហាជនឲ្យបានដឹង និងយល់ច្បាស់ ជុំវិញរឿងរ៉ាវ ការបរិហាកេរ្តិ៍ពី ពីសំណាក់កញ្ញា លី សុគន្ឋារី ហៅ (ប៊េនីយ៉ាំង) និង អ្នកនាង ថៃ នារីសុជាតា ហៅ (ហ្វីយ៉ាតា) ជាមួយនិងលោក សុវណ្ណ រិទ្ធី ដើម្បីទាមទារភាពស្អាតស្អំរបស់កញ្ញា ត្រឡប់មកវិញ ក្រោយកញ្ញាបានដាក់ពាក្យបណ្តឹង ទៅខាងក្រសួង និងស្ថាប័នពាក់ព័ន្ធរួចរាល់អស់ហើយ ។ ចង់ដឹងថា រឿងរ៉ាវនៃការបកស្រាយរបស់កញ្ញា ពេជ្រ សូលីកា មានបញ្ហាយ៉ាងណានោះ សូមទស្សនាទាំងអស់គ្នា ..៖​ ចំពោះភាគី​ ខាងកញ្ញា​ ប៊េនីយ៉ាំង​ និង​ អ្នកនាង​ ហ្វីយ៉ាតា​ TVFB និងរងចាំការបកស្រាយជុំវិញករណីនេះផងដែរ​ ។ សូមបញ្ចេញមតិដោយប្រេីសុជីវធម៌​ និងការពិចារណាទាំងអស់គ្នា​ ក្នុងនាមយេីងជាខ្មែរ​ …

Posted by TVFB on Saturday, November 9, 2019

Related posts