ព្រោះតែ​រឿង​ហ្នឹង ធ្វើ ឌី សូ​នី​តា ភាំង​ស្មារតី​ស្ទើរ​ដួល​សន្លប់​មិន​ដឹង​ខ្លួន

ភ្នំពេញ ​៖​ តារា​សម្តែង​ស្រី​កញ្ញា​ឌី​សូ​នី​តា កាលពី​ថ្ងៃ​ម្សិលមិញ​បាន​បញ្ចេញ​សារ​បង្ក​ការចាប់អារម្មណ៍​និង​កើត​ជា​ចម្ងល់​របស់​មហាជន​ព្រោះតែ​នាង​រូបថត​ជាច្រើន​សន្លឹក​អម​មក​ជា​សារ​ដ៏​គួរ​ឲ្យ​រន្ធត់​ចិត្តខ្លាំង។ ខណៈ​មាន​ទស្សនិកជន​ខ្លះ​ទៀត​ស្មាន​តែ​នាង​មាន​បញ្ហា​អ្វីមួយ​នៅ​ក្នុង​គ្រួសារ​ ប៉ុន្តែ​ការពិត​គ្រាន់តែ​ការ​ថត​សម្តែង​ប៉ុណ្ណោះ។

ផ្អែក​តាម​ខ្លឹមសារ​របស់​តារា​ស្រី​កញ្ញា ឌី សូ​នី​តា បាន​រៀបរាប់​បែបនេះ​ថា វា​ជា​ហេតុផល​មួយ​ដែល​ខ្ញុំ​មិនដែល​ទទួល​ថត​រឿង​ខ្មោច​ទេ ខ្ញុំ​ដឹង​ថា​មនុស្ស​កើត​ចាស់ ឈឺ ស្លាប់ ជា​រឿង​ធម្មតា​ប៉ុន្តែ​គ្រាន់តែ​ថា​ពេល​មក​ដល់​ឃើញ​នឹង​ភ្នែក​បែបនេះ​ក៏មាន​អារម្មណ៍​ពិបាក​និយាយ​ឲ្យ​សម​ណាស់ គ្រាន់តែ​ដឹង​ត្រឹម​ថា​ឈរ​មើលរូប​ខ្លួនឯង​ភាំង​មួយសន្ទុះ​ដែរ។

កញ្ញា ឌី សូ​នី​តា បញ្ជាក់ថា​ នាង​គេច​ណាស់​តែ​នៅតែ​ជួប​ណាស់​ហើយ​ថ្ងៃនោះ​ជា​ថ្ងៃ​ចុងក្រោយ​នៃ​ការថត​បញ្ចប់រឿង​ផង បញ្ចប់​ទាំង​រូបថត​ទៀត​លោក​ព្រះ​សំខាន់​ថ្ងៃនេះ​អ្នក​ម្តាយ​មកជា​មួយ គាត់​ថា​មកលេង​កូន​ថ្ងៃ​ចុងក្រោយ​នៃ​រឿង មកដល់​ឃើញបែបនេះ​ចាំ​អង្កាល់ រត់​ទៅសុំ​អង្ករ​ពី​លោក​នៅក្នុង​វត្ត​ស្រាប់​យក​មក​បញ្ចេរ​អង្ក​កូន​ភ្លាម។

ជាមួយ​គ្នា​នេះ ​កញ្ញា​ឌី សូ​នី​តា ក៏បាន​ប្រាប់​គេហទំព័រ​Kh Stars​ឲ្យ​ដឹង​ទៀត​ថា​ ជា​ការ​ពិត​មិន​ខុស ​អ្វី​ដែល​នាង​សរសេរ​នោះ​ទេ​ ពេល​ដែល​មក​ថត​បញ្ចប់​នៃ​សាច់រឿង​ភ្លើង​គំនុំ​គឺ​មាន​ឈុត​ចុងក្រោយ​គេ​តម្រូវ​ឲ្យ​នាង​តួ​សម្តែង​ធ្វើជា​ស្លាប់ ពេលនោះ​ហើយ​ដែល​ឃើញ​រូបថត​ភ្លាមៗ​អារម្មណ៍​ពិតជា​ស្លុត​និង​រន្ធត់​ខ្លាំង​ព្រោះ​នេះ​ជា​លើកទីមួយ​ដែល​នាង​មក​ជួប​ការសម្តែង​អញ្ចឹង។ នាង​បាន​បន្ថែម​ថា​ ថ្ងៃ​នោះ​នាង ​និង​ស្តាយ​ពិត​ជាមាន​អារម្មណ៍​មិនសូវ​ស្រួល​ក្នុង​ចិត្ត​ទេ​តែ​ធ្វើ​មិច​បើ​នេះ​ជា​ការ​សម្តែង​ទៅហើយនោះ៕

Related posts