ភរិយា​នាយ ក្រិន ប្រកាស​ជំហរ ​ក្រោយ​​ផ្ទុះ​រឿង​មាន​សហាយ​រត់​ចោល​ប្ដី

ភ្នំពេញ ​៖​ បន្ទាប់ពី​រឿងរ៉ាវ​បែកបាក់​ស្នេហា​រវាង​នាយ ក្រិន និង​ភរិយា​ទើបតែ​ស្ងប់ស្ងាត់​មួយអន្លើ​​ក្រោយពេល​នាយ ក្រិន​ បាន​បើក​កកាយ​ប្រពន្ធ​ផិត​ក្បត់​មាន​​​ប្រុស​ថ្មី​នោះ​ ពេលនេះ​ក៏​ស្រាប់តែ​លេច​វត្តមាន​របស់​នាង​បង្ហោះ​សារ​ភ្ជាប់​ជាមួយ​ការ​បញ្ជាក់​ថា ​ខ្លួន​គ្មាន​បំណង​ផ្សះផ្សា​ស្នេហ៍​ជាមួយ​នាយ ក្រិន ទៀត​ឡើយ ​អ្វីដែល​សំខាន់​គឺ​នាង​ចង់​ជួប​មុខ​កូនៗ​ទាំង​៣​តែប៉ុណ្ណោះ។

បើតាម​ខ្លឹមសារ​ដែល​ត្រូវបាន​ភរិយា​នាយ ក្រិន បង្ហោះ​នៅលើ​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​កបាន​រៀបរាប់​ភ្ជាប់​ជាមួយ​រូបភាព​កូនប្រុស​ថា ​នឹក​ខ្លាំងណាស់ ​តែ​បាន​ត្រឹម​មើល​រូបថត​គ្មាន​សិទ្ធិ​ទៅ​ជួប។ ​ភ្លាមៗ​នោះ​ក៏មាន​សំនួរ​មួយចំនួន​ បាន​សួរដេញដោល​ចង់ដឹង​ពី​ការ​បែកបាក់​ ប៉ុន្តែ​ភរិយា​នាយ ក្រិន បាន​ត្រឹម​បញ្ជាក់​ខ្លី​ថា បែក​គ្នា​ដោយសារ រស់នៅ​មិន​ចុះសម្រុង​ ហើយ​នាង​ក៏​គ្មាន​បំណង​និង​ចង់​រស់នៅ​ជុំគ្នា​វិញ​ដែរ​ឲ្យ​បញ្ចប់​ត្រឹមហ្នឹង​ទៅ។

ថ្វីត្បិតតែ​ភរិយា​នាយ ក្រិន ប្រកាស​ជំហរ​មិន​សម្រុះសម្រួល​​​​​ភ្ជាប់​ចំណង​ស្នេហា​ជា​ប្តី​ប្រពន្ធ​យ៉ាង​នេះ​ក្តី​គេ​ចាំបាន​ថា​ នាយ ក្រិន នាពេល​កន្លងមក ​ធ្លាប់​ប្រកាស​អះអាង​ហើយ​ថា​ នាយ​មិនអាច​ទទួលយក​ប្រពន្ធ​នេះ​វិញ​ទេ ​ចំណែកឯ​កូន​ទាំង​៣​ក៏​លោក​បង្ហាញ​ជំហរ​ចិញ្ចឹម​ថែរក្សា​និង​មិន​អនុញ្ញាត​ឲ្យ​ភរិយា​ខ្លួន​ជួប​មុខជា​ដាច់ខាត​ ព្រោះ​ទង្វើ​​នោះបាន​ធ្វើ​ឲ្យ​នាយ​ឆ្អែត​ចិត្តខ្លាំង​រួចទៅហើយ៕

ស្ដាប់ការរៀបរាប់លម្អិតរបស់នាយក្រិន

ស្ដាប់ការរៀបរាប់លម្អិតរបស់នាយក្រិន ជុំវិញ ប្រពន្ធផិតក្បត់

Posted by Kh Stars on Wednesday, October 30, 2019

Related posts