មិន​ទៅ​អន់​អី! ​កម្មវិធី​X Factorបាន​បញ្ចប់​មិន​ទាន់​ដល់​១​ខែ​ផង ​ជាតិ សុ​ច្ចកា​ ឡើង​គេហដ្ឋាន​ថ្មី​ បាត់

ភ្នំពេញ ៖ បេក្ខភាព​X Factor Cambodia កញ្ញា ជាតិ សុ​ច្ចកា​ ​ថ្វីត្បិតតែ​មិនបាន​ជាប់​ឈាន​ដល់​វគ្គ​ចុងក្រោយ​នៃ​កម្មវិធី​លំដាប់ថ្នាក់​ពិភពលោក​នេះ ក៏ពិតមែន តែ​យីអុន​របស់​នាង​មិន​អន់​នោះ​ឡើយ ខណៈ​ថ្ងៃនេះ នាង​បាន​ប្រារព្ធ​ពិធី​ឡើង​គេហដ្ឋាន​ថ្មី ដោយ​អញ្ជើញ​ភ្ញៀវ​ចូលរួម​ភាគច្រើន​សុទ្ធតែ​ជា​អ្នកសិល្បៈ​នោះ។

មុននឹង​ប្រារព្ធ​ពិធី​ឡើង​គេហដ្ឋាន​ថ្មី​នេះ កាលពី​ថ្ងៃទី​៣០ ខែ​វិច្ឆិកា ឆ្នាំ​២០១៩ ម្សិលមិញ​នេះ នាង​ក៏បាន​ប្រារព្ធ​ពិធី​សូត្រមន្ត​ផង​ដែរ ហើយ​បាន​សរសេរ​ថា​លើ​ហ្វេ​ស​ប៊ុ​កថា ពិធី​សូត្រមន្ត​ ​ជួប​គ្នា​ថ្ងៃស្អែក​ពុក​ម៉ែ​បងប្អូន​ជិត​ឆ្ងាយ សង្ឃឹម​ថានឹង​ផ្តល់​កិត្តិយស​ចូលរួម​ទាំងអស់គ្នា​ចា។

ដូច​ការរំពឹងទុក នៅ​ថ្ងៃទី​១ ខែធ្នូ តារាចម្រៀង​ពន្លក​ថ្មី​រូបនេះ បាន​ប្រារព្ធ​ពិធី​ឡើង​គេហដ្ឋាន​ថ្មី ដោយ​អញ្ជើញ​ភ្ញៀវ​ភាគច្រើន​សុទ្ធតែ​អ្នកសិល្បៈ​ចូលរួម ក្នុងនោះ​មានដូចជា កញ្ញា ឈិន ម៉ា​និច្ច កញ្ញា​ហ៊ិ​ន លីដា កញ្ញា ម៉​ង់ ចាន់​កញ្ញា ពិធី​ការិនី ច័ន្ទ កែវ​និមល ជាដើម។

ជាមួយនឹង​ការឡើង​គេហដ្ឋាន​ថ្មី​នេះ អ្នកគាំទ្រ របស់​នាង ពិសេស អ្នកសិល្បៈ​រួម​អាជីព ជាច្រើន​នាក់ បាន​ចូលរួម​អបអរសាទរ ក្នុងនោះ​ក៏មាន​អ្នកខ្លះ បានធ្វើការ​សុំទោស​នាង​ផងដែរ ចំពោះ​ការ​អាក់ខាន មិនបាន​ទៅ​ចូលរួម​ពិធី​ឡើង​ផ្ទះ ដែល​ស្ថិត​នៅ​ក្នុង​បុរី​មង្គល​ភ្នំពេញ តាម​បណ្ដោយ​ផ្លូវជាតិ​លេខ​១ សង្កាត់​ព្រែក​ឯង ខណ្ឌ​ច្បារអំពៅ រាជធានី​ភ្នំពេញ៕

Related posts