ព្រះ​នាង​តូច​ ជេន​ណា ច្រៀង​មួយ​បទ​ក្នុង​ពិធី​ភ្ជាប់​ពាក្យ ពេជ្រ សូលី​កា ម្សិលមិញ ល្បី​តែម្ដង

ភ្នំពេញ ៖ វត្តមាន​របស់​ព្រះ​នាង​តូច នរោត្តម ជេន​ណា ចូលរួម​ក្នុង​ពិធី​ភ្ជាប់ពាក្យ​តារាចម្រៀង​ពន្លក​ថ្មី​របស់​ផលិតកម្ម​ហង្ស​មាសក​ញ្ញា ពេជ្រ សូលី​កា ម្សិលមិញ ទទួល​បាន​ការចាប់អារម្មណ៍​ច្រើន​ពី​ស្រទាប់​មហាជន។

ជាមួយ​នឹង​ការចូលរួម​បង្ក​ការចាប់អារម្មណ៍​ពី​ស្រទាប់​មហាជន​នេះ​ដែរ ព្រះ​នាង​តូច នរោត្តម ជេន​ណា ក៏បាន​លើក​យក​ចម្រៀង​មួយ​បទ​មាន​ចំណងជើង​ថា «​អូន​ស្រឡាញ់​តែ​បង​ម្នាក់​» ​មក​បក​ស្រាយ ​ជាហេតុ​រឹតតែ​ទទួល​កា​ចាប់អារម្មណ៍​ថែម​មួយ​កម្រិត​ទៀត។

វីដេអូ​ឃ្លី​ប​នៃ​ការចូលរួម​នេះ ត្រូវ​បាន​ព្រះ​នាង​តូច នរោត្តម ជេន​ណា ធ្វើការ​បង្ហោះ​ចូលទៅក្នុង​ផេ​ក​ផ្លូវការ​របស់ខ្លួន ដោយ​ទទួល​បានការ​ចុច​ពេញចិត្ត​(Like) រហូតដល់​ចំនួន​២១​ម៉ឺន ជាមួយនឹង​ការ​ខម​មិន​ សរសើរ​គ្រប់គ្នា​ពី​សមត្ថភាព​ច្រៀង​ដ៏​ពីរោះ​របស់​ព្រះ​នាង អម​ដោយ​រូប​សម្រស់​ស្រស់​ផូរផង់​ផង​នោះ។ សូម​ទស្សនា​វីដេអូ​ស្ដីពី​សកម្មភាព​ចូលរួម​របស់​ព្រះ​នាង​តូច នរោត្តម ជេន​ណា អមដោយ​ការ​ច្រៀង​ក្នុង​ពិធី​នោះ ដូចខាងក្រោម​ទាំងអស់គ្នា៕

Jenna Norodom going to Pich Solikah's Engagement at Rosewood Vattanak

នាងខ្ញំុពិតជាមានសេខក្តីសប្បាយរីករាយណាស់ដែលបានចូលរូមពិធីភ្ជាប់ពាក្យរបស់បង ពេជ្រ សូលីកា ហេីយក៍សូមពរឱ្យបងមានតែក្តីសុខ សុភមង្គលមង្គលនៅក្នុងជីវិត និង គ្រួសារ 😉❤Youtube: https://youtu.be/b2-fCjCLHYY

Posted by Jenna Norodom Official on Saturday, October 26, 2019

Related posts