ភ្ញាក់ផ្អើល! កំពូល​កីឡាករ​ប្រដាល់​ល្បីឈ្មោះ អេ ភូ​ថង និង វ៉ន វីវ៉ា ពាក់​ស័ក្ដិ​លើ​ស្មា​ក្នុង​ជួរ​មន្ត្រី​យោធា

ភ្នំពេញ ​៖ មានការ​ភ្ញាក់ផ្អើល ​និង​ចាប់អារម្មណ៍​ខ្លាំង​ក្រោយ​ពេល​បែក​ធ្លាយ​ និង​ត្រូវ​បាន​ចែករំលែក​យ៉ាង​ព្រោងព្រាត​នៅ​លើ​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក នូវ​រូបភាព​ជាច្រើន​សន្លឹក​របស់​កំពូល​​កីឡាករ​ប្រដាល់​ល្បី​ប្រចាំ​ប្រទេស​លោក អេ ភូ​ថង និង វ៉ន វីវ៉ា មាន​តួនាទី​ជា​មន្ត្រី​ក្នុង​ជួរ​កងទ័ព។

តាមរយៈ​រូប​ភាព​ដែល​ត្រូវបាន​ចែកចាយ​នៅលើ​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក​ គេ​សង្កេតឃើញ​កីឡាករ​ប្រដាល់​លោក អេ ភូ​ថង ស្ថិតក្នុង​សម្លៀកបំពាក់​ឯកសណ្ឋាន​មន្ត្រី​នគរបាល​ពាក់​ស័ក្ដិ​៤ ចំណែកឯ​សិស្ស​ប្អូន​វ៉ន វីវ៉ា ស្ថិតក្នុង​សម្លៀកបំពាក់​ឯកសណ្ឋាន​មន្ត្រី​នគរបាល​ដូចគ្នា​តែ​ពាក់​ស័ក្ដិ​១​ប៉ុណ្ណោះ។

ជាមួយគ្នា​នៃ​ការ​បែក​ធ្លាយ​រូបភាព​របស់​កីឡាករ​ប្រដាល់​ទាំងពីរ​រូបនេះ​ដែរ​ បាន​ធ្វើ​ឲ្យ​ទស្សនិកជន​មានការ​ភ្ញាក់ផ្អើល​ និង​ឆ្ងល់​ថា​ លោក អេ ភូ​ថង និង វ៉ន វីវ៉ា បាន​ចូល​ជា​មន្ត្រី​ក្នុង​ក្របខណ្ឌ​តាំងពី​ពេលណា​?​។​ ជុំវិញ​ព័ត៌មាន​នេះដែរ​គេហទំព័រ​Kh Stars មិន​អាច​ស្វែងរក​ការ​សួរនាំ​បន្ថែម​ពី​កំពូល​កីឡាករ​ប្រដាល់​លោក អេ ភូ​ថង និង វ៉ន វីវ៉ា បាន​នៅឡើយ​ទេ៕

Related posts