ពេជ្រ សូលី​កា រៀបរាប់​ឈ្មោះ​ដែល​គេ​ដាក់​ឲ្យ​នាង​ទាំងអស់ ហើយ​ពោល​ពាក្យ​ថា​​ ​ប្រទេស​មាន​ច្បាប់

ភ្នំពេញ ​៖ ​តារា​ចម្រៀង​​​ពេជ្រ សូលី​កា បាន​ធ្វើការ​ប្រមូល​ឈ្មោះ​ ដែល​គេ​ដាក់​ឲ្យ​នាង​ទាំងអស់​មក​រៀបរាប់​នៅ​ក្នុង​សារ​លើ​ផេ​ក​របស់​ខ្លួន ហើយ​បាន​ប្រាប់​ថា​ ប្រទេស​មាន​ច្បាប់ ​នាង​មិនមែន​ជា​ដុំ​ថ្ម​ទេ ដែល​មិន​ចេះ​ឈឺ​​ចាប់​នោះ​ទេ។

តារា​ចម្រៀង រាង​តូច​ច្រឡឹង កញ្ញា​ពេជ្រ សូលី​កា បាន​រៀបរាប់​នៅ​មុន​នេះ​បន្តិច តាម​ផេ​ក​របស់​ខ្លួន​ថា «មឹ​សៗ ឆ្កឹះ​ឆ្នាំងបាយ​ធ្លុះ​, មី​រា​ជនី ពស់​, មី​ពស់​ក្បាល 9 , មី​មិត្តទ្រុស​មិត្ត​, មី​ច​រឹក​តួឯក​, មី​តួ​កំសត់​, មី​ពស់​ពិស​, មី​ពស់វែក​, មី​បិសាច​ពស់​, មី​Fake princess,​មី​សត្វ​ក្អែក​,​មី idol,​មី ពិសពុល​, មី​ច​រឹក Queen នេះ​ជា​ឈ្មោះ ដែល​គេ​តាំង​នាម​អោយ​ខ្ញុំ ខ្ញុំ​មិនមែន​ទេវតា ក៏ មិនមែន​ដុំថ្ម​ដែរ ដែល​ខ្ញុំ​មិនចេះ​ឈឺ​នោះ​ខ្ញុំ​ជឿ​លើ​កម្ម​ពៀរ អ្នក​សាង​អ្វី ក៏ ទទួល​នឹង​ទៅ ខ្ញុំ​រស់នៅ​ក្រោម​ប្រទេស​ដែលមាន​ច្បាប់ ប្រើ​ខួរក្បាល​មក​ដោះស្រាយ​បញ្ហា ប្រសើរ​ជាង​ប្រើ​អារម្មណ៍​មួយ​ឆាវ​ធ្វើអោយ​ខុស​មួយ​ជីវិត 7:30 យប់​នេះ ត្រៀម​អកអំបុក ទាំងអស់គ្នា​?

ការសរសេរ​សារ​បែបនេះ ធ្វើឡើង ក្រោយពី​តារាចម្រៀង​រូបនេះ បាន​ទំនាក់ទំនង​ទៅកាន់ អង្គភាព ឲឋTVFB សុំ​ធ្វើការ​បកស្រាយ​រាល់​មន្ទិល​របស់​មហាជន ជុំវិញ​រឿងរ៉ាវ​ខាងលើ ជាមួយនឹង​លោក សុវណ្ណ រិទ្ធី នៅវេលា​ម៉ោង​៧​និង​៣០​នាទី​យប់​នេះ ដើម្បី​ទាមទារ​ភាព​ស្អាតស្អំ​របស់ខ្លួន ត្រឡប់មកវិញ​។ ដូច្នេះ​សូម​រង់ចាំ​ទស្សនា​ទាំងអស់គ្នា ចំពោះ​អ្នក​ចូលចិត្ត​តាមដាន​រឿងនេះ​៕

  

Related posts