មិន​នឹក​ស្មាន​ថា ​ហេង ឡុង ជួប​រឿង​ផ្ទួនៗ​គ្នា​បែប​នេះ​សោះ

ភ្នំពេញ​ ៖​ ស្វាមី​ឥត​ខាន់ស្លា​អ្នកនាង ច​ន ច័ន្ទ​លក្ខិណា គឺ​លោក ហេង ឡុង មួយរយៈ​ពេល​ចុង​ក្រោយនេះ​ ពោលគឺ​នា​បំណាច់​ឆ្នាំ​២០១៩​នៃ​ខែ​វិច្ឆិកា​នេះ​ ហាក់​មានរឿង​រ៉ាវ​ស៊យ​ផ្ទួន​គ្នា​តែម្តង ​ទើប​មាន​ទស្សនិកជន​មួយចំនួន​យល់ថា​ លោក ហេង ឡុង កំពុង​តែមាន​យីអ៊ុន​ធ្លាក់​ចុះ​ហើយ​។​ ខណៈ​១​ខែ​នេះ​ លោក​មានរឿង​រ៉ាវ​ដល់​ទៅ​៣​ព្រម​គ្នា​គួរ​ឲ្យ​កត់សម្គាល់។

ចំពោះ​រឿងរ៉ាវ​ចុងក្រោយ ​ដែល​ត្រូវ​បាន​គេ​កត់សម្គាល់​នោះ​គឺ​ប្រធាន​សមាគម​មិត្ត​សិល្បៈ​ស្ម័គ្រចិត្ត​ជួយ​សង្គម​លោក ហេង ឡុង ពេលនេះ​កំពុង​មានទុក្ខ​ធ្ងន់ ​ខណៈដែល​លោក​ត្រូវបាន​បាត់បង់​សមាជិក​គ្រួសារ​ជាទី​ស្រលាញ់​និង​គោរព​គឺ​អ៊ំ​ប្រុស​របស់​លោក​ទទួលមរណភាព​កាលពី​ថ្មីៗ​មុននេះ​បន្តិច។

លោក ហេង ឡុង បាន​រៀប​រាប់​សារ​នៃ​មរណទុក្ខ​ដ៏​ក្រៀមក្រំ​នោះ​ថា ​អ៊ំ​ប្រុស​បង្កើតជា​ទីស្រឡាញ់​រប​ស់លោក​បាន​ឃ្លា​តទៅ​ឆ្ងាយ​រហូត​ហើយ អ៊ំ​មិនដែល​រអ៊ូ​រឿង​ពិបាកចិត្ត​ទាំងឡាយ​ឲ្យ​ប្រពន្ធ​កូនក្មួយៗ​បានដឹង​ឡើយ​។​ សូម​វិញ្ញាណក្ខន្ធ​អ៊ំ​ទៅដោយ​ស្ងប់ចិត្ត​ចុះ បើ​មាន​ជាតិ​ក្រោយ​មែន ខ្ញុំ​សុំ​កើតជា​ក្មួយ​របស់​អ៊ុំ​ទៀត ហើយ​សូម​ឲ្យ​អ៊ំ​មាន​អាយុ​វែង​ជាង​នេះ។

សូមជម្រាបថា ​អ្វីដែល​ត្រូវបាន​គេ​កត់សម្គាល់​នោះ​គឺ​លោក ហេង ឡុង ដំបូង​ឡើយ​បញ្ហា​ចម្រូងចម្រាស​ជម្លោះ​ជាមួយ​អ្នកនាង ធី សុវណ្ណ​ថា និង​លោក ផែ សុវណ្ណ​រិ​ទ្ធ បន្ទាប់ពី​ទម្លាយ​ឃ្លី​ប​វីដេអូ​របស់​តារា​ស្រី អេង ចរិយា និយាយ​បរិហារកេរ្តិ៍​បង្កើត​ព័ត៌មាន​មិន​ពិត​នា​ថ្ងៃ​ចូល​រោងការ​។ ​២,​បញ្ហា​ជម្លោះផ្ទៃក្នុង​ជាមួយ​លោក អ៊ឹម ជីវ៉ា និង​ចុង​ក្រោយនេះ​គឺ​លោក ហេង ឡុង ជួប​ទុក្ខ​ធំ​ត្រូវ​សមាជិកគ្រួសារ​មរណភាព​រហូត​ធ្វើ​ឲ្យ​មាន​ការផ្ញើ​សារ​រំលែក​ទុក្ខ​គ្រប់គ្នា៕

Related posts