មាន សូ​នី​តា រំភើប​ខ្លាំង​ ក្រោយពេល​បាន​ប្រើ​របស់​ហ្ស៊ីន​ ដែល​ទើប​ហែក​ចេញពី​ស្រោម​លើកដំបូង

ភ្នំពេញ ​៖ ​តារា​សម្តែង​ធ្មេញ​ជំពើស​​​កញ្ញា មាន សូ​នី​តា បានបង្ហាញ​រំភើប​ញញឹម​បិទមាត់​មិន​ជិត​នោះឡើយ​ ក្រោយពេល​ទទួលបាន​ការដូ​រ​របស់​ថ្មី​ គឺ​រថយន្ត​ស៊េរី​ទំនើប​ម៉ាក​TOYOTA​ដោយ​នាង​បញ្ជាក់ថា​ នេះ​ជា​លើក​ទី​១​សម្រាប់​នាង ​ដែល​បាន​ប្រើ​របស់​ថ្មី​បក​ពី​ស្រោម​លើ​ដំបូង។

កញ្ញា មាន សូ​នី​តា បាន​រៀបរាប់​ភ្ជាប់​ជាមួយ​រថយន្ត​ថ្មី​របស់​ខ្លួន​ដូច្នេះ​ថា អរគុណ​សម្រាប់​កាដូរ​ដ៏​ធំ​មួយ​នេះ ចង់​ប្រាប់ថា​ស្រលាញ់​ខ្លាំង​ណាស់​លើក​ទី​១​ហើយ​ប្រើ​រថយន្ត​ថ្មី​បក​កេស​ពី​ក្រុមហ៊ុន​ម៉​ង ខប់ៗ​ណាស់ នេះ​ជា​អារម្មណ៍​ហែក​របស់​ថ្មី​លើក​ទី​១។ ជាមួយគ្នា​នៃ​ការ​បង្ហោះ​របស់​កញ្ញា មាន សូ​នី​តា នេះ​ដែរ​ ក៏​មាន​មហាជន​មួយ​ចំនួន​បាន​ផ្ញើ​សារ​សួរនាំ​ថា​តើ​រថយន្ត​នេះ​ជា​ការ​ដូរ​ប​ស់​នរណា​គេ។

យ៉ាងណាមិញ​ ទោះបីជា​មានការ​សួរនាំ​ និង​មតិ​ខ្លះ​សង្ស័យ​ថា ​រថយន្ត​ថ្មី​នេះ​ ជា​ការដូ​លួង​ចិត្ត​ពី​សំណាក់​ប្រុស​ស្នេហ៍​បណ្ដូលចិត្ត​របស់​នាង​យ៉ាង​ណាក្តី​ ក៏​ស្រី​ស្រស់ មាន សូ​នី​តា មិន​ផ្តល់​ចម្លើយ​ឬ​បញ្ជាក់​ទេ​ថា​ វា​ជា​លុយ​ផ្ទាល់ខ្លួន​របស់​នាង​ទាំងអស់​ឬ​ទទួល​បាន​ការ​លើកទឹកចិត្ត​ពី​នរណា​ម្នាក់​នោះ​ឡើយ៕

Related posts